ប្រទេសអូស្ត្រាលី ៖ បញ្ហាសុខភាពដែលតែងតែកើតឡើងចំពោះមនុស្សជាច្រើន ជាពិសេស បុគ្គលិកធ្វើការក្នុងការិយាល័យ គឺការឈឺខ្នងធ្ងន់ធ្ងរ និងជំងឺពាក់ព័ន្ធចរន្តឈាម ដែលធ្វើឱ្យបុគ្គលិកការិយាល័យនិយាយថា អ្នកធ្វើការឈរនឹងពុំប៉ះពាល់សុខភាពខ្លាំងដូចអ្នកធ្វើការក្នុងការិយាល័យទេ ។ ប៉ុន្តែនេះជាការយល់ខុស ពីព្រោះតាមលទ្ធផលការស្រាវជ្រាវថ្មីនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា ការឈរយូរពេកនឹងប៉ះពាល់សុខភាពខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwPHl3npbkJYZ5TM0K2OzJmaQ8BzyD_St1CR_VxwT_AMpQErVRZiED0M4eK2gafefZPmd68W-4GMhKVNyMY2dQkorZDWJwL-_6RV6vKC9wdzRKznnsMfFhCmNd03CQZ4RFs39zrO2DhH30kLTswTjgkLVpDkTS-5LMnoi4N9iqPLJ64XZKsJUKHbrGIcR/s800/image_2024-10-24_14-09-28%20(2).png

ការស្រាវជ្រាវថ្មីនេះបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៦ ខែតុលា កន្លងមកថា ការឈរធ្វើការយូរ ឬឈរជាច្រើនម៉ោងជាប់ៗគ្នា ពុំអាចជួយកាត់បន្ថយជំងឺសរសៃឈាមក្នុងបេះដូងទេ ប៉ុន្តែវានឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរពាក់ព័ន្ធនឹងចរន្តឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhp1kuuCT9wAWMVny9PS6HvqH1dxTDCh8hw-wL8khHEFob2Hto_94jPrtgqp2Q2CyuaOh1cTF9rCHA0rD49XfAT69alRQdV5fRHboGhuxiuWoE5POJoF9ui2-Z24hrB9qFoN1pVEpJiyLv0ZCM1lTbLm3UNnORrEzawKIlAucYx9aQJY9rpm0T5bLwe4ev/s1500/image_2024-10-24_14-09-28%20(3).png

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលីចង់ដឹងច្បាស់ថា តើការឈរធ្វើការជាច្រើនម៉ោង គឺជាជម្រើសល្អសម្រាប់សុខភាពដែរឬទេ បើប្រៀបធៀបនឹងការអង្គុយធ្វើការពេញមួយថ្ងៃ ពីព្រោះតាមការស្រាវជ្រាវកន្លងមកបញ្ជាក់ថា ការអង្គុយធ្វើការពេញមួយថ្ងៃនឹងប្រឈមជាមួយជំងឺផ្សេងៗ ជាពិសេស ជំងឺសរសៃឈាមបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8gOCaSmHELvwyKoKCrNq88mxuJ2WZWrQRPjJpVyUUAyXqhcxfFlTvCtI1CyY4j8m4YfNOlNzReoet7oyLcMyHT_fLb3ZkjXlY1v8TGrChIK3MngYk3hMsufe8uugDhhq9SemPWi01i5mhdzOXfqCKgwS5fyV3gcaBztTzgaNGBXafuuorViIfZHLe96pO/s1360/image_2024-10-24_14-09-28.png

ក្រុមស្រាវស្រាវអូស្ត្រាលីរកឃើញថា ការឈរធ្វើការយូរពេក ពុំអាចជួយកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែការឈរយូរនឹងធ្វើឱ្យកើតជំងឺពាក់ព័ន្ធនឹងចរន្តឈាម ជាពិសេស អ្នកឈរយូរលើសពី៣០នាទី និងពុំបានអង្គុយសោះ ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីអ្នកចូលរួមមានអាយុច្រើន ស្មើជាង៨ម៉ឺន៣ពាន់នាក់ នៅអង់គ្លេស ។ អ្នកចូលរួមម្នាក់ៗទទួលបានការវិភាគទិន្នន័យពីស្ថានភាពបេះដូង និងជំងឺពាក់ព័ន្ធចរន្តឈាម តាមរយៈការពាក់ឧបករណ៍ទំនើប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RF6aN5xecOavToqWXgpkxZQCBJrv0P-yUoN1BHzt1lih4mbUZ3lwqASInW0Sc8ACR1L1Ws3j5Zyydt7fdy_f8bb95itKcbNn5I4wOXXwF5dsAd40qKOTz5dHpPEtSVxlvTT1DjI56H11ZiG7rG2sRU6eGxMw6SBqpSBpELLsmbaljMxc4mgR_w4lULcT/s1698/image_2024-10-24_14-09-30%20(2).png
ដូចគ្នានេះ អ្នកជំនាញនិយាយថា ការឈរយូរពេកមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំង មិនខុសពីការអង្គុយធ្វើការពេញមួយថ្ងៃទេ គឺវានឹងបង្កជាជំងឺពាក់ព័ន្ធចរន្តឈាម ។ ការឈរយូរពុំបានជួយឱ្យសុខភាពបេះដូង និងចរន្តឈាមល្អប្រសើរ ដូចការយល់ឃើញកន្លងមកទេ ។ រីឯអង្គុយធ្វើការលើសពី១០ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយជំងឺសរសៃឈាមបេះដូង និងធ្វើឱ្យចរន្តឈាមខុសប្រក្រតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheacauiJXPTuuzSqD1ncHmfKCiTE9AS1zAbfjlvFCO6No_TIPGwu0s7GK1MAHTT8Mn8qxTbj2eTounsWa5RJGdKn5y68aihrc2TGj6rl7eDsb9uFWRq9pPHMHzV3ReoYqqQhcubCv2a3qrE1l9HW8IYiHxM6IEntQbq9Y4p57rSfYq9hfcIWtx6Ow7ZK6a/s770/image_2024-10-24_14-09-32.png
ផ្ទុយទៅវិញ គ្រូពេទ្យជំនាញសរសៃឈាមនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកលើកឡើងថា លទ្ធផលការស្រាវជ្រាវនេះ គឺផ្ទុយពីការស្រាវជ្រាវកន្លងមកដែលបញ្ជាក់ថា ការឈរយូរល្អដល់សុខភាពជាងការអង្គុយយូរ ។ ប៉ុន្តែការស្រាវជ្រាវនេះ និងការស្រាវជ្រាវកន្លងមក បានផ្តោតសំខាន់លើការធ្វើចលនារាងកាយ ទើបមានសុខភាពល្អជាងការឈរស្ងៀម ឬអង្គុយស្ងៀម ។ ចំណុចសំខាន់ គួរហាត់ប្រាណ ជាពិសេស អេរ៉ូប៊ិក ឬធ្វើចលនារាងកាយផ្អែកលើអុកស៊ីសែន ដូចជា ៖ ការដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ab2A3wqFA66SJyiOv3yQcQxcWYMcib1ZmN9msukaEzTm5W3F8ISQuVR66oEdsy-kN0kreOrdcJ73cbWKWD7pUUcGA8_Yyjr1ZGgK6YjZ9cMcV-EhE6Bb-ZJx3By2Z0-8QwAUANrGIa5XItV889GO3bKBMBxyCo03ikDPSL6cg6Khgg9hvRtdNA9ZwngW/s704/image_2024-10-24_14-09-30.png

អ្នកជំនាញនិយាយថា បើត្រូវអង្គុយយូរ ឬឈរយូរ ចូរព្យាយាមធ្វើចលនារាងកាយឱ្យបានញឹកញាប់ ចាប់ពី២០នាទី ទៅ៣០នាទី ដើម្បីឱ្យរាងកាយបានសម្រាក ហើយវានឹងអាចកាត់បន្ថយការឈឺខ្នង និងកើតជំងឺផ្សេងៗ ។ ហេតុនេះ ឈរយូរពេកក៏មិនល្អ អង្គុយយូរពេកក៏មិនល្អ ប៉ុន្តែការធ្វើចលនារាងកាយខ្លះៗនឹងផ្តល់ផលល្អដល់សុខភាព ៕