កម្មវិធី Halloween គឺជាព្រឹត្តិការណ៍ធំមួយរបស់ប្រទេសលោកខាងលិចត្រូវបានបណ្តាប្រទេសជាច្រើនទូទាំងពិភពលោករៀបចំកម្មវិធីដោយអ្នកខ្លះបានតុបតែងខ្លួនប្លែកៗគូសមុខមាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្នុងឱកាសនេះតាមប្រទេសនានាមួយចំនួនបានរៀបចំកម្មវិធីសប្បាយយ៉ាងឱឡារិកក្នុងនោះនៅរាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីដ៏ធំសម្បើមនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vXiDmG9Lj4N6_LCCrqRg4lQ0B3yi0Vq8DaGU-J-YVOW9bYZb9_22C6nUPc7UVCt0CXF02cW3FjXvxqJz8ho9wbGhif4thrPCc30L5C7G-Uq1BGMHY5mBRnw5Vw2fAKJj6L4522lYecgrXcKHrvK08fuPZmQcBpC1vgdM-uVtUAv3hJJwVHnlb85OT1nI/s1081/image_2024-10-22_14-38-04.png

កម្មវិធីនេះមានឈ្មោះថា Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។ ភាពសប្បាយរីករាយនឹងផ្តល់ជូនទស្សនិកជននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់ ហើយសំបុត្រគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ កម្មវិធីអបអរ ថ្ងៃបុណ្យ Halloween ទស្សនិកជននឹងមានឱកាសជួបជាមួយDJ ដ៏ស្រស់សង្ហា គឺ DJ Wukong ដែលជាកំពូល DJ មួយរូបនៅលើពិភពលោករួមទាំង DJ MOJI ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLMd_VyaFvXqB96QwlSn0-0wmciYdWsyx8apHKfLqN12goV2i5aQVZsF2Jkw5fm3WKZgM4nkPADgkA3i7yFY_Plqg_ZSe2Dj4LBLQ1EnX7ITmDQGmHGGEavOjS4icyc0PwT_J4c8mF2JoRyVJojifAJKflNS6S1DdXahc5LmAkNihQi_BW8z1xS3HqR7KM/s1029/image_2024-10-22_14-38-06.png

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែ DJ ល្បីទាំងពីររូបប៉ុណ្ណោះទេដែលបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃ អបអរបុណ្យ Halloween ទៅដល់ហ្វេនៗក្នុងនោះតារាចម្រៀង Kwan គឺជាភ្ញៀវពិសេសនឹងមានវត្តមានចូលរួមសម្តែងក្នុងកម្មវិធីនេះដូចគ្នា។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfxssKx00zKtK5NseD5rFmHZwiYpN-tXkbpfTma2vVOO5pzxNYXVhbzXB8DnOWDcAwDqqge6g09aKfN-ZfNUbF9fX0FMV5qKrVG7Z95WF9rLn_aSKuzf_6kWiCC7dtbL7OQA29U8JOLvgfVZ77IoOnOKVf2A2wYszSVwZcE40U1C8l2Fh8wBZLxWd_y_I/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t0vGJdue44_bIt_lComRZnfAM94hoh1YDfbJ_BilN1rtDlRRbn0-795reI4rjyHN1BboxmcP5tOE0vYbUiJAj7u_cO3Dc1e_LoxmPukKAYdw0_1-We9jfGhMeaAq7ZUDvJvA9CKFTgpsxwdcCUSdPJsSkVSB5Qv2QlVNKsEn3i3JR_BW_s_Z2pp_Oh-8/s2000/image_2024-10-22_14-38-05.png

ងាកទៅកាន់ Kwan វិញ គឺជាតារាចម្រៀងដែលសាងប្រជាប្រិយភាពជាច្រើនបទដូចជា«នឹក» «មេឃបើកថ្ងៃ» «ប្រថ្នូល» រួមទាំងបទជាច្រើនទៀត។ Kwan ក៏ធ្លាប់ជាសិល្បករចូលរួមកម្មវិធីនៅតំបន់អាស៊ានតំណាងឱ្យសិល្បករកម្ពុជាផងដែរ៕