តារាចម្រៀង ប្រេម៉ា បានរម្លឹកពីអតីតកាលក្នុងគ្រាដែលបានចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំ សរសើរដល់តារាចម្រៀង សុខ ពិសី ស្រស់ស្អាតរួសរាយ និងបានឡើងពីកវីនិពន្ធ សុខ ជំនោរ ក្នុងពេលនាងដាក់ពាក្យចូលជាតារាចម្រៀង Phleng records។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJmHKeS62FtC0dpdMX5QHPaTRZKV2K7YLY2SVcC8rtA6lQxPqahPcnqCwZBSgdl-SohRGtofYw9DPpd0tLPvTGMgYJUUawfHITAo5lIlUzGQ66tbkrUAjTnRnyPsd5EnZktjW2gfqu2Kflm0g0Xf5IAZNP9jF13f_w14RRPl-EKW7pN6TLG55LkDUrWvq/s2048/image_2024-10-23_10-05-19.png

វេលាម៉ោងជិត២ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា តារាចម្រៀង ប្រេម៉ា ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងអាចបកស្រាយបាន៧ភាសា បានបង្ហោះរម្លឹកអនុស្សាវរីយ៍កាលពីហក់ចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំបានទាំងការច្រៀងនិងសម្តែងរឿង។ ប្រេម៉ា បានរៀបរាប់យ៉ាងដូច្នេះថា «ឡើងទូរទស្សន៍លេខ៩ ដំបូង១៤ឆ្នាំ បានជួបរៀមច្បង សុខ ពិសី គាត់ស្អាតហើយរួសរាយណាស់ បន្ទាប់មកសុំឱបហើយថតរូបជាមួយគាត់ ពេលហ្នឹងច្រៀងចប់បានលុយ១៥$ មកផ្ទះវិញឱ្យម៉ាក់ ឡើងច្រៀងធម្មតាអត់ខ្លាចអត់ភ័យអីទាំងអស់។ អស់ពីហ្នឹងទៅថតរឿងឱ្យប៉ុស្តិ៍លេខ៥ ម៉ាក់ជូនទៅថតឡើងឆ្ងាយជំនាន់ហ្នឹង ក្រោយមកទៅប្រឡងចម្រៀងនៅអង្គការតូចមួយ បានចំណាត់ថ្នាក់លេខ១ ច្រៀងបទ ក្រវ៉ាន់សៀមរាប របស់បង ចរិយា នៅផលិតកម្មRock»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Glrqd3CMyy9lCDYHv1QmFzgzD8bqSsR-8-foL1nV-gSPO0XXKX0rW_Pkk4t622_HY1Ro-BabfbI8vywyORg7g60ecqZzppATRwxaa7HeogGThCzNe2IoiJY_9NQLtJ3uBof-m23x0wS8Yvgd6CAuUMUox6HabTEQCtxjZXpPJDPnXz9b701FIWoZNxGb/s2048/image_2024-10-23_10-05-23.png
ប្រេម៉ា បន្តទៀតថា «ក្រោយមកទៀតលេង Facebook ឃើញបងសុខ ជំនោរ រើសតារាចម្រៀងចូល Phleng records ក៏apply ហើយក៏ជាប់ បានថតចម្រៀងដាក់ CD ហ្នឹងគេទៅ សម្រាប់ខ្ញុំចង់ចងចាំរឿងដែលល្អៗ ចំពោះរឿងពិបាកទាំងប៉ុន្មានដែលកើតឡើងសុំបំភ្លេចចោលឱ្យអស់។ មានរឿងពិបាកតស៊ូជាច្រើនតែសុំចងចាំតែរឿងល្អៗបានហើយ សរសើរណាស់គ្មានសែសិល្បៈសោះ តែម៉ាក់ពុះពារ រកគេពេញហ្នឹង រហូតដល់កូនបានឡើងទូរទស្សន៍ ហេតុតែទឹកចិត្តម្ដាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi54HSiS5dHnEWe0LH2YYOPDHd4tgq3CkxeSULDDuGZbID_Z6voyrm2vmPGTBFu5tiy4DcPq7h7EFAK202L80SZ2iHXmU-w5Ev90xl6P_ya-_fD1aThHWdHI_b2Saleu6OGyeq9Wq1RRSASST_71Gz-RBW9D5mAgqQim4BHxLELnXa0bvA9mmWThIF3xpPQ/s2048/image_2024-10-23_10-05-26.png

បច្ចុប្បន្ន ប្រេម៉ា គឺជាតារាចម្រៀងឯករាជ្យ។ នាងធ្លាប់បានចូលរួមប្រកួត I Am a Singer Cambodia រដូវកាលទី៣ ដោយមានបំណងចង់ដណ្តើមពានជូនអ្នកម្តាយ ប៉ុន្តែ ប្រេម៉ា មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបានទេ ខណៈជ័យលាភី បានទៅ ឌី សូនិត្តា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6W69739ni55TagHNddMW8Ekb8LInteszUADVRT5v37tJVlVV0lNxuYlHVp6XMkr0B5K48jBCytw4qVP72lo06J6EXYCHH4jgyrMGVTWFcVCvH5OeJx1YWIhqEeNMUXBpURYGUbMI1YBpx1GAgSeqJflgGkcKLqhrwNfmCwo5FqwSqU7T4c5XyF1jHdCg/s1848/image_2024-10-23_10-05-31.png