ជាធម្មតាស៊ុតក្ងានមិនត្រូវបានគេយកមកបរិភោគប្រចាំថ្ងៃ ដូចជាស៊ុតមាន់ ស៊ុតទានោះទេ ព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារពេញនិយមឡើយ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺគេនិយមបរិភោគស៊ុតក្ងានណាស់ ក៏ព្រោះតែវាត្រូវបានគេនិយាយថា ជំនួយដល់សុខភាពទារកក្នុងផ្ទៃ អាចធ្វើឱ្យទារកឆ្លាតទៀតផង។ ដូច្នេះហើយតើស៊ុតក្ងានពិតជាមានប្រយោជន៍ដូចគេនិយាយមែនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCw5CVtJhUMrmCTvLHwAC-H7LziHCCWlRzHGXCsem6E9Im8wsX_GbqB5fG0xAC_cr_Z2fJcgwPgf2miTtITzvac0kuiWPFje-BcE9khyGWjsw5t9t4YDtOBvrQBCaBszHZCnyCZu4gH-OAXwTZ4Rr5ZjMAUdVS0qsVp7z1j6ljzaDCdOfCUL0WmGqbC7hU/s1079/photo_2024-10-21_14-35-51.jpg

យោងតាមការស្រាវជ្រាវ ស៊ុតក្ងានមានផ្ទុកកាឡូរី ២៦៦,៤ ប្រូតេអ៊ី ២០ក្រាម ជាតិខ្លាញ់ ១៩,១ ក្រាម កូឡេស្តេរ៉ូល ១២២៦,៩ មីលីក្រាម និងសូដ្យូម ១៩៨ មីលីក្រាម ក៏ដូចជាប៉ូតាស្យូម ៣០២,៤ មីលីក្រាម រួមទាំងកាបូនអ៊ីដ្រាត ១,៩ ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។ ដូច្នេះស៊ុតក្ងានគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅដូចជា៖

១.ល្អសម្រាប់ស្បូន៖ ដោយសារតែ ស៊ុតក្ងានមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់យើង ដូច្នេះវាក៏ល្អចំពោះស្បូនរបស់ស្ត្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVkSwvv6wGLXiWPgR2DRGTsP5L-jD6OuzLd2E8SwBleAO6Dz4aSNkYPNvHCI61RXVCDBC5MJdBaVCWXDPk3k-hcXA8Sf6olnF1FwQ22lb190GEmR7ECtrSPX0oNnBApipBWF0vojrCjw8s3yfUWhtNG1bNAH2D1PkWZQpAY73MD_N9gF-OK06ps6hubcU/s1200/photo_2024-10-21_14-35-52.jpg

២.ល្អសម្រាប់ការលូតលាស់ខួរក្បាល៖ ជាការពិតណាស់ការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។

៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអ៊ីចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqM3-mqTz5b1wuvkjPjCHSJ3tZhTme-A5tNL9y7S0PG3tJbf0kpmXlAXdgSkMiDYV1Jw_-hLXTO0H-BW-6jxw764aR6_hXJwfD2eWl36Vaz4hW0r27GoB47iHu227VCjQY-chzw2SjmPKcYehARs-_I4R5yRGSanGEa4MCUfrTUS_-arzTwY2jWjPQ42pq/s1280/photo_2024-10-21_14-35-53.jpg

៤.ជួយកម្ចាត់មុន៖ ស៊ុតក្ងាននេះមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ចំពោះសម្រស់ផងដែរ ស៊ុតក្ងានអាចកាត់បន្ថយហានិភ័យនៃការកើតមុនយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចថែរក្សាសុខភាពស្បែកបានល្អទៀតផង។

៥.ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ៖ ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUEISUAOlLfUAwjfZeqT6tPRrZOwal6cVTkznC5XISXLZLCq9f3IwebtGdJVfngqnDWZo1vZbw5r3N5GtUFQjvTORz4wxvGbRFvWpWYV6cBn93PdlG51DnjCdb-LC_Q6BaOaQ9iJtKzzbU2P9KV1ypPDHGWqEu9_VE8ZZ_m66OWAocbDvcJ_wBoG3dnkWC/s1536/image_2024-10-21_16-22-19.png