Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីបិទឆ្នេរសមុទ្រជាច្រើននៅទីក្រុងស៊ីដនីក្រោយឃើញកាកសំណល់ប្លែកៗ

អូស្ត្រាលីបិទឆ្នេរសមុទ្រជាច្រើននៅទីក្រុងស៊ីដនីក្រោយឃើញកាកសំណល់ប្លែកៗ

80
0

ប្រទេសអូស្ត្រាលី ៖ ឆ្នេរសមុទ្រជាច្រើនកន្លែងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងឆ្នេរសមុទ្រ Bondi ដ៏ល្បីល្បាញលើពិភពលោក ត្រូវបានអាជ្ញាធរបិទពុំអនុញ្ញាតឱ្យភ្ញៀវទេសចរចុះលេងទឹកជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោយពីប្រទះឃើញដីឥដ្ឋតូចៗ និងកាកសំណល់យ៉ាងច្រើននៅឆ្នេរសមុទ្រទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhybcp_5AilfrU3bFlT4c0GKDlM5GZHmDA4Ij7lzFJ1JmzGPqeqnlo_dxbJFnMokWAQYFqVEaBGUmAO4kZTM8_p6Qq3BwR4NwYB1hxnn98m01YBJ2uN4u05PayVngAoPYvHxGH7J4olbxXq4JKF-Wq_6aHXxckvbWFlPLdh7Oam8pqiH8jkPAym_Nc9XLZM/s800/image_2024-10-18_11-02-09%20(2).png

សារព័ត៌មានរ៉យទ័ររាយការណ៍ថា អភិបាលក្រុង Waverley ប្រកាសថា បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ Bondi, ឆ្នេរសមុទ្រ Bronte និងឆ្នេរសមុទ្រ Tamarama ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ។ ដូចគ្នានេះ អភិបាលក្រុង Randwick ក៏បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ៤កន្លែងទៀតស្ថិតនៅភាគខាងត្បូងផងដែរ ដោយសារបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfcaMdPa5T3rqWV7f-MDEE7I06Dk6SwfnRE8NH_nRqTs9_8idkQ9OYmfU6jS-Aa5tv9YQw7VIjHeCooge3rvSUYWb4iF_VuYZQjQxhIesqa8D_PPWOPbsqRv_nUxciaogLmXiQ9-Vljn4_KVlTjOoyLRouIGJh7Ui8Ng_RvqjuX-8NoeouCfpejMG3zlb/s1200/image_2024-10-18_11-02-09%20(3).png

លោក Will Nemesh អភិបាលក្រុង Waverley ថ្លែងថា ៖ «យើងបានយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរបរទេសខ្លាំងបំផុត ទើបយើងសម្រេចចិត្តបិទឆ្នេរសមុទ្រជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ដោយសារដីឥដ្ឋតូចៗទាំងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTRtBCNfU6Dp_58eBi3Hrk2SJk7w1rLd_CHb17U0OAEraU_K5E9g2cVow0fP63vDKWI53xf597vJCYov424gFQ2vm06OIwEVK1XBw7RPTpnxb_DCCuXLlLwoZGP7vwR_CubeR3QMkBBXYwpdsXARHS5Bo-OFgN7_joFNd35NOY78wcS9kZ6dkKsr_Tkym/s1050/image_2024-10-18_11-02-09%20(4).png

បើតាមលទ្ធផលការត្រួតពិនិត្យជំហ៊ានដំបូងបញ្ជាក់ថា នៅឆ្នេរសមុទ្រជាច្រើនរបស់អូស្ត្រាលីមានដីឥដ្ឋតូចៗពណ៌ខ្មៅ (ឬហៅថា Tar Balls) ត្រូវបានទឹករលកបោកបក់មកលើវាលខ្សាច់ ព្រមទាំងមានប្រេងឥន្ធនៈ និងកាកសំណង់ជាច្រើនទៀត ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបារម្ភថា កាកសំណល់ទាំងនេះអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnbc9ffoSpPhABX8tKFrbxOot7uu5Y9rjZGUZ1fyDD51nKlpB6VZkMbd9ZpSBG5qmkeUCpPi6qEhsEYid2_vr1OIq0HeNki0IccjrEgsni-Fwa3iRIlwqQZk-G-884EYKl7XofitpEi2y59ZkTUsoKFdfiReAykt-uZ2bOkae2tchr7u2OJLMOcT_3dym/s800/image_2024-10-18_11-02-09.png

ពលរដ្ឋអូស្ត្រាលីដែលរស់នៅបរិវេណឆ្នេរសមុទ្រ Coogee ដែលត្រូវបានអភិបាលក្រុងបញ្ជាឱ្យបិទដែរនោះ និយាយថា អ្នកស្រុកកំពុងរងផលប៉ះពាល់ដោយសារជាតិពុលផ្សេងៗ ដូចជា ៖ ជាតិពុលលើបរិយាកាស, ជាតិពុលចេញពីនាវា និងផ្លាស្ទិក ហើយឆ្នេរសមុទ្ររបស់យើងនឹងរងផលប៉ះពាល់ដោយសារជាតិពុលទាំងនេះ គឺដូចគ្នានឹងឆ្នេរសមុទ្រផ្សេងទៀតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYy15YQFwg0NeUY_6vglP9KWFowuNkaeOtm-AzruC5wBGpF1WRk-O265TZ4zdB2Fp2lqMD8NzBovD3F3VVhSOSNzk8fSAAF7aVFnw_Za0MuOI5s-tAg6rXIsNO7Zpdj_YolYnYq6b1LqSNl1wBod7BAi6YDj7qsF30NA0dV6QK2ybKPVWnDqt9-KKM8g2/s584/image_2024-10-18_11-02-10%20(2).png

ចំណែកភ្នាក់ងារការពារបរិស្ថាននៅរដ្ឋ New South Wales បានយកដីឥដ្ឋតូចៗនៅលើឆ្នេរសមុទ្រទៅត្រួតពិនិត្យដើម្បីបញ្ជាក់ថា តើវាជាអ្វីឱ្យប្រាកដ ។ ក្រៅពីនេះ អាជ្ញាធរអូស្ត្រាលីបានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ហាមចុះហែលទឹកក្បែរដីឥដ្ឋ ឬចាប់វាដាច់ខាត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJZQ28RhxgSL7kQXjwiBEc_dF0dhtrD_GNJr51pEkSyc1r0m5C_-0a5iiuV1Gk6ZtmP0FyUvKsu8aE-2oz2s_bHnH1cGNikXqhTOuNZpuDZa1LuOHm5vPb2INRlv1kFZi2JzRkSz0SVwQpmr66CwiOWso6Ao1zUrL5rQr-AR5Zb5R8f_xnprF7BA5kn50V/s582/image_2024-10-18_11-02-10.png

គួរបញ្ជាក់ថា ទីក្រុងស៊ីដនីរបស់អូស្ត្រាលី មានឆ្នេរសមុទ្ររហូតដល់ជាង១០០កន្លែងនៅបរិវេណឈូងសមុទ្រ និងមាត់សមុទ្រ ។ ឆ្នេរសមុទ្រទាំងនេះជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងបានទាក់ទាញភ្ញៀវទសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តរាប់លាននាក់ក្នុង១ឆ្នាំៗ ៕