Home ព័ត៌មានអន្តរជាតិ Wow មិនធម្មតាទេ នេះបានចំជាបោ.ក លំដាប់អន្តរជាតិហើយ! ក្រៅពីជនជាតិថៃ ក៏មានខ្មែរយើងជាង១ពាន់នាក់ដែរ ដែលបានចាញ់បោ.កក្រុមហ៊ុន The iCON GROUP

Wow មិនធម្មតាទេ នេះបានចំជាបោ.ក លំដាប់អន្តរជាតិហើយ! ក្រៅពីជនជាតិថៃ ក៏មានខ្មែរយើងជាង១ពាន់នាក់ដែរ ដែលបានចាញ់បោ.កក្រុមហ៊ុន The iCON GROUP

158
0

ប្រទេសថៃ ៖ ជនរង.គ្រោះបានចាញ់បោ.ក ក្រុមហ៊ុន The iCON GROUP មិនមែនមានតែពលរដ្ឋថៃប៉ុណ្ណោះទេ ពលរដ្ឋខ្មែរក៏បានក្លាយជាជនរងគ្រោះដូចគ្នាដែរ គឺស្មើជាង១ពាន់នាក់ ដោយសារក្រុមហ៊ុននេះទើបតែនាំតារាថៃល្បីៗមកផ្សព្វផ្សាយផលិតផលនៅប្រទេសកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5DOzpNxkRb4bF0ubIWCv1JkgmlCCLTlaien4fAhyPzuVlqMiggOGzsQK39O3EgwBAbZQRg6xI_m1zxRlSSS0WbGh9GidKXfW58b_DlZa1WAF_QrsEUyF_7h8lu102sbUGSHqV7q2A5IgYFJ2-zPm0wGqmJaJ18ULJn-KPsfIY6B0qniy4_6idXGDILPOF/s1024/image_2024-10-18_10-55-46.png

លោកស្រី ឆាលីដា ផាឡាម៉ាត ជាប្រធានមូលនិធិបាននាំជនរងគ្រោះជាច្រើននាក់ដែលបង់ប្រាក់ឱ្យក្រុមហ៊ុន The iCON GROUP មកកាន់ការិយាល័យសមត្ថកិច្ចផ្នែកស៊ើបអង្កេត ដើម្បីដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុននេះ ក្នុងនោះមានជនរងគ្រោះម្នាក់ជាស្ត្រីចំណាស់ អាយុ៧៨ឆ្នាំ ។ ក្រៅពីនេះ មានជនរងគ្រោះ២នាក់ទៀត ដែលម្នាក់ជាជនជាតិស៊ុយអែត និងម្នាក់ទៀតជាជនជាតិខ្មែរ ហើយជនរងគ្រោះម្នាក់ៗបានបង់ប្រាក់ជាង២សែនបាតទៅឱ្យក្រុមហ៊ុន ។

អ្នកស្រី ជេននី អាយុ៤២ឆ្នាំ ជនជាតិខ្មែរនិយាយថា កាលពីឆ្នាំ២០២២ ជាអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត អ្នកស្រីបានស្វែងរកវគ្គបណ្តុះបណ្តាលដើម្បីបង្កើនចំណូលឃើញថា មានវគ្គបង្រៀនពីរបៀបលក់ផលិតផលអនឡាញរបស់ក្រុមហ៊ុន The iCON GROUP ហើយតម្លៃរៀនបង់ត្រឹមតែ៩៧បាតប៉ុណ្ណោះ ។ ហេតុនេះ អ្នកស្រីក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀន ដោយរយៈពេល១ថ្ងៃ ទៅ២ថ្ងៃដំបូង ក្រុមហ៊ុននេះបានបង្រៀនពីវិធីលក់ផលិតផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlBlry0817llMOvDWJ01koAqBqK7uKMKOkcglotCtKFcNgdfPUQ4z9-0zvCGJ8SvArjNWessZMwSIITd2a1JQbIg-krx74Jf4Re78dhPfs9cKPyB5UIRMjKf587BX74u35YPBkXYFMgGZQciHLOP52LHnIScLZKfBMDynuHKn41eM7uJQYJ57q82cqKdw/s1988/image_2024-10-18_10-55-46%20(2).png

ប៉ុន្តែចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ គឺមានថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនមកជួយបង្រៀនពីរបៀបលក់ផលិតផល ហើយពួកគេក៏បបួលអ្នករៀនចូលរួមរកស៊ីជាមួយក្រុមហ៊ុន The iCON GROUP ដោយបញ្ជាក់ថា អ្នករៀននឹងទទួលបានភាពជោគជ័យ ទើបអ្នកស្រីជឿជាក់ ។ ពេលនោះ អ្នកស្រីក៏សម្រេចចិត្តបើក Dealer មួយ និងបង់ប្រាក់ចំនួន ២សែន៥ម៉ឺនបាតឱ្យក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNlsxzJVoVF07ICrtDyirAxzdz3PVe4cjturkrOEoMQNgCLl6WuahACWT-pn_4XDs9vpkkh1YZs9w8gvgwuSnaF7mSYHPB3whekbmiGQNx5gRv2ufVw8BNp2g6J7mb9eG0jYCl7agWddyBZiz0iE5iDb9oU6DljUFvhkp2roR0gAjZ1T6sxXerFa6UHF9/s790/image_2024-10-18_10-55-47%20(2).png

ចំណែកលោក អូកាន់ អាយុ៦៤ឆ្នាំ ជនជាតិស៊ុយអែត ដែលបានចាញ់បោកក្រុមហ៊ុន The iCON GROUP ដែរនិយាយថា លោកបានស្គាល់ក្រុមហ៊ុននេះតាមរយៈបងប្រុស ដែលណែនាំឱ្យលោកបង់ប្រាក់ឱ្យក្រុមហ៊ុននេះ ។ ពីដំបូង លោកគិតថា វាជាក្រុមហ៊ុនល្អ, មាន Franchise ច្រើន ហើយបុគ្គលិកក្រុមហ៊ុនសហការគ្នាល្អ គឺចាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុនរហូតដល់ថ្នាក់ក្រោម ទើបលោកមានទំនុកចិត្តខ្លាំង ។

ហេតុនេះ លោកក៏បានចំណាយប្រាក់វិនិយោគជាមួយក្រុមហ៊ុន ចំនួន២សែនបាត ប៉ុន្តែតាំងពីលោកចំណាយប្រាក់រួចមក គឺមិនទទួលបានអ្វីមកវិញសោះ ហើយក៏ពុំទទួលបានផលិតផលអ្វីដែរ ។ ប្រាក់ចំនួន២សែនបាតនេះ សម្រាប់លោកមិនច្រើនទេ ប៉ុន្តែវាច្រើនសម្រាប់អ្នកផ្សេងទៀត ហើយលោកក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ច ពីព្រោះចង់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO7LnnV9DQcAhECxCYmTx4nyCGf_dXDJOel62g5whcEM-qLsc57-PjttvEojFPqUg3ekm0DIAQGZdgwDH0eueiS0U2pTIX4kz7e3Thh8Jz4JEWvKgKIO0muh721oIvhUeIvU9zOyOOt-bLdba5GqYGd5ggoSa-WzsnMvwIOt_58DFcH2IQsq3JL6nAcs7v/s644/image_2024-10-18_10-55-47.png

គួរបញ្ជាក់ថា ក្រុមហ៊ុន The iCON GROUP បានមកបើកទីផ្សារនៅប្រទេសកម្ពុជានៅឆ្នាំ២០២៤ ហើយកាលពីពេលថ្មីៗនេះ មានថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំជាតារាថៃល្បីៗមកចូលរួមកម្មវិធីនៅកម្ពុជាផងដែរ ។ ក្រោយពីបើកទីផ្សារនៅកម្ពុជា មានពលរដ្ឋខ្មែរជាង១.០០០នាក់បានចាញ់បោកក្រុមហ៊ុននេះ ដោយម្នាក់ៗបានចំណាយអស់ប្រាក់យ៉ាងច្រើន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Khaosod ។

ក្រោយពីមានជនរងគ្រោះជាច្រើនប្តឹងក្រុមហ៊ុន The iCON GROUP សមត្ថកិច្ចថៃក៏បានចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុននេះ ព្រមទាំងចាប់ជនពាក់ព័ន្ធទាំងអស់ ក្នុងនោះមានតារាសម្តែងល្បីៗលំដាប់ប្រទេសផងដែរ មកសួរចម្លើយពីករណីបោកប្រាស់ពលរដ្ឋ និងរួមគ្នាផ្សព្វផ្សាយព័ត៌មានមិនពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTCQSyrDgNTkAcOipv3HLHvPERp5hp6Tj0QoTdp1b1oQc_1zcLox-p1koC9eOcPuThjo7NMWWAdqnaIdePurDGy1x9dvOd3PkqA-GEhiNi6Rsbftte3HK0ev-jV5OwiZmNFnBp5z05GK6-uYlypdAp-CeOTzLZWNP0ElxIT9da6f4Szt4d5chaO8jUM7lF/s1500/image_2024-10-18_10-55-48.png

កាលពីថ្ងៃទី១៧ ខែតុលា កន្លងមក សារព័ត៌មានថៃរាយការណ៍ថា តារាសម្តែងលំដាប់ប្រទេសចំនួន៣រូប គឺអ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន ជាតារាសម្តែង), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅសែម ឬលោក ប៉ាតាវី ជាតារាសម្តែង), លោក បូសាកាន់ កាន់ថាថាវ៉ន (ហៅកាន់ ជាតារាសម្តែង និងពិធីករទូរទស្សន៍) បានឱ្យមេធាវីសុំបង់ប្រាក់ធានាទៅតុលាការដើម្បីបាននៅក្រៅឃុំ ប៉ុន្តែតុលាការពុំអនុញ្ញាតទេ និងបញ្ជូនពួកគេទៅកាន់ពន្ធនាគារជាមួយជនពាក់ព័ន្ធផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPRv8bcxsdL7V4EtmVxbp5GVrBELhafaG6qS9Tss6Owwq7BXoq_buXX_UHzPit7__jtBqDxlAu0HwEJfEkRH-kZX_0xISmT61BYesl0LF3FBhZmzLG_0ffgaP5BYqLC5v7uz2wTmBYDQv0gODGNlS0GV07iFG9CL6pxXDaU0GC4_X5ix7XkFhnEDVRxWv/s1200/image_2024-10-18_10-55-49.png

តុលាការបញ្ជាក់ថា រឿងក្តីនេះពាក់ព័ន្ធជាខ្សែសង្វាក់ និងបែងចែកការងារគ្នាធ្វើ ដែលធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះជាច្រើននាក់ ។ ហេតុនេះ ពួកគេមានទោសកំហុសធ្ងន់ធ្ងរ ពុំអាចនៅក្រៅឃុំបានទេ ពីព្រោះអាចរត់គេចខ្លួនទៅក្លែងបន្លំភស្តុតាង ៕