Home ព័ត៌មានអន្តរជាតិ មូលហេតុសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅចុងឆ្នាំ ២០២៤!

មូលហេតុសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅចុងឆ្នាំ ២០២៤!

59
0

បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងឃើញមានការកើនឡើងទឹកភ្លៀងខ្ពស់ជាងធម្មតានៅខែចុងក្រោយនៃឆ្នាំ ២០២៤ ដែលនឹងគំរាមកំហែងដល់ផលិតកម្មកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងទឹក PUB បច្ចុប្បន្នព្យុះផ្គររន្ទះបានកំពុងគ្របដណ្តប់ប្រទេសសិង្ហបុរី ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងប្រហែល ១៣៤.៨ មីលីម៉ែត្រកាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ ដែលទឹកភ្លៀងនេះគឺស្មើនឹង ៨០% នៃទឹកភ្លៀងជាមធ្យមក្នុងខែតុលារបស់ប្រទេសសិង្ហបុរី ហើយក៏ជាទឹកភ្លៀងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៨ មកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizjOgQhiy2s6ab-ZqEv8LTn7hNDD7ycypCv8_meb-XaM9-kW8UGGVWH_6vipD0z6Y-oeI00ShM63uD__gRc600bG0usSXQPyTc46p7T88SN1yMxrK2uGkoQTDTOu75YbDy5SWFvgyBLDgTa7a-NimcOc_cBWj2mdOApg6yTjtuXnM1uXz5GYRHqRQlmOpM/s2000/image_2024-10-17_09-48-58.png

មិនត្រឹមតែប្រទេសសិង្ហបុរីប៉ុណ្ណោះទេ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក៏នឹងឃើញមានការកើនឡើងខ្ពស់ជាងទឹកភ្លៀងធម្មតានៅខែចុងក្រោយនៃឆ្នាំ ២០២៤ ផងដែរ ដែលនេះនឹងបង្កឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម ទេសចរណ៍ ក៏ដូចជាឧស្សាហកម្មដែលត្រូវបានរំខានដោយព្យុះជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។ ដូច្នេះសម្រាប់មូលហេតុដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅអាស៊ីអាគ្នេយ៍ គឺដោយសារបាតុភូត La Nina ដែលជាបាតុភូត​ផ្ទៃសមុទ្រ​នៅ​ចំ​កណ្ដាល និង​ភាគ​ខាងកើត​ខ្សែ​អេក្វាទ័រ នៅ​តំបន់​ប៉ាស៊ីហ្វិក ចុះ​ត្រជាក់​ជាង​ធម្មតា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់ការព្យាករណ៍របស់មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6ujbbLGoCwT_W-LLRvOOUS8BaJclsAFiDVAFX7U1JkX9UvIlMyMnYlKdTV5pWr5lKpnUvZVzACqEeWttwSY_d3qgw1lrLBd4Ae1TUyenLZqrz3irnT-gFOWdk_1RekjDnKcAUC2xOAq15iSDCmANBsMtm6XbI55VljqK85uZfktQRHzflblMaw49Lqh_/s1200/image_2024-10-17_09-48-59.png

លោក Takahisa Nishikawa អ្នកដឹកនាំសកម្មភាពព្យាករណ៍នៅក្រុមហ៊ុន The Weather របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងទទួលរងនូវព្យុះត្រូពិចច្រើនជាងធម្មតាចាប់ពីពេលនេះរហូតដល់ខែមេសាឆ្នាំក្រោយ ជាមួយនឹងហានិភ័យនៃទឹកជំនន់ និងការបាក់ដី…ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ តំបន់ភាគខាងជើងនិងកណ្តាល។ ទន្ទឹមនឹងនេះទឹកជំនន់ក៏បានអូសបន្លាយនៅក្នុងខេត្តឈៀងម៉ៃ និងឈៀងរ៉ៃនៃប្រទេសថៃផងដែរ ដែលធ្វើឱ្យប្រទេសនេះខាតបង់ប្រាក់ប្រហែល ៣០ ពាន់លានបាត (ជិត ៩០០ លានដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtErlrL-WvqdfVdZAosPCWX_vGnhLTPqi1xt5ng3S6TxCCzP2wWAdUoSrGbq5x9_NZxzz3I9p-OkTQ0ul0DwfAG1JWcQRGdo74OAH7xPSlnM6cr229-kIVC-dOBCXRYS9RifaSqqHunzL0zjNVpGVSZgU2_34JXLhF7oVeDKz-MIsig9QGjIBnBRHHSzxt/s1200/image_2024-10-17_09-49-00%20(2).png

នៅប្រទេសហ្វីលីពីនបច្ចុប្បន្នក៏កំពុងជួបការលំបាកក្នុងការងើបឡើងវិញបន្ទាប់ពីរងការវាយប្រហារដោយព្យុះខ្លាំងជាបន្តបន្ទាប់ផងដែរ។ ប្រទេសនេះអាចនឹងទទួលបានភ្លៀងធ្លាក់ច្រើនជាងមធ្យមចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៤ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស។ ដូច្នេះហើយតាមការព្យាករប្រទេសទាំងបីនេះ គឺអាចនឹងរងផលប៉ះពាល់ដោយព្យុះភ្លៀងផ្គររន្ទះខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRgusDYfxjTLQu4r9l74IkRH4iiY0Aw2VAuDXUvl9skBjAZfKOvUxvNdtbO-0LsBYdf6XnT4GPumKYI9IoOjd6L7KrDswwuGaPJHjXhRLZ6qzkmZotqNGygCi3v4s774z6PzzeSpxkyGMSPEScRBFj6Lq3Dt363UvKp5NnHXS6qy7mWaQFFCIx_cW2jRuI/s1500/image_2024-10-17_09-49-00.png