តារាចម្រៀងអាម៉េរិក សញ្ជាតិអូស្ត្រាលី Olivia Rodrigo បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយពីជួបឧប្បតិ្តហេតុធ្លាក់ចូលជម្រៅនៃឆាក ខណៈកំពុងមានទំនាក់ទំនងជាមួយទស្សនិកជនក្នុងការប្រគំតន្ត្រីរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលានេះ។
យោងតាមវីដេអូដែលថតពីឧប្បត្តិហេតុខាងលើនេះនៅលើបណ្តាញសង្គម X អ្នកគាំទ្របាននិយាយថាពួកគេភ័យខ្លាចនៅពេលដែល Olivia Rodrigo ជួបគ្រោះថ្នាក់ភ្លាមៗក្នុងអំឡុងពេលការប្រគំតន្ត្រីនៅក្នុងទីក្រុង Melbourne ។ ដោយសារតែនាងផ្ដោតលើការបំផុសបរិយាកាស នាងមិនបានកត់សម្គាល់ឃើញថាមានចន្លោះធំនៅកណ្តាលឆាក ទើបនាងរអិលចូលទៅក្នុងនោះ។ តារាចម្រៀងរូបនេះបានក្រោកឈរយ៉ាងរហ័ស ហើយធានាដល់អ្នករាល់គ្នានាងមិនកើតអ្វីនោះទេ។ Olivia ថា«ខ្ញុំសុខសប្បាយទេ។ នៅលើឆាកពេលខ្លះមានប្រហោងបែបហ្នឹង។ នេះជារឿងធម្មតា»។
នៅក្នុងផ្នែក Comment គណនីជាច្រើនបានសរសើរ តារាចម្រៀងរូបនេះថាអាចដោះស្រាយស្ថានការណ៍បានល្អ ប៉ុន្តែមានអ្នកខ្លះបារម្ភថានាងអាចនឹងរងរបួសដោយសារតែដួលខ្លាំង។ អ្នកគាំទ្រមួយចំនួនគិតថាកន្លែងសម្តែងងងឹតពេក ពួកគេសង្ឃឹមថាអ្នករៀបចំនឹងមានវិធានការការពារបន្ថែមប្រសិនបើតារាចម្រៀងត្រូវប្រើឆាកបែបនេះដើម្បីសម្តែង។
នៅលើ TikTok នៅថ្ងៃដដែលនោះ Olivia Rodrigo បានបង្ហោះវីដេអូដែលបានកែសម្រួលឡើងវិញដែលខ្លួននាងដួល ដោយចេតនាម្តងទៀតនូវគ្រានៃការ «ធ្លាក់ក្នុងប្រហោងឆាកនេះ»
នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងវ័យក្មេងរូបនេះជួបបញ្ហាពេលសម្តែងផ្ទាល់។ នៅឯជើងទីក្រុងឡុងដ៍កាលពីខែឧសភា នាងក៏មានបញ្ហាជាមួយនឹងសម្លៀកបំពាក់ ខណៈពេលដែលកំពុងច្រៀងផងដែរ។
Olivia Rodrigo កើតនៅឆ្នាំ ២០០៣ ក្នុងរដ្ឋ California បច្ចុប្បន្នមានវ័យ២១ឆ្នាំ។ តារាចម្រៀងរូបនេះមានឪពុកជាជនជាតិហ្វីលីពីន និងម្ដាយជាជនជាតិអាឡឺម៉ង់មានឈាមជ័រអៀរឡង់។ ចាប់តាំងពីសាលាបឋមសិក្សា Olivia ត្រូវបានលាតត្រដាងជាមួយនឹងសិល្បៈតាមរយៈថ្នាក់ល្ខោន និងតន្ត្រី។ ក្នុងឆ្នាំ ២០១៦ នាងបានផ្លាស់ទៅទីក្រុង Los Angeles និងបន្តការសម្ដែង ដោយបានបង្ហាញខ្លួននៅក្នុងគម្រោង Disney ជាច្រើន។
នៅដើមឆ្នាំ ២០១៩ Olivia បានចាប់ផ្តើមបង្ហោះការតែងនិពន្ធរបស់នាងនៅលើបណ្តាញសង្គមដោយទាក់ទាញការចូលមើលរាប់សិបលាន។ តារាចម្រៀងរូបនេះត្រូវបានអញ្ជើញឱ្យចុះកុងត្រាជាមួយផលិតកម្មចម្រៀង Universal Music Group អង្គភាពគ្រប់គ្រងរបស់ Taylor Swift, Madonna, Billie Eilish ឬ Lady Gaga។ នៅឆ្នាំ ២០២១ Olivia Rodrigo បានចេញបទចម្រៀងដំបូងមានចំណងជើងថា Drivers License ដោយបានបំបែកកំណត់ត្រាស្ទ្រីមនៅលើ Spotify និងកំពូលតារាង Billboard ។ នាងមានទំនាក់ទំនង ជាមួយនឹងតារាសម្ដែងជនជាតិអង់គ្លេស Louis Partridge អាយុ ២១ ឆ្នាំ តាំងពីខែតុលា ឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន៕










