Home ព័ត៌មានអន្តរជាតិ ម៉ឺនុយថ្មីទៀតហើយ! មីទឹកដោះគោគុជកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

ម៉ឺនុយថ្មីទៀតហើយ! មីទឹកដោះគោគុជកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

70
0

ដើម្បីទាក់ទាញអតិថិជន ភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាមដែលទើបនឹងបើកថ្មីៗ បានបង្កើតម៉ឺនុយអាហារប្លែកៗជាច្រើនដូចជា “មីទឹកដោះគោគុជ” ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweOOQA8QgwxydVpVhyphenhyphenaP587X-D6zSHsv7LVgIuPUCcxHrBMYIRG9wyOelrHst0x_8NQcTPecBPDxKP9B3hXhm-ivNIKDKUubXGnM6R-57jOUcab38WhZPhq643WM4N-wNR4BDXIZxruNnTkvFwnW6yDviWmrHn5oAnU1z7XHqa_IKNHyovDqE7MwLdWB_/s1900/image_2024-10-14_13-25-07%20(2).png
ភោជនីយដ្ឋាន Yu Tang ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺកំពុងមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារម៉ឺនុយថ្មីគឺ “មីទឹកដោះគោគុជ” ជាមួយរសជាតិប្លែកមិនធ្លាប់មាន មនុស្សជាច្រើនបានសរសើរមិនដាច់ពីមាត់ថាមានរសជាតិឆ្ងាញ់អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sL5PpGV06cmnBByGC1BNRIKd0QvOrQDM2cXavZpdQ6R44E7KVuKHKL2aKc69bQ3rBKAbPOlUU1ORnNn7RN14oqYMnesvUNfJb4ur0WqRLUYFhA0jsCrlLRwTetBPD4ILHUYXpi5GgTtX0LeBF5Jp-29NRscgXgU9qrlE9nl5EghWz_6pEBNs7NWhvTw0/s960/image_2024-10-14_13-25-07.png

តែទឹកដោះគោគុជ ឬ Bubble Milk tea គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយសម្រាប់យុវវ័យទូទាំងពិភពលោក ដោយសារតែវាមានរសជាតិប្លែកបូករួមជាមួយគុជខ្មៅដ៏ស្រទន់ បានកំពុងធ្វើឱ្យមនុស្សជាច្រើនញៀននឹងភេសជ្ជៈនេះខ្លាំងណាស់។ ខណៈពេលដែលភេសជ្ជៈនេះកំពុងល្បី ភោជនីយដ្ឋានវៀតណាមមួយក៏ព្យាយាមទាញយកអត្ថប្រយោជន៍ពីភេសជ្ជៈនេះ ដើម្បីទាក់ទាញអតិថិជន ជាមួយម៉ឺនុយថ្មីប្លែកគឺ “មីទឹកដោះគោគុជ”។ រូបមន្តគឺយកតែទឹកដោះគោគុជធ្វើជាស៊ុបក្តៅៗស្រូបលើមី អមជាមួយសាច់គោ និងគុជខ្មៅ គួបផ្សំនឹងយុទ្ធសាស្ត្រទីផ្សារគួរឱ្យចាប់អារម្មណ៍ បានធ្វើឱ្យមុខម្ហូបនេះល្បីខ្លាំងបំផុតក្នុងពិភពអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTNGcmBgrP5XSp8I162PjZsJeZHIxNYcPaP8mkC96GKp3Ya9NSdW9OsBh3W4siTUwnWpJ2Oz_AYxlQqJ0n6-8XCFL9MGLvt3PpZQ3IbeefIjSvyNBCukVz_r4Wd6iN0xPuFu9lQdWVh2TIKbWtLUBB-h7KhvEkRlPYpoU4T_T5U3R9SR63MpXDq05qiBc/s1024/image_2024-10-14_13-27-03.png

ទោះជាយ៉ាងណាម៉ឺនុយថ្មីនេះក៏មានមតិចម្រុះផងដែរ ដោយអ្នកខ្លះថា វាមានរសជាតិមិនសូវឆ្ងាញ់នោះទេ ដោយសាររសជាតិនីមួយៗមិនចូលគ្នាទាល់តែសោះ មានន័យថា មីដោយមី ទឹកដោះគោដោយទឹកដោះគោ គុជដោយគុជទៅ ហើយអ្នកខ្លះទៀតក៏ថា ម៉ឺនុយថ្មីនេះគឺពិតជាមានរសជាតិឆ្ងាញ់ប្លែកដែលពួកគេមិនធ្លាប់សាកពីមុនមកឡើយ។ ហេតុនេះសម្រាប់អ្នកដែលធ្វើដំណើរទៅហាណូយ ហើយចង់ពិសោធរសជាតិនៃ “មីទឹកដោះគោគុជ” អ្នកអាចទៅភោជនីយដ្ឋាន Yu Tang ដោយម៉ឺនុយថ្មីនេះមានតម្លៃជិត ៤ ដុល្លារក្នុងមួយចាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYNld4TlyWt2uuruAnywCw1OpN3Ruk-7tTMdL3aL9XkF5tZiqhi-ztBZwzpVB9euUSMaK4RToN8cN9gduDHngax1jw2Im6EYhNuCJUxP931-KvjtKCw47_mI8rVd7_-sLKdRPJwficO9mnckQOhvy9bbALGThT9zczsgX3d3HeH5tdPWbQCygUxexlUB_Y/s1108/image_2024-10-14_13-25-08.png

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលភោជនីយដ្ឋានវៀតណាមបានបង្កើតម៉ឺនុយប្លែកនេះ។ កាលពីមុនហាងកាហ្វេមួយក្នុងប្រទេសចិនក៏បានបង្កើតម៉ឺនុយប្លែកដែរ គឺកាហ្វេស្លឹកខ្ទឹម ហើយហាងមួយទៀត ក៏បានបង្កើតម៉ឺនុយ កាហ្វេរស់ជាតិសាច់ជ្រូកផងដែរ ក្នុងគោលបំណងទាក់ទាញអតិថិជន៕