DJ Wukong ដែលជា DJ ល្បីល្បាញមួយរូបជាជនជាតិសិង្ហបុរី ធ្លាប់មកអង្រួនឆាកតន្រ្តីយ៉ាងកក្រើកជាមួយក្រុមចម្រៀង La Cima Cartel កាលពីមួយឆ្នាំត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGM4rSV5v8CRMsMB_epAxqrV0mqbpOaEKa7pozahlZpxD7AjLRMeEc1pVcHbjmF2RQfYRMp0eXitCbWB1AAycugpAijjyf0ctf4X7E4BC_pIe3UzVbw6XF0G9Ajp6y4UddZsqmopkip2Iisd1uu8OaAq5Knk_LDrgEN5zLC0D6bIPuK1FLI-HRZToEh5tY/s1280/photo_2024-10-09_15-35-04.jpg

DJ ដ៏ស្រស់សង្ហាទាក់ចិត្តទាក់បេះដូងនារីៗជាច្រើនប្រទេសរូបនេះបានសាងភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅប្រទេសកម្ពុជារួមទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនទៀតនិងបានលេចមុខក្នុងកម្មវិធី Rap Viet រដូវកាលទី៣ នៅប្រទេសវៀតណាមផងដែរ។ លើសពីនេះ DJ Wukong ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍មិនតិចនោះទេពេលមកសម្តែងនៅប្រទេសកម្ពុជាប៉ះជាមួយក្រុមចម្រៀងដ៏ល្បីល្បាញ La Cima Cartel កាលពីមួយឆ្នាំមុន ក្នុងព្រឹត្តិការណ៍មួយ។ ចំណាប់អារម្មណ៍ចុងក្រោយនេះគឺ DJ Wukong កាន់តែទាញប្រជាប្រិយភាពទ្វេដងអំឡុងពេលលោកបានសម្តែងនិងបានគ្រវីទង់ជាតិកម្ពុជាហើយវីដេអូដែលលោកបានបង្ហោះនោះមានអ្នកទស្សនារាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyVqFBO1DMv9FhAIu8rlM49MgptI7idq7G79IJlcXPgLQzeZ5kLK9i4hZfmeHQxr5CV5SQRGX2XyooRn9NxSzcGen-k1qdnMeH7tIKFXUjTkX0JNDUSuz3yQrdyfeHu_RFKZNapSjqjmmuF0vMCZI2xZChdgQ0hnJbPX7bT2H1dcT1O-lfouoWXrVmnY9/s990/image_2024-10-12_15-22-02%20(2).png

ក្រោយពីឃ្លាតអ្នកគាំទ្រមួយរយៈពេលនេះ DJ Wukong ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះផ្តល់នូវភាពសប្បាយរីករាយក្នុងកម្មវិធី Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbJOo-G4ovnyT_xym1WHtpQ60A6DN-COiwwqOUfA0hxo0Fi3y8u01l5XrBIYiGqlTACPPvQy1AgnxQsbQbcO-GyPLfH8X67DTOSIBRjudUPGMu1G279adNyZBUdHfO58C_96C9noH2Hk2AyY1krTrzvqenfPtoZtKwaJ5hY4oD8YWtR9wVCIV8k1AY5SN/s1280/photo_2024-10-09_15-35-05%20(2).jpg

កម្មវិធីខាងលើនេះទស្សនិកជនអាចទិញសំបុត្រចូលរួមទស្សនាបានដែលមានតម្លៃចាប់១០ ដុល្លារទៅ២០ដុល្លារ។ កម្មវិធីដ៏ធំសម្បើមមាន DJ រូបសង្ហានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOd7-du0XlWB9ch2xNat01MxX656lUh7uHaF4bb-Fjr5izoCtc-qy8oIFaRNaNUU1_8J_FMe7OD6sHkOWlIYrTPn9XCgZMPlujCf98mcMWxyewacLIvdM4WKUvYVmpgM7fabaiSsQKp-Rgq8d8DXzsb8b_TvFERdWc0eRHlmSS6rYCTSF_VLFBV0SlZWpF/s1350/image_2024-10-12_15-22-02.png

គួរឱ្យដឹងថា DJ Wukong ជារឿយៗតែងតែមកសម្តែងនៅប្រទេសកម្ពុជាផ្តល់ទាំងស្នាមញញឹមភាពសប្បាយរីករាយជាពិសេសគឺឱ្យតម្លៃមកម្ចាស់ផ្ទះបង្ហាញការស្រលាញ់ប្រកម្ពុជាជានិច្ច។ ចំណែកក្រុមចម្រៀង La Cima Cartel បានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងល្បីៗជាច្រើនហើយបទដែលផ្ទុះខ្លាំងជាងគឺបទ «កម្រ» មានការស្តាប់ជាង៣៧លានដង៕