បញ្ហាចម្រូងចម្រាស MGI និង MGC នៅមិនទាន់រលត់ទាំងស្រុងនោះទេនៅលើបណ្តាញសង្គមចេះតែមានប្រធានបទពីមួយទៅមួយ។ បើក្រឡេកមកកាន់តារាសម្តែង ឆឹម សក្កដា វិញក៏មិននៅស្ងៀមចេញមកឈឺឆ្អាលចំពោះបញ្ហានេះដូចគ្នានិងបានលើកឡើងដែរថា ខ្មែរចូលចិត្តរាប់ញាតិរួសរាយណាស់ទាល់តែគេប៉ះមុនទើបតបត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismhWTh-5zvSea2HoqnTMM49RfhW7BBjdtiYu4JAyBZjwPyQH-ToQ7prwRVii6smXVp5okVJ10nvMHMy9P3002QBHCDV3SpnjSN433F4EuPOqjXwkJBmXa_rVavBxI3iBq_jnEsBeo4I6A4bP0IGE_prfkcBdcXdshz-OZ3FoCPnuqRGfPtkUSxsLUgYbt/s2048/image_2024-10-10_16-25-23.png

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឆឹម សក្កដា គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានចេញមកបង្ហោះសំណេរថា «មិនបាច់មកហាមខ្មែរមិនឱ្យទៅស្អប់ជាតិសាសន៍ដទៃណាមួយទេ ព្រោះខ្មែរមិនដែលនៅសុខៗទៅស្អប់នរណាមុន ធ្វើបាបនរណាមុន ឬដើរមើលងាយដៀមដាមគេដូចជាតិសាសន៍នោះដែរ! ខ្មែរចូលចិត្តរាប់ញាតិណាស់ រួសរាយណាស់ ទាល់តែគេប៉ះមុនទើបតបត»។ លោកថា «នេះគឺជាខ្មែរ! កូនចៅគេវង្វេងវប្បធម៌ ព្រោះជាតិគេបង្រៀនបែបហ្នឹង។ សាកយើងហ៊ានតែច្រឡំអីបន្តិចមើលខាងក្រសួងយើង ឬរដ្ឋាភិបាលចេញមកហាម ឬពន្យស់ប្រជាជនភ្លាម ព្រោះខ្មែរមិនដែលចង់បានរបស់នរណាទេ ហើយក៏មិនឱ្យកូនចៅច្រឡំដែរ។ តែដែលឃើញគេចេញហាមប្រជាជនគេកុំឱ្យវង្វេងទេ??? មានតែលួចបានយកទៅចុះយូនីស្កូបាត់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNoxi2yVfzS7bdNNYddRI91BvdPRqD9L3wcGXoKZ7s3vNliky2LK1jjbouTvovuRHJnQeO9NFUetc3CUydNeutZqcHb3dlxAeyjtrJ-ePoqnWGwaKHYxYYxtvCrLeFxWs2qdr-yLuZmCs0d_nscEE17ztjwJxB6tcipBZh9ubMGThurKxDJRCqs6R93NM/s2048/image_2024-10-10_16-25-28.png

តារាសម្តែងរូបនេះបន្តទៀតថា «បើបែបនេះ តើវាជារឿងបុគ្គល និងបុគ្គល ស្ថាប័ន និង ស្ថាប័ន ឬប្រទេស និង ប្រទេស??? ចូរពិចារណាតាមការគួរ! ប្រទេសស៊ីវីល័យ តែបើប្រជាជនដើរមើលងាយប្រទេសដែលទាបជាងខ្លួនបែបនេះ កុំគិតថាអ្នកថ្លៃថ្នូរឱ្យសោះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtgWOWq-gNl1dz8xi457DbEzx2enut626fAT3ZejADddlXC9o8pyuQjsio2i5WjS6H83aq-7vloteiFVM6YH2Ig1C-CakptVBI4OsVoIAPfLcbX5LXK8vUeteuOc4PfluSfacBoro58NHBYedjx9J06BJYiC7hkZDiySbyEC-bdftNDfbyICuBqd7T7Oy2/s2048/image_2024-10-10_16-25-31.png

គួរឱ្យដឹងថា លោក ឆឹម សក្កដា កាលពីកន្លងមកថ្មីៗនេះបានចេញបទ« Welcome To Cambodia »ជាវីដេអូចម្រៀងរួមចំណែកចូលរួមផ្សព្វផ្សាយដើម្បីសិល្បៈវប្បធម៌ខ្មែរ និងជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ៕