Home ព័ត៌មានជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនលោក ដួង តារា

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនលោក ដួង តារា

245
0

នាសៀលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍តាមដីកាដោយនាំខ្លួនលោក ដួង ដារ៉ា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

លោក ដួង ដារ៉ា មានតំណែងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការឱ្យលោក ហ៊ុន សែន គឺទំព័រហ្វេសប៊ុកជាភាសាអង់គ្លេស Samdach Hun Sen of Cambodia។

គួរបញ្ជាក់ផងដែរថា លោក ដួង ដារ៉ា ត្រូវមហាជនមួយចំនួនលើកឡើងថារូបលោក ក៏មានជាប់ពាក់ព័ន្ធការឆបោកលុយពលរដ្ឋរាប់រយនាក់នៅខេត្តស្វាយរៀងផងដែរ៕