នៅរសៀលថ្ងៃទី៩ ខែតុលា ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសបដិសេធរបស់សារព័ត៌មាន The Nation Thailand ដោយបានចោទថាមូលហេតុមួយនៃការលុបចោល កម្មវិធី Miss Grand International ២០២៤ នៅកម្ពុជាបណ្តាលមកពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijiA10gi6FGHQ3UnGHdSyAA9k2q_LHsBV57zYAyhgraJpY3NOccr95xm_5ATS28d0KO2Ow6X27jV54RAw16Jtpvi4fDaEmJi6ci6ANOVE0yOFfKEHpjhCaxTv9hV9RciMhbybwbyZdcvJYshWYbxuvtaIC_8U0iuqkdnHeOSydCFgRUIsJAOeglj9ThAbg/s2048/image_2024-10-09_14-50-24.png

ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពី ការពិតទាំងស្រុង និងបានធ្វើ ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធីរួមមាន តំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេស ទាំង៧៥នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់ ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការ ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើយរបបទ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA53dC_r6wKgHm38YJri4AvNT4bHkfPnSsrGqj5WC6XVPYbh6ndA8lXaQasqkuOYHGZ-RZVWfuaQhkIFGujCtt-AXkCq0UA8Cea6htHLYjARX5OO0kocZC_Bx27_UBqyTOXrafPZfQWo2CWpSOV34eEQwkQsIlLkkoHz-2zYWXOwpaoAVXuNIm52gUnpGH/s2048/image_2024-10-09_14-50-26.png

លិខិតដដែលបានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត និង/ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួប សំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkylUmtfEx3-oG7x4qZoaOXCAl2gf6dyebSvkPDKFTYlRcSe6VXyR2dJY_4AHkYv3IrfTdHW13WIAVg5oSBJtNNU9Ojedz9bblLp2WBMhFT_jDZAXnA-VdoZBCUgap6pfk1vXjaSuODFrBUda4kT7E9YkqDpcQQxcxbaRmfAe-GHLIkf7riUmXK_YJKe9S/s2048/image_2024-10-09_14-50-20.png

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយ ព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZnc7iAI75PVPjgx-_xkNEGeyGmHKWKlYOavMrWJmSRnn85KmM9MohGXEcEoHTQlmOn0WN4W4_EJfAw2JtU7OtQnRH7toKVcQtOIjBK7K-3SGy30NY3vVUVctqIaWhcOnHaJHM7BcGmUvS8cfOCWmnFJzML314oijdsRTQuTwx-mPlND-swN6XhlVB0DSt/s2048/image_2024-10-09_14-50-18.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnF00ICTcTgqiwyduZ8OSxyUNPx56j0Y9f-Jx_QcziPT4jPTHvltcnzICK33DpUzio8ShPnoX443dTfc2Mc3-4pB6Gne33uxwarjnoz1wwBMRuYVQTErqwOgthMlDXlxfS0d5OPmJND1TZV3-jv75gWGIwaVqjfNu6uug_10ul4w-1nFcNPIXktDdPxaC9/s2048/image_2024-10-09_14-50-18%20(2).png