Home ព័ត៌មានអន្តរជាតិ ដំរីខេត្តឈៀងម៉ៃ ងា.ប់ និងអណ្តែតទឹកអស់ជាច្រើនក្បាលដោយសារទឹកជំនន់

ដំរីខេត្តឈៀងម៉ៃ ងា.ប់ និងអណ្តែតទឹកអស់ជាច្រើនក្បាលដោយសារទឹកជំនន់

81
0

្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ដំរីនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានងា.ប់ និងអណ្តែតទឹកអស់ជាច្រើនក្បាលដោយសារទឹកជំនន់ហូរខ្លាំង ។ បើទោះជាអាជ្ញាធរបានប្រើប្រាស់ដ្រូនតាមស្វែងរកដំរីអណ្តែតទឹកក្តី ប៉ុន្តែដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទើបក្លាយជាឧបសគ្គក្នុងការតាមរក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GixHjaFbr8r7zoehUWCx9RLlDLaUn8vmZUWq-ICUKQM2CxRIpNJwt9G0A1ZxGChBxjLke1gRbxygKp_CL4LSEopJCIlScmgiP38O7PH927NrdiBkQTHb8adeKfERVUdlAoiHlzR7vloMwrGeZ2UtR9yaM8EGJ6sPvp7oXlI47SdAmiJLOIYartQM2hFx/s1440/image_2024-10-07_10-01-16%20(2).png

លោកស្រី Zoraida Salvala មន្ត្រីមូលនិធិមិត្តសត្វដំរី បាននិយាយមកកាន់សារព័ត៌មានថា ទឹកជំនន់បានលិចខ្លាំងនៅស្រុកមេទែង និងស្រុកមេវ៉ាង ខេត្តឈៀងម៉ៃ ដែលនៅស្រុកទាំងពីរនេះមានកន្លែងចិញ្ចឹមដំរី ជាង២០កន្លែង និងមានដំរីជិត៥០០ក្បាល ។ បច្ចុប្បន្ន អាជ្ញាធរបានជម្លៀសដំរីទាំងនេះទៅកាន់ទីទួលខ្ពស់អស់ហើយ ប៉ុន្តែអ្វីគួរឱ្យសោកស្តាយ គឺមានដំរីអណ្តែតតាមទឹក ចំនួន២ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLb68LuTXgE-bKytQKQ72A8abyn-aURC9UYSLKCUqSLEuemNWQfAfuknZBL-8-6jZZ4ZI4SuzUq5llBVSzzifgbcRmyWeKK1Xuxu0_MzWwjlBf4p-IPCZy7hBE5JlsE2tD0BQh8ZkgkOWrCtbTiZJ5vKEcYqUk5TniInW3fRlw2ZoqPVZkqeRjuhOTZsp4/s1286/image_2024-10-07_10-01-16.png

លោកស្រីបន្តថា អាជ្ញាធរបានព្យាយាមជួយដំរីអណ្តែតទឹកបាន១ក្បាល ប៉ុន្តែដំរី១ក្បាលទៀតជាប់នឹងមែកឈើ ទើបអាជ្ញាធរពុំអាចជួយសង្គ្រោះបាន ។ ក្រោយមក ដំរី១ក្បាលនេះក៏បានងាប់ និងធ្វើឱ្យអ្នកឃើញហេតុការណ៍សោកសៅយ៉ាងខ្លាំង ហើយពុំដឹងថា វាអណ្តែតមកពីស្រុកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNu3Kb_cOI-W7eQ1FPnnQCTI8DkLgX_1Kp9EXsiJ3HpP9FUi2jEvpaIaX3BzC7OM4FNRSMHIQOamQbpGrjd_XGp-Tivhs0C75xeeQcrKuS7iNHBJrO3zuQyPuJ2DQKmPXEBL9WUaRTW5LgAn9ZC5QiOIsFKS6Rrq2jcOUaYTlYkTZLdUS0FJP5vamMg7LB/s2048/image_2024-10-07_10-01-17.png

លោកស្រីបន្ថែមថា នៅមានដំរីចំនួន៣០ក្បាលទៀតបានអណ្តែតក្នុងទន្លេមេទែង ដែលមានកម្រិតទឹកហូរខ្លាំង ។ បើទោះជាដំរីចេះហែលទឹកក្តី ប៉ុន្តែពេលទឹកហូរខ្លាំងបែបនេះ វាពុំអាចហែលទឹកបានទេ ហើយក៏អណ្តែតទៅតាមខ្សែទឹកពេលវាអស់កម្លាំង ។ លោកស្រីថា ៖ «អាជ្ញាធរបានសហការគ្នាជាមួយយោធា ដោយបង្ហោះដ្រូនស្វែងរកដំរី ។ ប៉ុន្តែឧបសគ្គខ្លាំង គឺភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ទើបអាជ្ញាធរផ្អាកការស្វែងរក» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmJcJ3wINIzdCO45KVJZf7zvkOVA_uBReyf8O2BQ6ljRplOOLV_SdEY2wI6fjBUNF41LcDB-GAWc1n7XKMNkyRQL8RL3W7U77OwHXM98AE_VpgDIoal_gYN2POtUKIihuE4BVPJ7C_5nhOOX84AdUGSV6dEHGXnTEURlCnpKWTVSlqWIX0IfciIom4E8vw/s960/image_2024-10-07_10-01-20.png

    រីឯលោក Wirot Supachoksahakul ទីប្រឹក្សាមូលនិធិមិត្តសត្វដំរី និយាយថា បញ្ហាប្រឈមខ្លាំង គឺដំរីជិត៥០០ក្បាលដែលជម្លៀសពីស្រុកមេទែង និងស្រុកមេវ៉ាង ទៅកាន់ទីទួលខ្ពស់នោះ គ្មានចំណីស៊ីទេ ។ បើទោះជាមានអ្នកយកស្មៅឱ្យវាស៊ីក្តី ក៏មិនគ្រប់គ្រាន់ដែរ ហើយមិនដឹងថា ទឹកស្រកពេលណាទេ ។ អាជ្ញាធរបានចាត់កម្លាំងយាមកាមដំរីទាំងនេះមិនឱ្យវាដើរពាសវាលពាសកាលលើទីទួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKHTlyueGNg9pnVNBoWYrZGY-yBap8tsOMrG7AxFgc0jJKUhl2Ve87MQZOJPXMbkMcX_fTam-Va5AI_6DM-jQ6vw1TwqpEV6v73VU_xYfyD2IqLpHIpMgOd6OT625oYyBYrr_ErhZEvTgXXLr8GXAptfYRihltC27xXHOuYJ1HSXJS0_fcI_5jsLMW0Eek/s1280/image_2024-10-07_10-01-21.png

    អាជ្ញាធរនិយាយថា បើទោះជាដំរីជាសត្វពូកែហែលទឹកក្តី ប៉ុន្តែដោយសារទឹកលិចជ្រៅពេកធ្វើឱ្យដំរីអណ្តែតទឹក និងយមិនដឹងថា ពួកវាមានជោគវាសនាបែបណាទេ ។ រីឯកងទ័ពអាកាសបានព្យាយាមជួយសង្គ្រោះជីវិតដំរីអណ្តែតទឹកនៅស្រុកមេទែង ដោយប្រើប្រាស់យន្តហោះប្រភេទ Air Force តាមស្វែងរក ៕