Home ព័ត៌មានអន្តរជាតិ មិនធម្មតាស្ងាត់ៗ! នាយកប្រតិបត្តិ Meta បានក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោក

មិនធម្មតាស្ងាត់ៗ! នាយកប្រតិបត្តិ Meta បានក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោក

127
0

សហរដ្ឋអាមេរិក៖ នេះជាលើកដំបូងហើយដែលនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោក ជាមួយទ្រពសម្បត្តិសុទ្ធជាង ២០៦ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk ដែលជាមហាសេដ្ឋីមានជាងគេទីមួយក្នុងលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfJ4tM-YMYqtC6E5XBlijBzefuTWjNyqA5iQJsHCfYAc2wRDnTqUng_1T7DuchvNXh6LTvFc9EkVttYTyb63bs4PmHrI3W28Ke3P1yvBN_MmuVVYI9SA5NVKK5_IXItT9HYd72F5yFcGnhWfqUeFoHG-7E-h8PprzoRKTG-1K2lE83HBl0xn_-YHDf6Yx/s1440/image_2024-10-07_09-27-10.png
យោងតាមស្ថិតិរបស់ Bloomberg Billionaires Index ថៅកែ Facebook និង Instagram រូបនេះ បានទម្លាក់ដំណែងលោក Jeff Bezos ឱ្យមកត្រឹមលេខរៀងទីបីវិញ ខណៈស្ថាបនិក Amazon ពីមុនមកគឺជាអ្នកមានបំផុតទីពីរលើលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMzeOK_znaW1oHa4TxPwt0ZYKF3HJXLkYmmrdBtKJlkpWuxtjA0YMNfMsjzw1yxB93KShRce5zKAsQTS9VhLFhM5Q72XzXTCq68Jbfs12CVs2G3GRXoGX74o8Ml3S6jRJMInekM-OgZ62l9B5XJ3KdnOmFxusa1i_zVH7j57iBMd94wltQvB8qWWO1FXt/s2048/image_2024-10-07_09-27-11%20(2).png
កន្លងទៅអស់រយៈពេលជាយូរមកហើយ Mark Zuckerberg គឺបានកាន់ដំណែងជាអ្នកមានបំផុតទីបួនលើពិភពលោក ប៉ុន្តែនេះជាលើកដំបូងហើយដែលនាយកប្រតិបត្តិ Meta បានកាន់ដំណែងជាមហាសេដ្ឋីមានជាងគេលំដាប់ទីពីរក្នុងលោកវិញ។ ដូច្នេះបច្ចុប្បន្ន Mark Zuckerberg វ៉ាដាច់ Jeff Bezos ក្លាយជាអ្នកមានបំផុតទីពីរលើពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធជាង ២០៦ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង Bezos ១ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEZMLMAI8RJS90p8l7AyhTyyC5K55AGckUgZhxNgI77Qf5z3PSDLzZTD0yZt8uyImQuYemsOBgTRM09JOrrLg3U46GF8uyRV4i7rKxiqrqEEhMIeJPxap61Q846UYCPgbz5i6jsDTh_xNY5hf7u52dSTYJ3OhmRlSwR0L1bLDnISkQmOcwGHWx26S1sX5/s1024/image_2024-10-07_09-27-11.png

មូលហេតុគឺដោយសារភាគហ៊ុនមេតាបានកើនឡើង ១.៧% នៅកំណត់ត្រា ៥៨២.៧០ ដុល្លារដែលលេខកូដនេះបានកើនឡើងរហូតដល់ ២៣% ចាប់តាំងពីដើមខែសីហាមក នៅពេលដែល Meta បង្ហោះលទ្ធផលត្រីមាសទីពីរដែលប្រសើរជាងការរំពឹងទុក និងបង្ហាញពីផែនការសម្រាប់ AI chatbots ។ ដូច្នោះហើយ ប្រាក់ចំណូលរបស់ក្រុមហ៊ុនឈានដល់ជាង ៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាត្រីមាសទីបួនជាប់គ្នាហើយដែលមានការកើនឡើងលើសពី ២០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVG8zml8U6cXHmeVZT4iaidL08Yy2IM2SBWqa6ek02Wh0D7fNyqvnfDfxJkx_tdxlD3wSoL96Jq1w_jblgJJKjnd7Wxm2X6I4dXCQbVxVM3hkUq_V7tEWSHqS88VuXyoBDZDQZtAlq7XNGIjmQ326at9fdmaQ93PbSvrutC248RP-xdKoJlrMKnvyFCgQ/s1200/image_2024-10-07_09-27-13.png

លើសពីនេះប្រាក់ចំណេញសុទ្ធបានកើនឡើង ៧៣% ដល់ ១៣.៤៧ ពាន់លានដុល្លារទៀតផង។ ហេតុនេះបច្ចុប្បន្ន Zuckerberg មាន ១៣% នៃភាគហ៊ុន Meta ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីដើមឆ្នាំមក ទ្រព្យសកម្មរបស់មេតាបានកើនឡើង ៧៨ ពាន់លានដុល្លារ ដែលជាចំនួនខ្លាំងបំផុតក្នុងចំណោមក្រុមមហាសេដ្ឋីដែលមានជាងគេបំផុតចំនួន ៥០០ នៅលើពិភពលោកដែលតាមដានដោយ Bloomberg៕