Home ព័ត៌មានជាតិ តោះមកសាកល្បងជាមួយរថភ្លើងជប៉ុនKiha អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ

តោះមកសាកល្បងជាមួយរថភ្លើងជប៉ុនKiha អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ

70
0

រថភ្លើងរបស់ជប៉ុន ដែលដឹកមកកម្ពុជាកាលពីអំឡុងខែមេសាកន្លងទៅ ខណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងដាក់ឲ្យដំណើរការតេស្តសាកល្បងរយៈពេល ៣ ថ្ងៃ ទៅកាន់គោលដៅមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnfwYYkQ0R4jxSjpG0vzgKuC_nrOcp2cp1X89bmb-9l0igiq6MfeBl5IrprjJqdAFaVGgICapjWBkGifpdPSlJtEPmKleu5S7ntdl2mWCpfEn4ut2x5nODEf2UY611hH587x8NaHhaRVq4Yq3-JYmgiRQDgERyIyqdoTqtLFbp5K60JCw9pQdA7HaEvnB/s2048/461497408_1050674376852732_1304181781862597445_n.jpg

កាលពីថ្ងៃទី ២៧ ខែកញ្ញា យោងតាមការចុះផ្សាយរបស់គេហទំព័រ Royal Railway Cambodia បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ យើងខ្ញុំនឹងដាក់ដំណើរការតេសសាកល្បងនូវទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៣ ថ្ងៃ ទៅតាមកាលវិភាគខាងក្រោមគឺ៖

នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា នឹងធ្វើដំណើរទៅកាន់គោលដៅមួយចំនួនដូចជា៖ ពីភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។

នៅថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពីភ្នំពេញ – កំពង់ឆ្នាំង ( រមាស ), ភ្នំពេញ – ពោធិ៍សាត់, ភ្នំពេញ – មោង និងភ្នំពេញ – បាត់ដំបង។

នៅថ្ងៃពុធ ទី២ ខែតុលា ៧:០០ នាទីព្រឹក នឹងធ្វើដំណើរពី ភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrW0eLZDxTeZFQ0QSRwcbSbNFa-qo509p0zRu46iRcxvycQSsSvXk0MggpIgqvyq75z0awlW92c76jfxMAz5lOyYaTXfjWrcjcKkxwUa2U9ShWTRCRjwxVzdB4BHYjIJSj0dzfZieTAskZojGH_9doHdTnQZyJNQzkSeX0e68D7Xg8mpK0NSc-02tzzZSK/s2048/461432619_1050674306852739_2363084938272859175_n.jpg

គេហទំព័ខាងលើបានបញ្ជាក់ទៀតថា«ដំណើរការដឹកអ្នកដំណើរសាកល្បងទាំង ៣ ថ្ងៃនេះ តម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។ សូមអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ថ្មី ជាមួយការធ្វើដំណើរតាមរយៈទូរថភ្លើងជប៉ុនទៅកាន់ស្រុកកំណើត និងដំណើរកំសាន្តនានា»។

សូមជម្រាបជូនផងដែរថា ទូរថភ្លើងជប៉ុន Kiha 182-183 គឺជារថភ្លើងរបស់ប្រទេសជប៉ុន ដែលបានដឹកតាមកប៉ាល់ ចូលមកកាន់កំពង់ផែស្វ័យតក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ រថភ្លើងនេះគឺជាសមាជិកថ្មីបន្ថែមមួយទៀត ដែលបម្រើដល់វិស័យផ្លូវដែកនៅកម្ពុជា របស់ក្រុមហ៊ុន Royal Railway Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDTXuYIpkM0pEr0c9TfYxyFsqYmoZBBxLDgk2KYnSPO_TRC3bgxs2bJK03J1CXioY4TC5pPyUbVfTGHu6QCccK3Oprqou4SGj5YFNID3riIsIWP0VNbPD-X5bIWx60xzb9H1y9snaEi8MCGIiOI3Y4H-3mWi6w0IuVrD1-wCdFftil8ypVNltcWC3ObGu/s1280/461529251_1050748713511965_3338236421484167999_n.jpg