សត្វឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ព្រោះពួកវាច្រើនតែមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន វាងវៃ ស្តាប់បង្គាប់ និងគួរឱ្យស្រឡាញ់ ប៉ុន្តែមិនមែនសត្វចិញ្ចឹមទាំងអស់នេះសុទ្ធតែស្លូតបូតនោះទេ ដោយសារសត្វខ្លះក៏មានចរិតកាចសាហាវខ្លាំងផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីសត្វឆ្កែដ៏កាចសា.ហាវ និងគ្រោះថ្នា.ក់បំផុតទាំង ១០ ដែលមនុស្សមិនគួរយកទៅចិញ្ចឹម៖
១. Akita៖ Akita គឺជាពូជឆ្កែជប៉ុនដែលមានទំហំធំ ត្រូវបានបង្កាត់ពូជដើម្បីធ្វើជាអ្នកការពារ អ្នកយាម និងជាអ្នកប្រមាញ់សត្វធំៗ ក៏ដូចជាអ្នកបរបាញ់សត្វកាចសាហាវផ្សេងៗជាដើម នេះធ្វើឱ្យពួកវាត្រូវបានគេចាត់ទុកថា ជាសត្វឆ្កែដែលមានគ្រោះថ្នាក់បំផុតក្នុងលោក។
២. American XL Bully៖ គឺជាពូជឆ្កែដ៏ធំមួយត្រូវបានទទួលស្គាល់ដោយ United Kennel Club ថាជាឆ្កែមានរូបរាងរឹងមាំ និងសាច់ដុំក្រាស់ ហើយមានភាពស្មោះស្ម័គ្រជាមួយតែម្ចាស់វាប៉ុណ្ណោះ ក្រៅពីម្ចាស់ ពួកវានឹងដើរខាំគេឯង ដោយសារចរិតកាចសាហាវរបស់វានេះហើយ ធ្វើឱ្យគេចាត់ទុកថាជាសត្វឆ្កែដែលមានគ្រោះថ្នាក់បំផុតទីពីរក្នុងលោក។ ជាក់ស្តែងថ្មីៗនេះអង់គ្លេសបានអនុម័តច្បាប់ហាមឃាត់ការបង្កាត់ពូជសត្វពាហនៈនេះ ដោយសារតែឧប្បត្តិហេតុជាញឹកញាប់នៃការខាំ និងវាយប្រហារមនុស្ស។
៣. The Boerbow៖ គឺជាពូជឆ្កែដែលមានរាងកាយធំមហិមា ជាមូលហេតុចម្បងដែលធ្វើឱ្យវាស្ថិតក្នុងបញ្ជីសត្វឆ្កែដ៏កាចសា.ហាវ និងគ្រោះថ្នា.ក់បំផុតនេះ។ Boerbow ត្រូវបានបង្កើតឡើងពីឆ្កែ Bullenbesser របស់អាល្លឺម៉ង់ ដែលជាឆ្កែចិញ្ចឹមសម្រាប់តាមដាន ហិតក្លិន និងរារាំងអ្នកឈ្លានពាន។ 
៤.Ken Corso៖ ពូជឆ្កែនេះត្រូវបានបង្កើតឡើងដើម្បីយាម និងការពារអ្នកឈ្លានពានដែលចូលមកទីធ្លាពួកវាដោយគ្មានការអនុញ្ញាត ជាមួយកម្លាំងនៃការខាំរបស់វា ធ្វើឱ្យអ្នកឈ្លានពានស្លាប់ក្នុងរយៈពេលដ៏ខ្លី នេះធ្វើឱ្យពួកវាក្លាយជាសត្វឆ្កែដ៏គ្រោះថ្នាក់បំផុតក្នុងលោក ដែលមនុស្សគួរប្រុងប្រយ័ត្ន។ 
៥.Chihuahua៖ គឺជាឆ្កែដ៏ Cute មានរូបរាងតូចៗប៉ុន្តែវាក៏ស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ដែរ ដោយសារពួកវាជាសត្វក្បាលរឹង ឆាប់ឆេវឆាវ ឆាប់ខឹង ពិបាកចិញ្ចឹម និងងាយខាំម្ចាស់វាណាស់។ .png)
៦.Chao Chao៖ គឺជាពូជឆ្កែ Spitz ដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ សត្វនេះមិនសូវមានការអត់ធ្មត់នោះទេ តែងតែខាំមនុស្សជាញឹកញាប់ ទោះជាយ៉ាងណាដោយសារតែរូបរាងដ៏គួរឱ្យស្រលាញ់របស់វាស្រដៀងទៅនឹងខ្លាឃ្មុំតុក្កតា មនុស្សជាច្រើននៅតែចិញ្ចឹមពួកវា។
៧.Collies៖ សម្រាប់ពូជឆ្កែ Collies ក៏មាននៅក្នុងបញ្ជីនេះដែរ ដោយសារសត្វឆ្កែទាំងនេះត្រូវបានគេប្រើដើម្បីធ្វើការជាមួយសត្វធំៗជាច្រើន មិនមែនសម្រាប់ចិញ្ចឹមធម្មតានោះទេ។ ហើយជារឿយៗពួកវាតែងតែខាំមនុស្ស ឬសត្វផ្សេងៗណាដែលឈ្លានពានទីកន្លែងរបស់វា នេះអាចពន្យល់បានថា collies គឺជាឆ្កែចិញ្ចឹមសម្រាប់ការពារ និងការសង្ស័យរបស់មនុស្សចម្លែក។
៨.Doberman Pinschers៖ គឺជាពូជឆ្កែមានភាពវៃឆ្លាតខ្ពស់ រហ័សរហួន និងស្មោះត្រង់ ទោះជាយ៉ាងណាក៏ដោយ Dobermans ត្រូវបានគេកំណត់ថាជាពូជមួយក្នុងចំណោមពូជដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុខាំស្លាប់។ នេះគឺដោយសារតែកម្លាំងខាំដ៏ធំសម្បើមរបស់វា ធ្វើឱ្យមនុស្សមានការភ័យខ្លាច ទោះបីជា Dobermans គួរឱ្យស្រលាញ់ និងទន់ភ្លន់ជាមួយសមាជិកគ្រួសារក៏ដោយ ប៉ុន្តែប្រសិនបើវាខឹង ការខាំរបស់វាម្តងៗគឺគ្រោះថ្នាក់ខ្លាំងណាស់។.png)
៩.German Shepherd៖ ត្រូវបានចាត់ទុកថាជាពូជឆ្កែឈានមុខគេមួយដែលធ្វើការនៅក្នុងនាយកដ្ឋានយោធា និងប៉ូលីស។ សម្រាប់ហេតុផលគឺដោយសារ ពួកវាជាសត្វឆ្កែដ៏ឆ្លាតវៃ និងស្មោះត្រង់ ដែលតែងតែត្រៀមខ្លួនដើម្បីការពារ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ទម្រង់នៃគ្រោះថ្នាក់។ ហើយក៏ជាឆ្កែដែលឧស្សាហ៍ព្យាយាម មិនដែលបោះបង់កាតព្វកិច្ច ជាមួយនឹងកម្លាំងខាំដ៏ខ្លាំង ២៣៨ ផោនក្នុងមួយអ៊ីញការ៉េ ដោយពួកវាក៏ត្រូវបំពេញភារកិច្ចខាំរបស់ពួកវាផងដែរ ដើម្បីគ្រប់គ្រងស្ថានការណ៍។
១០. Kuldong៖ ជាពូជឆ្កែដែលមានប្រវត្តិយូរយារណាស់មកហើយក្នុងការធ្វើការងារខ្លាំងមួយចំនួន ដូចជាការបរបាញ់ខ្លាឃ្មុំ និងការប្រយុទ្ធជាមួយសត្វឆ្កែកាចសាហាវដទៃទៀត។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យវាស្ថិតក្នុងក្នុងបញ្ជីនេះ ថ្វីត្បិតតែគ្មានអង្គការណាមួយ ទទួលស្គាល់ពូជនេះជាសត្វកាចសាហាវ និងគ្រោះថ្នាក់ជាផ្លូវការក៏ដោយ ប៉ុន្តែវាមិនអាចបដិសេធបានទេថា Guldong គឺជាឆ្កែដ៏រឹងមាំ មានសាច់ដុំខ្លាំងក្លា និងមានសមត្ថភាពប្រយុទ្ធខ្ពស់ណាស់៕










