នារដូវភ្ជុំបិណ្ឌបងប្អូនប្រុសស្រីប្រាកដជានាំគ្នាទៅវត្តទៅវ៉ាធ្វើបុណ្យធ្វើទានដើម្បីឧទ្ទិសជូនបុព្វការីជនដែលបានចែកឋានទៅ។ ជាការពិតណាស់ពិធីបុណ្យភ្ជុំបិណ្ឌនេះមិនត្រឹមតែជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេ វាក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយផងដែរ។ តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមកការធ្វើម្ហូបឆ្ងាញ់ៗចែកញាតិមិត្តបងប្អូនញុំាជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧ សណ្តានដែលបានចែកឋានទៅនឹងទទួលបាននូវពរជ័យយ៉ាងច្រើន ដែលធ្វើឱ្យជីវិតយើងជួបតែក្តីសុខចម្រើន រកស៊ីមានបាន។ 
ក្នុងឱកាសនេះយើងសង្កេតឃើញថា ជារៀងរាល់ឆ្នាំបងប្អូនខ្មែរតែងតែរៀបចំធ្វើចង្ហាន់មានដូចជានំ បង្អែម ផ្លែឈើ ភេសជ្ជៈ និងម្ហូបអាហារដូចជា ខសាច់ជ្រូកពងទា ឆាមីសួ និងសម្លការីជាដើម ដែលអាហារទាំងនេះគឺពេញនិយមបំផុត ដោយសារវាងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណា យើងចង់នាំប្រិយមិត្តមកសាកធ្វើម្ហូបទាំង ៥ នេះវិញម្តង ធានាថាប្លែកយកទៅវត្តមិនខកបំណងទេ ដែលម្ហូបទាំងនោះរួមមាន៖
១.ហហ្មុក៖ ហហ្មុកគឺជាម្ហូបខ្មែរដែលតំណាងឱ្យប្រទេសកម្ពុជាយើង។ ម្ហូបមួយមុខនេះ មានគ្រឿងផ្សំច្រើន រាប់តាំងពីគ្រឿងខ្មែរ, គ្រឿងការី,សាច់ត្រី,ខ្ទិះដូង,ប្រហុក,ស្លឹកញ និងគ្រឿងទេសមួយចំនួនទៀត ដោយម្ហូបហហ្មុកនេះ អាចចម្អិនតាម ២ របៀបដោយខ្ចប់ចំហុយក៏បាន និងឆាក៏បាន ដែលវាស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។.png)
២.បង្កងអប់មីសួរ៖ ជំនួសឱ្យការឆាមីសួធម្មតា យើងគួរសាកធ្វើមីសួអប់ជាមួយបង្កង ឬបង្គារក៏បាន។ ម្ហូបនេះក៏មិនមានអ្វីស្មុគស្មាញច្រើនពេកដែរ ចម្អិនក៏លឿន ហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។
៣.ឆាមឹកម្រេចខ្ចី៖ ឆាមឹកម្រេចខ្ចីក៏ជាមុខម្ហូបដ៏ឆ្ងាញ់ពិសារហើយមិនពិបាកធ្វើពេកនោះទេ ដោយគ្រឿងផ្សំមានដូចជាមឹកស្រស់ ឆាជាមួយម្រេចខ្ចី លាយជាមួយបន្លែតិចៗដូចជាការ៉ុត បន្ថែមជាមួយជីវ៉ាន់ស៊ុយ គឺអេមខ្លាំងណាស់ ហើយប្លែកទៀតផងស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។
៤.ត្រីបំពងជាមួយទឹកត្រីស្វាយ៖ ម្ហូបមួយមុខនេះរៀងសាមញ្ញបន្តិច ប៉ុន្តែងាយស្រួលធ្វើ ហើយមានរសជាតិឆ្ងាញ់ វាក៏ស័ក្តិសមសម្រាប់រៀបចង្ហាន់ទៅវត្តផងដែរ។.png)
៥.ប្រហុកខ្ទិះ៖ ប្រហុកខ្ទិះជាមួយបន្លែស្រស់ៗ គ្រាន់តែឃើញលេបទឹកមាត់តែម្តង គឺជាមុខម្ហូបដ៏ពិសេសមួយដែលបងប្អូនខ្មែរយើងមិនគួររំលង សម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ៕










