Home ព័ត៌មានអន្តរជាតិ មូលហេតុធំៗដែលវៀតណាមក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ាន

មូលហេតុធំៗដែលវៀតណាមក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ាន

44
0

ប្រទេសវៀតណាម ៖ វៀតណាមបានវ៉ាដាច់ប្រទេសជិតខាង ដូចជា ៖ ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី ដោយក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ាន ។ លើសពីនេះ វៀតណាមបានទទួលពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ពី World Travel Awards ផងដែរ ហើយវាជាឆ្នាំទី៤ ជាប់ៗគ្នា ដែលវៀតណាមបានទទួលពានរង្វាន់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZLwf2eOLXu2zTrh4p92gUcQKN_hv0vi3tYUM02vhMHzq0_IphZw6s7wUXMNIm7tr60pFACqtsU9YbmccKXZykskS7DF05xQcHwjB7m_IOy7eEfkP-n-3rzpGy0nR2uCNMlW35MIhZO5mI0uCUH84weYP87iyvuLx6v_nfSGHtcTVIDL-AnjiWXzdfWLL/s1600/image_2024-09-21_08-39-22.png

ភាពជោគជ័យរបស់ប្រទេសវៀតណាមមួយផ្នែក គឺដោយសារគោលនយោបាយបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ព្រមទាំងយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ។ ហេតុនេះ ទើបធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ភ្ញៀវទេសចរបរទេសនៅអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo2_e2rpe0nQqLnYkl-0m14FzSSdWxXcIFezyZzvseEnS1Lkcbd8GKRZsok5cXpIUSG4m19AReOmwEISqAJDvYdybi8f8vlz0zuE527ekiNpzIOqekgkiIieLYPcUZIpXpEsLdk3riEeSN7vAMBAV78ViefTIhbg1T9M8xgJWgk2eoR4svOB1WBqpZAOD/s1999/image_2024-09-21_08-39-23%20(2).png

ក្នុងរយៈពេល៨ខែ (ចាប់ពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេស ស្មើជាង១១លាននាក់ កើនឡើងរហូតដល់៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ចំនួនភ្ញៀវទេសចរបរទេសមកវៀតណាមរយៈពេល៨ខែនេះ គឺខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ១% ក្នុងនោះភ្ញៀវទេសចរកូរ៉េខាងត្បូង និងចិនបានមកលេងវៀតណាមច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96ucEoFdZvdgrgmwtAGx-OqQS4a6xTChYNNzl7EdDM9BsQX-qsxzOi6-sTB_Y5sesdDQFxlTBYXbva7C0tEVOQKVkZspy4wihokaaxz5zyI5Tu8XMuZbYJMz2x_mx8fSNBmPcKZnpwbjWfTBwZvpuo556oSCgBqUDT41U6zNjKXgK0Zz45LkEtd77s0_2/s1000/image_2024-09-21_08-39-23.png

ដោយឡែក កាលពីចុងខែសីហា ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសជាក្រុមធំ គឺក្រុមហ៊ុនឈានមុខរបស់ឥណ្ឌា ឈ្មោះ Sun Pharmaceuticals ដែលមានលោក Dilip Shanghvi ជានាយកក្រុមហ៊ុន និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៥ នៅឥណ្ឌា បាននាំបុគ្គលិកចំនួន៤.៥០០នាក់ មកកម្សាន្តនៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMj8RlBweXZ6w1TMA2fEGdCgxHbaaHGR9KWklkj70Dl7u-_r9stwP0da8QmHibQuBkmJhQDCgu_Clwa5V6tLuQlUh2MtD3d4nSmTA00b77w0_3UNh-rdz4Q1UqQLBP1EXaaiG7Zhy0MP00n8cgg6eYFIz8YI_Py5woB2tEDPKhia8kAcBGx29hlJ4oydrl/s1400/image_2024-09-21_08-39-26.png

បុគ្គលិកចំនួន៤.៥០០នាក់របស់ក្រុមហ៊ុនឥណ្ឌា Sun Pharmaceuticals បានធ្វើដំណើរទៅទីក្រុងហាណូយ, ទីក្រុងនីនបិញ និងឆ្នេរសមុទ្រហាឡុងរបស់វៀតណាម សម្រាប់ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន ។ ពីដំបូង ក្រុមហ៊ុននេះមានគម្រោងនាំបុគ្គលិករបស់ខ្លួនទៅកម្សាន្តប្រទេសសិង្ហបុរី ប៉ុន្តែក្រោយមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរមកលេងនៅវៀតណាមវិញ ដោយសារវៀតណាមមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkYVIo1aXt-GUHhr5mLaptRTPgZ38lxhf3RLSYmygjg5G4j_tBfi7oJk41jbiVzXeqBRO0JeISqfUOSeTdgtdZlaiUYQEABHwjt6MWyE_GdkjGAwjaBXgCfrV5w6435OwifnQZDlEWZWn1ztgbBUdLA7-HYwXf4WDZlVFAP-4JlAyzojWr7hNHvupN6fF/s4000/image_2024-09-21_08-39-27.png

គួរបញ្ជាក់ថា ពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ដែល World Travel Awards ប្រគល់ឱ្យប្រទេសវៀតណាមនោះ គឺជាពានរង្វាន់អូស្កានៃវិស័យទេសចរណ៍ ។ ពានរង្វាន់នេះកើតឡើងដោយសារការដាក់ពិន្ទុរបស់បណ្តាអ្នកជំនាញវិស័យទេសចរណ៍ និងភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ៕