Home ព័ត៌មានអន្តរជាតិ តោះមកដឹងពីការបែងចែកប្រភេទសំរាម និងការគ្រប់គ្រងសំរាមរបស់ជនជាតិជប៉ុន

តោះមកដឹងពីការបែងចែកប្រភេទសំរាម និងការគ្រប់គ្រងសំរាមរបស់ជនជាតិជប៉ុន

131
0

ប្រទេសជប៉ុន ៖ នៅប្រទេសជប៉ុនពុំសូវមានធុងសំរាមនៅគ្រប់ទីកន្លែងទេ ពីព្រោះជនជាតិជប៉ុនមានទម្លាប់ទុកដាក់ និងបែងចែកសំរាមតាមប្រភេទបានត្រឹមត្រូវល្អណាស់ ។ ហេតុនេះ វាបានក្លាយជាទម្លាប់ល្អមួយរបស់ពួកគេ ដែលគ្មានការបោះចោលសំរាមតាមទីសាធារណៈផ្តេសផ្តាសនាំឱ្យប៉ះពាល់បរិស្ថាន និងមានបញ្ហាដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRQ-uNXONuLGDH02Cz0LBynVFuGIQjHfz9WL5RRRKN4WzR4NZMRCkXDWdZTnxsjPWwaU2djLu1b4wWdHdjaGMjSNzIW-v4LRs0bZ6-O24EglVM-5DF7lxlUHFsSea_pVhrk9kpCZzhhojQmignDkX8Lbe0KIdO30JRPRKkK430bJsy5KYJBtJmgUQDJp8b/s1381/image_2024-09-21_08-33-43.png

ពលរដ្ឋជប៉ុនមានទម្លាប់បែងចែកសំរាមតាមប្រភេទដាច់ៗពីគ្នា ហើយពួកគេចាត់ទុកថា វាជារឿងសំខាន់ខ្លាំងណាស់ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមងាយស្រួលគ្រប់គ្រង និងចាត់ការបន្តទៀត ។ ខាងក្រោមនេះ គឺជាការបែងចែកសំរាមតាមប្រភេទរបស់ជនជាតិជប៉ុន ៖

១-សំរាមដុតបាន ៖ គឺជាកាកសំណល់ចេញពីផ្ទះបាយ និងសំរាមតូចៗក្នុងផ្ទះ ។ សំរាមអាចដុតបាន គឺមានទំហំមិនធំខ្លាំងពេក និងអាចដាក់ក្នុងថង់ផ្លាស្ទិកដែលរដ្ឋាភិបាលជប៉ុនបានកំណត់ឱ្យពលរដ្ឋប្រើប្រាស់នៅទូទាំងប្រទេស ។
២-សំរាមពុំអាចដុតបាន ៖ គឺជាប្រភេទកែវ, សម្ភារៈផលិតពីកែវ, កំប៉ុងភេសជ្ជៈ, កំប៉ុងដាក់ម្ហូបអាហារ, ដបផ្លាស្ទិកស្តើង និងក្រាស់ ព្រមទាំងសម្ភារៈផលិតពីជ័រ និងស្បែក ។
៣-សំរាមប្រភេទទី៣ ៖ គឺជាសម្ភារៈធំៗ ដូចជា ៖ សម្ភារៈអគ្គិសនី, គ្រឿងសង្ហារិម, ពូក ខ្នើយ, កង់ និងម៉ាស៊ីនដេរ ។
៤-សំរាមពុល ឬគ្រោះថ្នាក់ ៖ ឡឺជាសម្ភារៈផ្ទុកសារធាតុគីមីពុល, សំរាមឆ្លងមេរោគចេញពីមន្ទីរពេទ្យ, កំប៉ុងមានក្បាលបាញ់អាចផ្ទុះ, វត្ថុមុតស្រួច ដូចជា ៖ កាំបិត និងកំទេចកែវ ។
៥-សំរាមត្រូវជូនដំណឹងទៅអាជ្ញាធរ ៖ សំរាមមួយចំនួនតម្រូវឱ្យពលរដ្ឋជប៉ុនជូនដំណឹងទៅកាន់ភ្នាក់ងាររដ្ឋាភិបាល ឬអាជ្ញាធរមកប្រមូល ឬដឹកវាទៅប្រគល់ឱ្យផ្នែកទទួលខុសត្រូវ ដូចជា ៖ កុំព្យូទ័រ និងគ្រឿងកុំព្យូទ័រ, គ្រឿងតន្ត្រីធំៗ, ម៉ូតូ និងខ្មោចសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfWDHir6WwSGb7lQ8symO0q3asREhQVhYAsnLqNrhGRMaXQAnLSnsoBFxSs8LVEx2OVHrTNMhg1E85mkelw5wOgwHzzpyKvGCBo51ZvMYsO7y_D10vjMxCM2L0Wbfy-ETNUYcGB8O7F0wfPzD8qYo0rLzZQ5U96aphqYeCCuqr9MhdwAKNwMj9DoR98Pw/s2048/image_2024-09-21_08-33-42.png

ក្រៅពីការបែងចែកសំរាមតាមប្រភេទហើយ ប្រទេសជប៉ុនក៏បានកំណត់ពេលវេលាសម្រាប់រថយន្តមកប្រមូលសំរាមនីមួយៗផងដែរ ។ រថយន្តទាំងនេះនឹងមកប្រមូលសំរាមតាមផ្ទះដោយគ្មានការយឺតយ៉ាវ និងគ្មានថ្ងៃឈប់សម្រាកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqpVfiL5hFNz5gw7f1cuIYY6G5pp2ikmjttLKmypIGgSHA2n7YRzada91gwjOZGWaaZPj2GLkWKeT79WKTlh0OrVwNJ6muQ6yAZw_XS5Zxm28RlhY770m1ASdBO2Hg5B78n_3IcOqI0BDqJW5jnq_B6c50t-tb0jmZNRSfJb4oAyAumCf6K6mfaLJlL7Q/s1200/image_2024-09-21_08-33-41.png

នៅប្រទេសជប៉ុនមានកម្មវិធីប្រមូលសម្ភារៈចាស់ៗ ប៉ុន្តែនៅមានគុណភាពល្អ ដែលម្ចាស់ផ្ទះលែងត្រូវការ ដូចជា ៖ សម្ភារៈអគ្គិសនីតូចៗ, ម៉ាស៊ីនអាំងនំប៉័ង, វិទ្យុ, ឧបករណ៍តន្ត្រីទំហំតូច, កង្ហារ, ឆ្នាំងដាំបាយ, ចង្ក្រានហ្គាស, តុ កៅអី, ធ្នើរដាក់អីវ៉ាន់ ឬសៀវភៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhER0InGoV2FzJjneDYR1LJkiGGEPx3atErsSmarv4NoPo4ddVw22faP5xXYH3DLC6OdelmQV84azts0mnWw9ivlG3RLRZXTeFDPQmWY0MCP4CM4aYTYIgYb_ECU9s5P8pjCQ7OkcRW3bKEJcJo44cMJqC0GaBnOSdAL94ENURs42YvrSg2poU-vFkfdiA1/s2000/image_2024-09-21_08-33-40.png

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ និងសប្តាហ៍ទី៤ របស់ខែនីមួយៗ គឺជាថ្ងៃប្រមូលសំរាមដែលមានទំហំធំៗ និងសំរាមពុំអាចដុតបាន ។ រីឯសម្ភារៈអគ្គិសនី និងគ្រឿងសង្ហារិមដែលនៅមានគុណភាពល្អ គឺពលរដ្ឋត្រូវទុកវានៅខាងមុខផ្ទះ មុនថ្ងៃរថយន្តប្រមូលសំរាមមកដល់ ។ បើអ្នកណាចង់បានយកទៅប្រើប្រាស់បន្ត គឺអាចមកជ្រើសរើសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztUIHLSzQJs2V95ANkRmztATGFulA-hT-FOz_QqwKKgdl1sNNzoQm6cvjxehMA6aSx-xj2EQXBwb25YilI8Iz61kt7k8b1meAqEhFo3SCP4OoafWOud9q55_zrXGIWsOC7BMJ2-LRrWsB4S-Iq0mDLmGfPsF9Ts7_fzB-7a6VXoa-A0WY8eR3cTDocOr9/s1153/image_2024-09-21_08-33-39%20(2).png

គោលការណ៍បែងចែកកាកសំណល់ និងការអប់រំពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់ និងបែងចែកប្រភេទសំរាម បានទទួលជោគជ័យយ៉ាងខ្លាំងនៅប្រទេសជប៉ុន ។ បើទោះជាការចោលសំរាមមានភាពស្មុគស្មាញ និងការកំណត់លក្ខខណ្ឌជាច្រើនក្តី ប៉ុន្តែជនជាតិជប៉ុនយល់ឃើញថា វាជាការទទួលខុសត្រូវរួមគ្នារបស់មនុស្សគ្រប់រូប ៕