Home ព័ត៌មានជាតិ មិនបាច់ចំណាយប្រាក់ទេ ភ្ជុំបិណ្ឌឆ្នាំនេះ! មានទាំងឡានក្រុងដឹកទៅដល់ស្រុកកំណើត និងដំណើរកម្សាន្ត

មិនបាច់ចំណាយប្រាក់ទេ ភ្ជុំបិណ្ឌឆ្នាំនេះ! មានទាំងឡានក្រុងដឹកទៅដល់ស្រុកកំណើត និងដំណើរកម្សាន្ត

98
0

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ឡានក្រុងប្រមាណជាង ៦០០ គ្រឿងបានត្រៀមខ្លួនរួមជាស្រេចក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបធ្វើដំណើរទៅកាន់ស្រុកកំណើត និងមិនបាច់ចំណាយប្រាក់សូម្បីតែមួយរៀល។ បន្ថែមពីនេះ ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសានដោយឥតគិតថ្លៃ ក៏នូវតែបន្តរៀបចំឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5PV7IYPpO92VyXvn6Q9Yq6TdAFs8VvFcPOx54HruqoeKpLJj2Tu7MzFwEd9gWCqBVZthzUYEFRW-uhjjOjLiMoJUigKM7hYPamkHCS2uDpesvdFX_HG9PA6oUMB-wIvobuZi9vNtvuiC5beUZacAWZ7WtEkaHWD7np7q1-Tjr7-4LzXE0M3lNAhPIGKMN/s1200/image_2024-09-20_16-12-14.png

យោងតាមការគូសបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៨ ខែកញ្ញានេះបានឲ្យដឹងថា«ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO7jTv_H4lGDP4z5d8yHajCjD63J3vUrjKZHu3kKPEWG7DSlYfWw0zAl1pHxBVoS0okJTZ6ADUl0znp9AO9S_Y8RlN0AQVmaTHcEEDTRjV3k37X0yyW5CeQ6Ibrg6H834KJgX0PNCZezyQ9HdrhDr7FT__m3ZnYmarpaSw8luvOkswIy9KyIyjbSE-Uq_A/s1280/image_2024-09-20_16-12-15.png

សេវាផ្តល់ជូនរថយន្តក្រុងដោយឥតគិតថ្លៃនេះ គឺមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះរួមមាន ៖

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។

២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន) ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង។

៣-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKp0k5Mmlw83hjFbsEHzLOeJ0USlux_vm8kbD3SedwJRNw7ImjnoKyoqhAc9L1ScfIAFaPgkrdZAwSb185gB1g744JYyPnDkH3bvh2ybXKNzY3g1lM-PNUXu_ig6tKcNfmpK15WpqJIOmMT9bxIp8pyY2R_UgP71PeHLkKMb8FBSl15heWzJjx6xZlNXAe/s1280/IMG_5085.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPj5opA-_q0fSwANBF_ZNupMh8BW34GlKWhxxzU6f28IZ38bQlb9GE3WEPZ-oPU37pjeUiYhsqMJ_j9bsyLFOtEOsQNnORQgeoB6nK3KvESycilnsOFQqSxfkimNK4lNGQeNT5dnhfA4MpUlZmHWh08W71xQr87AvQ1PWpXaXHfFUzAdFpezALkLmUKcbh/s1280/IMG_5088.JPG