ប្រទេសចិន៖ បន្ទាប់ពីព្យុះ Yagi និង Bebinca ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងទទួលរងនូវព្យុះដ៏កំណាចថ្មីមួយទៀតដែលមានឈ្មោះថា Pulasan ចាប់ពីពេលនេះរហូតដល់ខែតុលា ដែលវានឹងបោកបក់រៀងរាល់សប្តាហ៍តែម្តង។
យោងតាមបណ្តាញអាកាសធាតុចិន (Weather.com) ក្នុងរយៈពេល ១០ ថ្ងៃខាងមុខគឺចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ព្យុះទីហ្វុង Pulasan ត្រូវបានគេជឿថានឹងបោកបក់មកលើសមុទ្រខាងកើត និងប៉ាស៊ីហ្វិកភាគពាយ័ព្យ ដែលឥទ្ធិពលព្យុះនេះទំនងជាប៉ះពាល់ដល់តំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេស មានន័យថា ជារៀងរាល់សប្តាហ៍ប្រទេសចិននឹងរងគ្រោះដោយសារព្យុះថ្មីមួយនេះ។
ស្របពេលដែលឥទ្ធិពលនៃព្យុះទីហ្វុង Bebinca មិនទាន់បញ្ចប់នៅឡើយ បើយោងតាមការព្យាករណ៍ចុងក្រោយបង្អស់ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ដោយមជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) ព្យុះទីហ្វុង Pulasan អាចនឹងបោកបក់ចូលតំបន់ភាគខាងកើតនៃប្រទេសចិននៅយប់ថ្ងៃនេះតែម្តង ដែលបណ្តាលឱ្យមានការបាក់ដីនៅឆ្នេរសមុទ្រ Zhejiang ចាប់ពីល្ងាចថ្ងៃទី ១៩ ខែកញ្ញានេះតទៅ ដែលវាត្រូវបានគេចាត់ទុកថាជាព្យុះត្រូពិចខ្លាំងបំផុត។

នេះបើយោងតាមរបាយការណ៍ បានឱ្យដឹងទៀតថា ព្យុះទីហ្វុង Pulasan ដែលនឹងបោកបកយប់ថ្ងៃទី ១៩-២០ ខែកញ្ញា នឹងប៉ះពាល់ទៅលើតំបន់មួយចំនួនក្នុងខេត្ត Zhejiang, Anhui, Jiangsu, Shanghai និង Shandong ដែលនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតាពីមធ្យមទៅច្រើន។ យោងតាមទីភ្នាក់ងារនេះផងដែរ ដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះត្រូពិចដែលបង្កើតនៅសមុទ្រខាងកើត រំកិលទៅទិសខាងលិចយ៉ាងឆាប់រហ័ស និងបានពង្រឹងបន្តិចម្តងៗ ថ្ងៃនេះកោះហៃណានក៏អាចនឹងមានភ្លៀងធ្លាក់ខ្លាំងទៅៗផងដែរ។
វាត្រូវបានគេដឹងថាព្យុះ Pulasan មានទិសដៅស្រដៀងនឹងព្យុះ Bebinca ដែរប៉ុន្តែដោយសារឥទ្ធិពលនៃម៉ាស់ខ្យល់ត្រជាក់ ការព្យាករណ៍នឹងកាន់តែស្មុគស្មាញជាងមុន។ បច្ចុប្បន្នប្រទេសចិនកំពុងប្រឈមមុខនឹងព្យុះទីហ្វុង Bebinca ដែលវាកំពុងបោកបក់ទៅលើខេត្ត Jiangsu, Anhui និង Shandong ភាគខាងកើតប្រទេសចិន ក៏ដូចជាខេត្ត Henan ភាគកណ្តាលប្រទេសចិន ប្រសិនបើថ្ងៃនេះមានព្យុះថ្មីបោកបក់ តំបន់ទាំងនេះនឹងក្លាយទៅជាតំបន់ដែលមានហានិភ័យគ្រោះធម្មជាតិពីកម្រិតមធ្យមទៅខ្ពស់បំផុតមិនធ្លាប់មាន៕










