Home ព័ត៌មានអន្តរជាតិ ផ្អើលពេញវិស័យបវរកញ្ញា! តារាម៉ូដែលវ័យ ៨០ឆ្នាំ បានចូលរួមប្រកួត Miss Universe Korea 2024

ផ្អើលពេញវិស័យបវរកញ្ញា! តារាម៉ូដែលវ័យ ៨០ឆ្នាំ បានចូលរួមប្រកួត Miss Universe Korea 2024

70
0

បណ្តាសារព័ត៌មានជាច្រើននៅប្រទេសកូរ៉េខាងត្បូងបានចុះផ្សាយអំពីអ្នកស្រី Choi Soon Hwa គឺជាបេក្ខនារីដែលមានវ័យចំណាស់ជាងគេក្នុងការប្រលងសម្រស់ក្នុងឆ្នាំនេះ។ តារាម៉ូដែលរូបនេះមានអាយុ៨០ឆ្នាំ។ ដោយសារស្ថាប័នរបវរកញ្ញាចក្រវាលគ្មានកំណត់អាយុ ទើបធ្វើឱ្យអ្នកស្រីមានចេតនាចង់ចូលរួមជាថ្មី ដោយមានការគាំទ្រពីកូនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd8N4Glkv4uwh0yW2BgCUziDL4E7SunLbO-D5UVBMBY75JxEQn9MQ-eMEbcmfZsaSBSo6ElSj-RK-Wzw50eQK5kewn6UCRczAsWrntdvJxaaHvZ4A6zLtEneNndyaw3GuyScXbfu-l4OpdUS16xsXzssFO4oOGEYmf9LoO2QVLuhzofUCXAbGDyLW2Mu4J/s750/image_2024-09-17_14-04-12%20(2).png

អ្នកស្រី Choi Soon Hwa ជាអតីតគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ។ បន្ទាប់ពីចូលនិវត្តន៍ អ្នកស្រីបានចូលរៀនវគ្គបង្ហាញម៉ូត និងក្លាយជាតារាបង្ហាញម៉ូតអាជីពនៅអាយុ ៧៧ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រីបានដើរបង្ហាញម៉ូត និងថតរូបសម្រាប់ទស្សនាវដ្តី និងម៉ាកសម្លៀកបំពាក់។ បេក្ខភាព Miss Universe Korea 2024 រូបនេះបាននិយាយថាខ្លួនអ្នកស្រីតែងតែចង់ “ដើរចេញពីតំបន់សុខស្រួលរបស់នាង” ហើយធ្វើអ្វីដែលខ្លយនស្រលាញ់។ អរគុណចំពោះរឿងនេះ អ្នកស្រីមានអារម្មណ៍ជឿជាក់ និងសកម្ម។ អ្នកស្រី Choi Soon Hwa បានលើកទឹកចិត្តមនុស្សចាស់ផ្សេងទៀតឱ្យចូលរួមក្នុងសកម្មភាពសង្គម និងបន្តក្តីសុបិនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBnmHFw97OYYn4h9QaOB6DX2TgcgrtEtCo_ZvqqjQ9HUOAaGRgQXIPE3jUHTISYxSwbaJsmfrLVfmZZaLEF1JSy8E5JFujrtNqdeN1ZXg5mXe6b62Spf0XzVan71a7uncHwuD-UcTbokQ5_eX39JsYE-SREK0EFDN44E0Zfirgc2Jj6xydBy8ASJWZwDw6/s1031/image_2024-09-17_14-04-12%20(3).png

បវរកញ្ញាចក្រវាលកូរ៉េឆ្នាំនេះ មិនមានកំណត់អាយុ ឬទម្ងន់ទេ។ អ្នកដែលនៅលីវ រៀបការ ឬមានកូនអាចចូលរួមបាន។ ក្នុងចំណោមបេក្ខជនបេក្ខនារី ក្មេងជាងគេកើតនៅឆ្នាំ ២០០៣។ វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅទីក្រុងសេអ៊ូលនៅថ្ងៃទី៣០ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5nAvF_BoVgA-4TAK-WQS3FDy0X6JMEnwrv274l9bnaWzpEeJ7cosSgRMKJQQzDP4yXbYm5-zgupApEMqY6hLatNYZ9Nc9MXXFm9eFtXtkBl52UdjjLK3aTzoDJx5f5eRFZDz_v-yFEqmSn5wg6fPQ5fB1bMOI8XScVPqQUYwjbPvQ2CkM6rfZAQl3P_V/s680/image_2024-09-17_14-04-15%20(2).png
Miss Universe ត្រូវបានចាត់ទុកថាជាការប្រកួតសម្រស់ប្រចាំឆ្នាំដ៏ធំបំផុតនៅលើភពផែនដី ដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ១៩៥២ ដែលបង្កើតឡើងដោយក្រុមហ៊ុនម៉ូតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ចាប់ពីឆ្នាំ ២០២២ ការរក្សាសិទ្ធិក្នុងការរៀបចំការប្រកួតជាកម្មសិទ្ធិរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បវរកញ្ញាចក្រវាលបានបន្តបន្ធូរបន្ថយបទប្បញ្ញត្តិរបស់ខ្លួន ដើម្បីឱ្យស្ត្រីភាគច្រើនអាចចូលរួមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtaMvSDMUDzzNi3zO1MHVzd4YDaLLK-O4aMgPB9lQNRRVeBRlH1Ezu9UHINMJ8U5NLB8zdwp064Z5nj1yavQ1kp79xgR6PyVVvSgvS0ZmGQLUtnYj89GoftUKsecLqH4AJU8VdPdGYHF9o-o34rewq6tWsgiNiOFwpblnOT_R7wzccvw62A6pWlbYwEZ3q/s1020/image_2024-09-17_14-04-14.png

កាលពីដើមឆ្នាំនេះ បវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ ២០២៤ ក៏បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីមានបេក្ខភាពអាយុ៦៩ឆ្នាំចូលរួមប្រកួតផងដែរ ដោយអ្នកស្រី Jocelyn Cubales មិនបានក្លាយជាម្ចាស់ជ័យលាភីនោះទេបានជាប់ចំណាត់ថ្នាក់TOP10ក្នុងការប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKzRg98Qr-tqe6n4FNANCu3K3y-udeuesb_tq4B0s3S3-bU3taGsxDS4XTp8npg8eCOGSShHckO3DgOwNpiiGaEhQLN7-k6qoo4ti1dgymaOHPNThZVve5IhJzA1Mel2fNsAJccU9VRFUhWnMaE90i_hB3hRMMS-se5o5cQgWwaUR4jl4ldlEsq_IdLx3o/s680/image_2024-09-17_14-04-12.png

លោក Yang Sun Mook ដែលធ្វើការក្នុងឧស្សាហកម្មម៉ូត និងសហការជាមួយក្រុមហ៊ុនដែលរៀបចំកម្មវិធីប្រកួតសម្រស់បាននិយាយថា បវរកញ្ញាចក្រវាលកូរ៉េឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីបាតុភូតនៃភាពចាស់របស់ប្រជាជន។ នៅប្រទេសកូរ៉េ មនុស្សចាស់កំពុងលេចមុខជាបណ្តើរៗនៅក្នុងការផ្សាយពាណិជ្ជកម្ម ឬកម្មវិធីទូរទស្សន៍ទាក់ទងនឹងការប្រលងសម្រស់៕