ត្រីឆ្លាមចម្លែក មានក្បាលសំប៉ែត ភ្នែកធំៗ រន្ធច្រមុះធំពណ៌ផ្កាឈូក និងមានសំឡេងដូចជ្រូក ធ្វើឱ្យវាមើលទៅដូចជាសត្វជ្រូកអ៊ីចឹង ត្រូវបានគេស្គាល់ថាជាត្រីឆ្លាម Angular roughshark។
ត្រីឆ្លាម Angular គឺជាត្រីឆ្លាមដ៏កម្រមួយត្រូវបានគេប្រទះឃើញអណ្តែតលើទឹក ហើយមនុស្សក៏នាំគ្នាទាញវាចេញពីទឹក Elba ក្បែរកោះ Tuscany ដោយពួកវាត្រូវបានគេដាក់រហ័សនាមថាជា “ត្រីមុខដូចជ្រូក” ដោយសារតែវាបានបញ្ចេញសំឡេងដូចជ្រូកនៅខាងក្រៅទឹក។
យោងតាម Live Science ត្រីឆ្លាមនេះគឺរស់នៅក្នុងមហាសមុទ្រអាត្លង់ទិកភាគខាងកើតពីប្រទេសន័រវេសទៅអាហ្វ្រិកខាងត្បូង និងសមុទ្រមេឌីទែរ៉ាណេ។ ពួកវាមានជំនាញក្នុងការស៊ីត្រី ក្តាម ប្រម៉ោយ ដង្កូវទឹកសមុទ្រ និងពងត្រីឆ្លាម។ ត្រីឆ្លាម Angular មានប្រវែងមួយម៉ែត្រ និងមានដងខ្លួនពណ៌ត្នោតប្រផេះ ជាមួយនឹងព្រុយធំពីរដែលស្រដៀងនឹងក្ដោង ហើយពួកវាមានរាងត្រីកោណនៅពេលមើលពីខាងមុខ។ ដូចត្រីឆ្លាមទាំងអស់ដែរ ស្បែករបស់ពួកវាត្រូវបានគ្របដណ្ដប់ដោយស្រកាមុតៗ ដែលមានរាងសំប៉ែត ផ្សំឡើងដោយសាច់ ធ្មេញ និងស្រោម។ .png)
ខណៈពេលដែលត្រីឆ្លាមទាំងអស់មាន denticles ធ្មេញរបស់ Angular sharks មានទំហំធំ និងលេចធ្លោ ដែលផ្តល់ឱ្យពួកវានូវរូបរាងរដុប រួមផ្សំជាមួយនឹងមុខដូចរោមសត្វ ហើយត្រីឆ្លាម Angular ក៏មានច្រមុះខ្លីជាមួយនឹងរន្ធច្រមុះធំផងដែរ។ ពួកវាចំណាយពេលភាគច្រើនលើការហែលទឹកពីលើបាតសមុទ្រដើម្បីស្វែងរកអាហារ។ ជាធម្មតាពួកវាផ្លាស់ទីយឺតៗ ដើម្បីបឺតយកចំណីរបស់ពួកវា។ ត្រីឆ្លាម Angular មានធ្មេញខាងក្រោមមុតស្រួចសម្រាប់កាត់សាច់ ក៏ដូចជាធ្មេញខាងលើរាងសាជី ដែលជួយឱ្យវាខាំបានយ៉ាងល្អ ហើយវាក៏ស៊ីស៊ុតរបស់ត្រីឆ្លាមប្រភេទផ្សេងទៀតដែរ។
ទោះជាយ៉ាងណា ត្រីឆ្លាម Angular ត្រូវបានគេចាត់ទុកថាជាត្រីកម្រ ថ្វីត្បិតតែប្រភេទត្រីឆ្លាមនេះមានតម្លៃពាណិជ្ជកម្មតិចតួចក៏ដោយ ប៉ុន្តែព្រុយ និងឆ្អឹងខ្នងដ៏ធំរបស់វាធ្វើឱ្យវាងាយរងគ្រោះដោយសារការជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ ហើយវាក៏ត្រូវបានចុះក្នុងបញ្ជីរងគ្រោះថ្នាក់នៅក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិផងដែរ ដូច្នេះការប្រទះឃើញត្រីនេះគឺជារឿងដ៏កម្របំផុតព្រោះវាមិនងាយហែលឱ្យមនុស្សឃើញនោះទេ៕










