នាវេលាយប់ម៉ោងប្រមាណជា១ទាបភ្លឺមានភ្លៀងធ្លាក់ជាខ្លាំង ដល់ម៉ោង៤ ទាបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឱ្យមានការលិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកវិចិត្របុរី។
ទឹកជន់លិចនេះ បានបណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្ពស់ ១៩,៨៤ ម៉ែត្រ (កើនឡើងកន្លះម៉ែត្រ ឬ ០,៥០ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន គឺ ២២,០០ ម៉ែត្រ។ ខណៈព្យុះចំនួន ២ នឹងវាយប្រហារក្នុងពេលតែមួយ ដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជាគឺ ព្យុះទី ១៣ ឈ្មោះ ប៊ីប៊ីនកា នៅមិនទាន់ថយឥទ្ធិពលនៅឡើយ តែនៅពេលនេះមានព្យុះទី ១៤ មួយទៀត ឈ្មោះ ពូលឡាសាន ដែលនឹងបង្កើនឥទ្ធិពលរួមគ្នាបន្តវាយប្រហារតាមបណ្ដាប្រទេសមួយចំនួន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕










