Home ព័ត៌មានអន្តរជាតិ ពលរដ្ឋមីយ៉ាន់ម៉ាជាប់លើដំបូលផ្ទះដោយសារទឹកជំនន់សុំអាជ្ញាធរមកជួយបន្ទាន់

ពលរដ្ឋមីយ៉ាន់ម៉ាជាប់លើដំបូលផ្ទះដោយសារទឹកជំនន់សុំអាជ្ញាធរមកជួយបន្ទាន់

50
0

ប្រទេសមីយ៉ាន់ម៉ា ៖ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានលិចទឹកខ្លាំងក្រោយពីភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី៩ ខែកញ្ញា ហើយរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ទឹកលិចខ្លាំងដល់កម្ពស់៥ម៉ែត្រនៅតំបន់ខ្លះ ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lrKCCsrtNx4eRL2bbpNNxZuNadiGMGOVIoiLumFRMDM8IRKtBc9EbEbTeSnHvnb_A11_n3ZRttPBiIYqd-XSDHvmgD2IpL0OJ3CS7byh98kq-DXl2xyWZgYL0yQG3xg9xkOao_VNty2j6VFpdh7F3vRck6RTThO6BsrDH9ui9wM9Jw3ZFLB4JLPEAPwu/s1600/image_2024-09-17_09-01-53.png
ទឹកជំនន់បានលិចដល់ដំបូលផ្ទះពលរដ្ឋរាប់រយខ្នងនៅទីក្រុងណៃពិដោ រីឯផ្ទះមួយចំនួនទៀតបានខូចខាត និងបាក់រលំដោយសារកម្លាំងទឹកហូរ ។ ពលរដ្ឋរាប់ពាន់នាក់ពុំអាចចាកចេញពីតំបន់ទឹកជំនន់បានទេ ហើយពួកគេបានអង្គុយលើដំបូលផ្ទះរបស់ខ្លួនរង់ចាំអាជ្ញាធរមកជួយសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5RVUHdBY-_tBePJocqrdUQ1E0dhSG0Y_eVlnY-nufO-9H98xbvcC-ZPttZEV62ttkcRZfEtXBWtV_8j1LqgEyeH5ffVeEvoKp-D-reQ8U4k9H0kouJCPgRCKtJwDHe3BahsM1lpWI9H6nOfUzZY1mshUjmRzdoSY79sTbEDFpsAv5Qu-bkq_4BikM2wxS/s1920/image_2024-09-17_09-01-54.png

ពលរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍មកវិទ្យុបរទេសថា ពួកគេនៅជាប់លើដំបូលផ្ទះ ដោយសារទឹកជំនន់ហូរមកភ្លាមៗពុំអាចចាកចេញបាន ។ បើទោះជាពួកគេព្យាយាមទូរស័ព្ទប្រាប់អាជ្ញាធរឱ្យមកជួយសង្គ្រោះជាច្រើនលើកក្តី ប៉ុន្តែពុំឃើញអាជ្ញាធរមកជួយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEginc0Jg-3ZVha0ZHizLLtZVdM7BL2z7XoQleiZ9qiKbSeWFl3hrbdpqK2x5-wVwHsZzGl8AhoeVTQjQXA6QaDARdGmUr1nDzIvjnuksJVygEybazGu3RX5kx1YaGw2_FQqUwFGUKx8aFWBgriBXm_JUpY9eyH33kg50LNeb-W_vAlZmgRkaTS6Z7eDiOXE/s980/image_2024-09-17_09-01-57.png

ដោយឡែក រដ្ឋឆាន ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក៏រងគ្រោះដោយសារទឹកជំនន់ដូចគ្នាដែរ ហើយពលរដ្ឋរស់នៅរដ្ឋនេះគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcvE7cr13gRXDrYSzHlHlRNIPpkBenddD5j6bwSFTT3chqwfjffzfJTLdI9I1meRClwq0SFiBCfyTezNRScpxDtTU_2m7ceMA6toaLs4JtLbgd_ZC3bwvxe6hHgGtRxpZV1PIhhsI_NEHRVKGhe8V9JbMkHXRmQ_bdwG5XZuPXzuGk-5qt07q02ebXEFA/s1200/image_2024-09-17_09-01-56.png

រីឯរដ្ឋកាឈីន ស្ថិតនៅភាគខាងត្បូងប្រទេសវិញ ទឹកទន្លេមឺយ បានហក់ឡើងខ្ពស់បណ្តាលឱ្យលិចផ្ទះពលរដ្ឋក្នុងទីក្រុងមីវវ៉ាឌី ដែលជាទីក្រុងជាយដែនរបស់មីយ៉ាន់ម៉ា តាំងពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនាំគ្នាជម្លៀសចេញពីផ្ទះទៅរស់នៅតាមវត្ត និងសាលារៀនបណ្តោះអាសន្ន ហើយជំហ៊ានដំបូង មានពលរដ្ឋប្រមាណ៥.០០០នាក់ បានរងគ្រោះដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPVkq3apZgMHvOQJAi0B8oj3dX7HiPrylesqv-Rev2_Ii0IldHGDo0nCvmI8AVq8DCqvjCqiTD7DYSirHBfu-lsrBzioAPRMMpg3KWmWn2xwGDKRPgxWPIZOqXHbHwlS3asjZSlIkq3LPVmyES2d7MjcBtwN0TczEb5XhlViD995RHrW_3XLCF29CnBgtS/s1200/image_2024-09-17_09-01-57%20(2).png

ក្រុមភ្នាក់ងារសង្គ្រោះដែលបានចុះជួយជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុងមីវវ៉ាឌី និយាយថា ទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយហូរខ្លាំងបំផុត ដែលពួកគេពុំធ្លាប់ឃើញពីមុន នៅទីក្រុងមីវវ៉ាឌី ។ ដូចគ្នានេះ នៅតំបន់ទំនាប ទឹកបានលិចដល់ដំបូលផ្ទះ ហើយអាជ្ញាធរសន្និដ្ឋានថា ទឹកជំនន់នឹងលិចរហូតដល់តំបន់ដីសណ្តភាគខាងត្បូងប្រទេស ដោយសារទឹកបានហូរតាមទន្លេអ៊ីរ៉ាវ៉ាឌី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ImskIwgATlBdkTpo0m_gq1ts0xIKv-mFQyQ09Pbr952LiLUhhaKS4B-kA6I3yuYEohyGenKa1P8338qcWGjopavAm8wz6MtHZ20St-M5aFPGY7d2uLKZqU89a92dyVmOBHv8ypMKIbOjNaO_yKC_Euq49wMBkGSA8LEGIFcucwteDpMKsNSsCrTNFJw2/s780/image_2024-09-17_09-01-58.png

រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា វិទ្យុបរទេសពុំអាចទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីសាកសួរព័ត៌មានស្ថានការណ៍ទឹកជំនន់ និងការជួយសង្គ្រោះពលរដ្ឋនៅឡើយទេ ៕