Home ព័ត៌មានជាតិ បិណ្ឌ១ បិណ្ឌ២ អត់ដឹងទៅណា! តោះមកស្គាល់រមណីយដ្ឋានទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ធំ

បិណ្ឌ១ បិណ្ឌ២ អត់ដឹងទៅណា! តោះមកស្គាល់រមណីយដ្ឋានទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ធំ

96
0

កំពង់ធំគឺជាខេត្តដែលមានផ្ទៃដីធំជាងគេទី ២ នៅក្នុងប្រទេសកម្ពុជាយើងបន្ទាប់ពីខេត្តមណ្ឌលគិរី។ ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃប្រទេស និងមានចម្ងាយប្រមាណ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញដោយចេញតាមបណ្តោយផ្លូវជាតិលេខ ៦ ឆ្លងកាត់ខេត្តពីរ គឺកណ្តាល និងខេត្តកំពង់ចាម។ បើនិយាយពីរមណីយដ្ឋាននៅក្នុងខេត្តមួយនេះវិញ កំពង់ធំមានរមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្ត្រ និងសិប្បនិមិត្តជាច្រើនកន្លែងស្អាតមិនចាញ់ខេត្តដទៃទៀតឡើយ។ ខាងក្រោមនេះគឺជារមណីយដ្ឋានទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ធំ ដែលអ្នកមិនគួររំលងក្នុងរដូវភ្ជុំបិណ្ឌនោះទេ៖

១.ភ្នំសន្ទុក៖ ភ្នំសន្ទុកស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជារមណីយដ្ឋានបែបធម្មជាតិ និងប្រវត្តិសាស្ត្រ។ និយាយពីភ្នំសន្ទុកគឺល្បីខ្លាំងណាស់ ដោយសារនៅទីនោះមានម្ហូបឆ្ងាញ់ៗជាច្រើនមុខ និងសម្បូរបែប ជាពិសេសគឺមាន់ដុតក្តៅៗតែម្តង ដែលល្បីស្ទើរពេញទាំងខេត្ត មាន់ដុតនៅទីនោះគឺឆ្ងាញ់ផ្អែមជាប់មាត់តែម្តង។ រីឯនៅលើភ្នំលោកអ្នកនឹងបានឃើញកន្លែងទម្លាក់កាក់ អាស្រមអ្នកតា ថ្មអណ្តែត រូបព្រះបាទជាន់ទុក និងមើលឃើញទេសភាពខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធជុំវិញបឹងទន្លេសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiprGmOtWXNR38iT3FnCWH-VmVJm9Gz5Qw-uli5_hixnY9kGYNRU6EUGw0GnpK3pW-SlFB2BJWDUsNj0a75Oe1sr2z75vD0cC9KlteZZFqRhmV_8pB347ij1TdQtb0Vt_b2QH1Dab8NFt-dHnWVstjCJjVAXgs2urhoQ39Pb5SRDRdIReYNm13ACKzDUt8/s960/453787494_823181693281059_8917665159298127278_n.jpg

២.ប្រាសាទសម្បូរព្រៃគុក៖ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដីរាបស្មើមានទំហំ ៣ ០០០ ហិកតា។ ប្រាសាទដ៏ល្អឯកមួយនេះ មានសំណង់ប្រាសាទបុរាណជាច្រើនសាងសង់បែងចែកជាក្រុមៗ ដោយធ្វើឡើងអំពីឥដ្ឋខ្នាតធំ ថ្មភក់ ថ្មបាយក្រៀម និងហុំព័ទ្ធដោយព្រៃឈើធម្មជាតិធំៗដុះគ្របដណ្តប់យ៉ាងច្រើនក្រៃលែង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រឈឹមដល់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZowNJVslK9J0grSr0wgHoBq-jmBRO46NhePIzqrneoFimGNSDVVE_ck10CvPXbDS0XCSRkSm6p_eHhMQ5hpDxdKL1apVgGfAzEX_kNsUSQZNkOrETcGqdQxb09a1SgcDEuirefU_6idadcTxYEvvVkEyj4iTYAsve96smoICuu9VtJCZDhKk4ZdCMgJsX/s1062/image_2024-09-16_15-05-37.png

៣.ប្រាសាទគុកនគរ៖ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុកនគរ ស្ថិតក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាប្រាសាទដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី ១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3_V_XgVQyFxOcT4Hr7fQtJxoi-eGWKId_LJR9O5P6O-f-8p77PS7nLZRlDTgQw1uv4z01sqXmiWo5PFkJIIxpcFq6W-1ypJw29uvfIhHIWQeCVDep5FnpW_iCDfASC-nLUG54RCgBEKYW-X1TuQ-p0f8BRdOu4KH5hy1yt07VrsoJYD0fvs5qMZdOaYzk/s1200/image_2024-09-16_15-06-39.png

៤.ស្ទឹងព្រៃប្រស់៖ គឺជាប្រភេទរមណីយដ្ឋានធម្មជាតិកែច្នៃដែលមានទីតាំង ស្ថិតនៅភូមិព្រៃព្រាល ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅពេលរដូវវស្សាបឹងព្រៃប្រស់ មានផ្ទៃទឹកថ្លាឈ្វង់គួរឱ្យចង់ងូត ទេសភាពស្រស់ត្រកាល អមដោយខ្ចុះ លើមាត់ទឹកតំរៀបជាជួរៗ រួមជាមួយអាហារកម៉្មង់ឆ្ងាញ់ៗបែបស្រុកស្រែ តាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ផ្លែឈើក្នុងស្រុកទៅតាមរដូវ និងភេសជ្ជៈគ្រប់ប្រភេទជាមួយសេវាកម្មរហ័សទាន់ចិត្ត។ និយាយរួមស្ទឹងព្រៃប្រស់ គឺជាកន្លែងដែលស័ក្ដិសមបំផុតសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធជាប់មាត់បឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCW_Ui2Z0gP3GWVx7uzLxQu9ah9fpFnY9Y2yU6NdJqlvy83bz4166iVTwT9FzdvbntIn7zUhr4QBmko5n6Tpx2i2Mk0-Xg5q7pVUBW_cRXdfdJY5SmY9CssV7oyn62fm1hfu-pvCwp2JNpjtLzl3OA12t4wnvi6408n9qxPhH-2lm0TH23_P-pXFbddRza/s990/image_2024-09-16_15-06-39%20(2).png

៥.ធ្នស់តាព្រំ៖ ក្នុងរដូវភ្ជុំបិណ្ឌ «ធ្នស់តាព្រំ» គឺកន្លែងទេសចរដ៏ពិសេសមួយដែលភ្ញៀវមិនគួររំលងឡើយ។ រមណីយដ្ឋានធ្នស់តាព្រំគឺជាតំបន់ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ស្ថិតនៅក្នុងព្រៃស្រោងស្ងាត់ជ្រងំ ដែលតំបន់នេះមានទីតាំងនៅ ភូមិស្វាយ ឃុំស្រោង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពេលចូលទៅដល់តំបន់នោះ លោកអ្នកនឹងស្តាប់ឮសំឡេងសត្វបក្សាបក្សីយំ ទស្សនាសត្វស្លាបគ្រប់ប្រភេទ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ធម្មជាតិត្រជាក់ត្រឈឹម ក៏ដូចជាលេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhas0Sh6x7JkocskN_Bmxp_f4CaN9duBf4n3L_Ds96vaUjirB3T4JNAADKL9UqPPxRj_lJ620g67ddAMrUvB1gRY50W7JKjQRpGud4PIvD03T4dvrkX73vmbLkjRX8PSVltpjYrOnU0GyfyOlE_7-iT-AVm5qUle_phNPFUxxOh2tb0CIfpirnXl-oGc0hy/s1280/image_2024-09-16_15-06-40.png