Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រកាសផ្តល់ជំនួយឱ្យវៀតណាម ខណៈស្ថានការណ៍ទឹកជំនន់ក្នុងក្រុងហាណូយពុំទាន់ធូរស្រាល

អូស្ត្រាលីប្រកាសផ្តល់ជំនួយឱ្យវៀតណាម ខណៈស្ថានការណ៍ទឹកជំនន់ក្នុងក្រុងហាណូយពុំទាន់ធូរស្រាល

32
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទីក្រុងហាណូយ ប្រទេសវៀតណាម នៅតែប្រឈមនឹងទឹកជំនន់ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ វៀតណាមសន្និដ្ឋានថា កម្រិតទឹកទន្លេក្រហមក្នុងទីក្រុងនេះនឹងពុំស្រកចុះទេ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ខណៈពលរដ្ឋវៀតណាមស្លា.ប់ ដោយសារទឹកជំនន់កើនឡើងរហូតដល់១៩៩នាក់ និងបាត់ខ្លួន១២៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqXZn2mZGrI9kXahki0f8c3JlPcko3yx_5W7DvqjCd3zgGFZqEVCh7kwNRrteDsum7K4xTR8R4VASA5osLc0R-86EC9Xm0BcoyfXgWlZ1Ug2rHmhp_GvkZJ6UDCMAVFxcz6_w6tQ1HqtItxVifaNFXw-_VmS9-PBf0an5aQmJToeWun5xoVSdccPQkKzbk/s1200/image_2024-09-16_10-10-10.png

ស្របពេលស្ថានការណ៍ទឹកជំនន់នៅវៀតណាមពុំទាន់ធូរស្រាល ក្រសួងការបរទេសអូស្ត្រាលីបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញា ថា ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយឧបត្ថម្ភដល់វៀតណាម ផ្នែកមនុស្សធម៌ និងសម្ភារៈចាំបាច់មួយចំនួន ដែលស្មើទឹកប្រាក់២លានដុល្លារអាមេរិក ។ យន្តហោះកងទ័ពអាកាសអូស្ត្រាលីបានដឹកជញ្ជូនសម្ភារៈទៅប្រទេសវៀតណាម តាំងពីថ្ងៃទី១១ ខែកញ្ញា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiairiq4AoDo-xr_sU9Xp6cAibW1OFfXzz-i9V_4s8p8O4basgm8Q8GHaCi1o593T9CfSEcVcDG7z4NL_SxIlIPcLPOqzvKh_gvBF2swqJF41gYzpmJCvGrvszq4ftxy7ABVggsnKq1yGn2F_3zKyT5mzSStQ2PGDJlv4yEDCuyGix7I3Bf-_jlFFTU-w0f/s1020/image_2024-09-16_10-10-10%20(3).png

កម្រិតទឹកទន្លេក្រហមក្នុងទីក្រុងហាណូយពុំទាន់ស្រកចុះឡើយ ហើយធ្វើឱ្យពលរដ្ឋវៀតណាមដែលរស់នៅតាមមាត់ទន្លេពិបាកយ៉ាងខ្លាំង ។ មន្ត្រីឧតុនិយមព្យាករថា ទឹកទន្លេក្រហមអាចស្រកចុះបន្តិច នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែតំបន់ជាច្រើនទៀតនៅតែប្រឈមនឹងទឹកជំនន់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY31GGEloC3q_-kx8bFh9MaGOBS7zY9dk__ZUKRg5x4U1B00KKrBDqajFja7xsbkITL2U73GOdYiMkA_5p8BGsUs-XM5-44CuvehRBhKlSUh8bn8KK5FQOaePBIRo8w4lmREKhEtVLSUIMFrKR5LZDtucj4wjXRk4sNSYhUhMbBJzmuloeFMXyh8dpOcTP/s4032/image_2024-09-16_10-10-04.png

ប្រទេសវៀតណាមបានទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ដែលបោកបក់មកលើវៀតណាម តាំងពីថ្ងៃទី៧ ខែកញ្ញា ។ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមរាយការណ៍ថា ចំនួនមនុស្សស្លាប់កើនឡើងដល់១៨១នាក់ និងបាត់ខ្លួន១៤១នាក់ ។

ចំណែកនៅបណ្តាខេត្តផ្សេងៗភាគខាងជើងប្រទេសវៀតណាមនៅតែមានទឹកជំនន់ខ្លាំង ដោយសារទឹកទន្លេបានហូរចូលតំបន់ទំនាប, ទំនប់ទឹក និងតំបន់មួយចំនួនរបស់ទីក្រុងហាណូយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpuszRwOJy1pHQm6Qk4oJnDPm-f6oG8EiCw_nVJ6koeUGiRY3BfSnC3uhIzEPqclsAJkj99DvhXOZ9X1rnFRFCMixnSK6ri6KthgZkIuYNQMt2nX2zulokjLwcaKgl9eBAbkx3jxJNS7Jd-W-nrAwhlvTqWDFwbl_7SzYAXI-CFDqZICpY36Tjj9lJ6unT/s1110/image_2024-09-16_10-10-10%20(2).png

អាជ្ញាធរក្រុងហាណូយបានជម្លៀសពលរដ្ឋរាប់ពាន់នាក់ដែលរស់នៅមាត់ទន្លេទៅកាន់ជម្រកបណ្តោះអាសន្ន ដោយសារកម្រិតទឹកទន្លេកើនឡើងខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ។ រីឯតំបន់ភ្នំភាគខាងជើងទីក្រុងហាណូយ នៅតែមានដីបាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែកញ្ញា ៕