Home ព័ត៌មានអន្តរជាតិ ទោះបុរសរូបនេះពុំអាចឈរយូរបាន ប៉ុន្តែនៅតែអាចធ្វើការងារនេះបានដោយប្រើឧបករណ៍ជំនួយ

ទោះបុរសរូបនេះពុំអាចឈរយូរបាន ប៉ុន្តែនៅតែអាចធ្វើការងារនេះបានដោយប្រើឧបករណ៍ជំនួយ

32
0

ប្រទេសអូទ្រីស ៖ នេះជារឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍របស់ចុងភៅម្នាក់ជនជាតិអូទ្រីស ដែលធ្លាប់បរាជ័យក្នុងជីវិតដោយសារគ្រោះថ្នា.ក់ ចរាចរណ៍ ។ ប៉ុន្តែលោកអាចងើបឡើងតស៊ូដើម្បីឱ្យជីវិតល្អប្រសើរឡើងវិញ និងត្រឡប់មកធ្វើការងារដែលលោកស្រឡាញ់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhfFuf2ImJ4v69STXicFCRtyoHM6bFGGbdi53xU9S7TL_b0lmk2NpVpEpR2yCfw6VpFl57Q4Dk7Noev9ntnCaphyGWsy9pIzOBTRJDumZzCckwkNG3DaqlQIYe_cUWoo1it8zpHz0Cy1VwZxbrVp7RbJXZdk4z902NDS1ebWxSJEn6qvnGob4rClaw6XC/s1200/image_2024-09-13_09-50-36.png

យើងបានឃើញចុងភៅប្រុសម្នាក់កំពុងចម្អិនអាហារក្នុងផ្ទះបាយយ៉ាងស្ទាត់ជំនាញនេះ តើជឿទេថា កន្លងមក ចុងភៅរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនឆ្នាំ និងស្ទើរតែបាត់បង់ការងារចុងភៅដែលលោកស្រឡាញ់ទៀតផង ។

លោក Peter Lammer ជាចុងភៅអូទ្រីសធ្លាប់មានរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១០ ។ ពេលនោះ លោកគិតថា លោកនឹងបាត់បង់ការងារ ដោយសារលោកត្រូវចំណាយពេលវះកាត់ និងព្យាបាលខ្លួនអស់រយៈពេល៦ឆ្នាំ ។ គ្រូពេទ្យប្រាប់ថា លោកនឹងពុំអាចឈរធ្វើការរយៈពេលយូរបានទៀតទេ ទើបលោកគិតថា ការងារចុងភៅដែលលោកស្រឡាញ់បំផុតនោះនឹងបញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCmMQVAexs1qgIxjw8QaHZnmGHK00qyxKsuJ_E2yunnUzVOcbIwmfwzH9pZuQIrHbpYD9gxaJ48aP4q9zcnqBvvqcUneOGRveRLiEyF3eHa7Kv-BMnFwB4RElHDOAZwlF866wJNaGMd8LyoN5i7ng-3fiouu3mWdMdsN0HifSBhQuQoFMCdi-7sIpgy86/s1600/image_2024-09-13_09-50-37.png

នៅឆ្នាំ២០១៦ លោក Peter មានអារម្មណ៍ថា វាជាដំណាក់កាលអាក្រក់បំផុតក្នុងជីវិត ហើយលោកក៏ទូរស័ព្ទទៅមិត្តភក្តិម្នាក់ឈ្មោះ លោក Bernhard Tichy ដើម្បីនិយាយពីការលំបាកចិត្តរបស់លោក ។ ការជជែកគ្នានេះបានផ្លាស់ប្តូរជីវិតរបស់លោកម្តងទៀត ដោយសារមិត្តភក្តិរូបនេះជាអ្នកឡើងភ្នំប្រកបដោយបទពិសោធន៍ផ្នែកផលិតឧបករណ៍ឡើងភ្នំជាច្រើនប្រភេទ បានជួយផលិតឧបករណ៍ជំនួយដល់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNpf7rNTt08k3OOEYiuFkE6EJFIxdVr3cwAEX3u1eSzBmplSbU3_7IMH-J5DF23Y_t4ck0JXLQShZsHyqP5DtWya5TNeoMSOznKfx925cIdaOhMj4YtCggK22M1tBN9pbckMbMJ1ld_zW7yg9iSykczob4ik_C8i717_-H412Y0D6_lZcnyVBJbNPHg4G1/s600/image_2024-09-13_09-50-39.png

លោក Bernhard បានចំណាយពេលគិតយ៉ាងយូរថា តើគួរជួយមិត្តភក្តិដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយរបៀបណា? ក្រោយពីបានចំណាយពេលពិភាក្សាគ្នាអស់មួយរយៈរួចមក លោក Bernhard ក៏បានផលិតឧបករណ៍ជំនួយរាងកាយ គឺដែកព្យួរលើដំបូលផ្ទះបាយ ដើម្បីជួយលោក Peter អាចធ្វើការងារចុងភៅដូចមុន ។ លោក Peter អាចអង្គុយលើដែកព្យួរនេះបង្វិលខ្លួនចុះឡើង ឬបម្លាស់ទីពីចំណុចមួយទៅចំណុចមួយទៀតយ៉ាងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-QenqlJqMLSmIpEJR-GT_ZtzNVl7E9PioRGFlYdWapobNFbu9KEIrzolYu0XXCJuXp6Zop1OyrCbjWzbzODBO7PJAygAg7W-BPAxuap7FTZey3oolvI39jqAZ1X38Do33WaMQgAqb7i5d3IjMhsXxGnD5VM05CIbqMuxRM3_wzzSZLVzVRNBYKI9N5fej/s1200/image_2024-09-13_09-50-40.png

ក្រោយពីលោក Peter បានប្រើប្រាស់ឧបករណ៍ជំនួយរាងកាយមួយរយៈមក លោកក៏បាននិយាយមកកាន់សារព័ត៌មាន Reuters ថា លោកមានសេចក្តីសុខខ្លាំងណាស់ ដោយសារលោកបានធ្វើការងារចុងភៅម្តងទៀត ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ជំនួយនេះបានជួយឱ្យដៃ-ជើងរបស់លោកជាសះស្បើយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-JGmIWUT53IhA_IZ5xtbe2iEa3jHKh4FUg0Amf5PN1Fb6sD0_GFKfwGKDDyBnsU181ChqiQU3M7v9pqtavrJ2zdzJswG87UK7vmnwzViqF59j_fd1JBNf0qpfnJrchZZQBGbuy1mJzRY3tJyEmXbF4lJ9zftLZsQJDn24Z1xs1rLwIv-rYi46d7LqdIbL/s1024/image_2024-09-13_09-50-38.png

លោកនិយាយថា លោកចង់ឱ្យអ្នកដទៃដែលមានបញ្ហាសុខភាពស្រដៀងលោក មានឱកាសធ្វើការដែលពួកគេស្រឡាញ់ ហើយមិត្តភក្តិលោក ក៏បានផលិតឧបករណ៍ជំនួយនេះសម្រាប់អ្នកដទៃប្រើប្រាស់ផងដែរ ។ ក្រោយមក លោក Bernhard និងលោក Peter បានបង្កើតក្រុមហ៊ុនមួយដើម្បីបង្ហាញឧបករណ៍ជំនួយនេះជាសាធារណៈ ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងការងារអូទ្រីស ហើយក្រុមហ៊ុននឹងលក់ឧបករណ៍ជំនួយរាងកាយទៅអ្នកដែលចង់មានឱកាសម្តងទៀត ៕