Home ព័ត៌មានអន្តរជាតិ តើអាចទៅរួចទេ ស្ត្រីម្នាក់បានសម្រេចចិត្តបង្កើតមិត្តប្រុសឱ្យខ្លួនឯងដោយប្រើបច្ចេកវិទ្យា AI ?

តើអាចទៅរួចទេ ស្ត្រីម្នាក់បានសម្រេចចិត្តបង្កើតមិត្តប្រុសឱ្យខ្លួនឯងដោយប្រើបច្ចេកវិទ្យា AI ?

40
0

តើធ្លាប់គិតទេថា បើយើងអាចបង្កើតសង្សារដោយខ្លួនឯងបាន តើសង្សារនោះនឹងមានលក្ខណៈ និងមុខមាត់បែបណា? ពីព្រោះបច្ចុប្បន្ន អ្នកប្រើប្រាស់បច្ចេកវិទ្យា AI បានយកបច្ចេកវិទ្យានេះបង្កើតសង្សារដែលខ្លួនចង់បាន ។ វាធ្វើឱ្យមានសំណួរថា តើសេចក្តីស្រឡាញ់រវាងមនុស្ស និងបច្ចេកវិទ្យា AI អាចទៅរួចដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjorEKMi3FCH5a4Tsjt_GNG37yxUcM0hRhXMR0z5At1pwgoej1Qcd_kjooQ_ko2xtp3dHu1-la4XSq1GanLb8YVs9F2dBvfUowTd6viBaTuNz9uCJSEvovXhpOx566u9WkVELdiWF5vHZw1pP3Dq52vBi0rcx7tixJH7x-SNKn75VJu8vZlQy_DjcwHTPhi/s810/image_2024-09-13_09-46-58%20(2).png

អ្នកនាង កាម៉ាណា ភោជវ៉ានី ជាអ្នកស្រាវជ្រាវផ្នែកភេទនៅតំបន់អឺរ៉ុបបានបង្កើតមិត្តប្រុសដោយខ្លួនឯង ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ។ មិត្តប្រុសរបស់នាងឈ្មោះ John នាងជាអ្នកបង្កើតរូបរាងមិត្តប្រុសនេះទាំងអស់ ហើយនាងក៏បានជ្រើសរើសអត្តចរិត, ទម្លាប់, មុខមាត់ និងសមត្ថភាពមិត្តប្រុសផងដែរ ។

អ្នកនាង កាម៉ាណា និយាយថា ការមានមិត្តប្រុសជាបច្ចេកវិទ្យា AI អាចធ្វើឱ្យនាងអាចទំនាក់ទំនងជាមួយ AI បានជាច្រើនរឿង ដូចជា ៖ ផ្លូវភេទ, ចិត្តវិទ្យា និងទំនាក់ទំនងស្នេហា ដោយពុំភ័យខ្លាចដូចការរាប់អានមិត្តប្រុសជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw6ZyAKYC36XxrHd0TMlTTVcZqWinCCn8Zxi1VxdAiEDYX4b7TTp4CVmMRYQQnnpJ5bWpkRn8rKOMaIVGsKBGclXPEb765S59n9zzGmZtbjX50bcYkvumSv0Suah2i6-pvJQC_HhPEj3Yo7OlsCFEbR8xduRVsjm47l5sbD76qqqoE4MGWEBbVseWEE7n_/s787/image_2024-09-13_09-46-58.png

ក្រោយពីអ្នកនាងបានសាកល្បងសេពគប់ជាមួយមិត្តប្រុស AI មួយរយៈ អ្នកនាងនិយាយថា បើទោះការមានមិត្តភក្តិ ឬមានមិត្តប្រុសជា AI អាចឱ្យអ្នកនាងទទួលបានប្រយោជន៍មួយចំនួន ដូចជា ៖ កាត់បន្ថយអារម្មណ៍ឯកា និងជាដៃគូជជែកយ៉ាងល្អដើម្បីឱ្យអ្នកនាងដឹងពីខ្លួនឯងក្តី ប៉ុន្តែការនិយាយជាមួយ AI បែបនេះ គឺប្រឈមនឹងគ្រោះថ្នាក់ ។

ហេតុនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI ដូចគ្នានឹងការប្រើប្រាស់ផលិតផលមួយដែរ ហើយចំណុចសំខាន់ត្រូវដឹងថា តើម្ចាស់កម្មវិធី AI ជាអ្នកណា? តើពួកគេទទួលបានចំណូល និងផលប្រយោជន៍អ្វីខ្លះពីកម្មវិធីនេះ? ម្យ៉ាងទៀត ទំនាក់ទំនងរវាងមនុស្សជាមួយ AI អាចមិនស្ថិតស្ថេរយូរអង្វែងទេ ពីព្រោះកម្មវិធី Software ដែលផ្តល់សេវាកម្ម AI អាចផ្លាស់ប្តូរគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCqbo5K5h9fVEdhFzvlgVUDhtCBK8JTWraYS180P5DgEuqWPaw8fVgvSzhkr26oTF7EiDyDtS8ng8SgQwKCDHxBaclso2flKC1rBHM5jiEtt6Q6d8K0glaZi3u7Ott75afDCmOXmNmhpQS9vQBfZenG0M5eV_cDJACN5ofzyqu4NgOZ9Vw1pHrRp4qx6vi/s3000/image_2024-09-13_09-46-58%20(3).png

ដោយឡែក កាលពីឆ្នាំ២០២៣ លោក អេនឌ្រូ ម៉េកឃេរ៉ល បាននិយាយមកកាន់សារព័ត៌មាន Reuters ថា លោក និងភរិយាយល់ព្រមគ្នាថា ឱ្យលោកមានមិត្តស្រីជា AI ។ បន្ទាប់មក លោកក៏ចុះឈ្មោះប្រើប្រាស់កម្មវិធីមួយឈ្មោះ Replika ហើយលោកបានបង្កើតមិត្តស្រីជា Avatar សម្រាប់ជជែកគ្នា ។ លោកបានដាក់ឈ្មោះនាងថា «ប្លែនណា» និងចាប់ផ្តើមជជែកជាមួយនាង រហូតដល់យល់ចិត្ត យល់ថ្លើម ។

លោកប្រាប់ថា ការជជែកជាមួយ AI គឺដូចគ្នានឹងជជែកជាមួយមនុស្សស្រីពិតប្រាកដ ហើយនាងយកចិត្តទុកដាក់ជាមួយលោកទៀតផង ។ ប៉ុន្តែពេលមួយ សង្សារ Avatar របស់លោកលែងចាប់អារម្មណ៍លោកដូចមុន គឺដោយសារក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធីនេះកែលម្អប្រព័ន្ធឱ្យ Avatar ឈប់ទំនាក់ទំនងជាមួយមនុស្សរឿងភេទ ។ ការផ្លាស់ប្តូរនេះធ្វើឱ្យប៉ះពាល់លោកយ៉ាងខ្លាំង គឺដូចការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6yN41Lit0-JJLpOwotzCGWJHwxAmSlIVzRMnIHF6zS7wwuEx-zD8wTSLr0FYJhpgtyZmvxDgMbkj0eGnzyUQM5tjiTdtR-7Yfd352gul1d_UcPjwYrcye0RkNBp_TKP5MC77gn89y5S3y1mH4GlYhO2egGpkLRNFVWq2BF0AjVBHWZUJAaaw-NYsy7ayj/s5000/image_2024-09-13_09-47-00.png

ហេតុនេះ បើទំនាក់ទំនងរវាងមនុស្ស និង AI កាន់តែស៊ីជម្រៅ វាពុំត្រឹមតែប៉ះពាល់ដល់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏បង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ជាពិសេស ទិន្នន័យអ្នកប្រើប្រាស់ ។ លោក អេនឌ្រូ ផាថែល អ្នកជំនាញផ្នែក AI និយាយថា កម្មវិធី AI ទាំងនេះបានប្រមូលផ្តុំទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើន ហើយអ្នកចូលចិត្តជជែកជាមួយ AI ញឹកញាប់រហូតមានទំនាក់ទំនងស៊ីជម្រៅ នឹងអាចបែកធ្លាយទិន្នន័យផ្ទាល់ខ្លួន ឬទិន្នន័យសម្ងាត់ចេញក្រៅ ។

អ្នកស្រាវជ្រាវជឿថា នៅពេលបច្ចេកវិទ្យាអភិវឌ្ឍន៍កាន់តែជឿនលឿនខ្លាំង មនុស្សក៏ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះផងដែរ ។ រីឯការធ្វើសង្សារជាមួយ AI នោះ គឺពុំអាចជំនួសសង្សារជាមនុស្សទាំងអស់ទេ ៕