Home ព័ត៌មានអន្តរជាតិ ជប៉ុនចូលចិត្តបរិភោគអន្ទង់រហូតដល់មានរោងចក្រចិញ្ចឹមអន្ទង់

ជប៉ុនចូលចិត្តបរិភោគអន្ទង់រហូតដល់មានរោងចក្រចិញ្ចឹមអន្ទង់

67
0

ប្រទេសជប៉ុន ៖ តើលោកអ្នកជ្រាបទេថា ពលរដ្ឋជប៉ុនចូលចិត្តបរិភោគអន្ទង់យ៉ាងខ្លាំង រហូតដល់នៅជប៉ុនមានរោងចក្រចិញ្ចឹមអន្ទង់កែច្នៃជាអន្ទង់អាំងចំនួន១.០០០តោនក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស ។ រោងចក្រនេះបានអាំងអន្ទង់ដោយប្រើប្រាស់គ្រឿងម៉ាស៊ីន ហើយពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសជប៉ុន ពួកគេកម្រមើលរំលងអាហារមួយមុខនេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_z-0jhKvT8vpLJgJSlb5_1CCBy35BpzSXFQMmAfINHicHjls_qRfNrm5OOGRkJh-L4B6SkIlVvsVxKGHDvAEvt1cxYxTVEMs2BHCmaqYIFfcyBlOJp-S8TrgHzCZZ7bX0_WxtGDxxyEK5LFey6ngFnOxP0X7TG63MGkVLO4g4a3IsuZKgpRHHYD_QUmml/s1024/image_2024-09-13_09-29-14.png

ការបរិភោគអន្ទង់របស់ពលរដ្ឋជប៉ុន ពុំមែនតិចតួចនោះទេ ទើបជប៉ុនបានបង្កើតរោងចក្រចិញ្ចឹមអន្ទង់យ៉ាងធំមួយកន្លែងនៅខេត្តខាកូឈិម៉ាក់ ស្ថិតនៅភាគខាងត្បូងប្រទេស ។ រោងចក្រនេះចិញ្ចឹមអន្ទង់តាមបែបធម្មជាតិសុទ្ធសាធ និងពុំប្រើប្រាស់សារធាតុគីមីទេ ហើយពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងលើការចិញ្ចឹមអន្ទង់ ដោយការត្រួតពិនិត្យទឹកចិញ្ចឹមអន្ទង់ នៅរៀងរាល់២ថ្ងៃម្តង ។

ក្រៅពីនេះ ការចិញ្ចឹមអន្ទង់ក្នុងរោងចក្របានគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ និងមានក្រុមអ្នកជំនាញរង់ចាំត្រួតពិនិត្យអន្ទង់យ៉ាងយកចិត្តទុកដាក់ទៀតផង ។ រោងចក្រនេះនឹងចិញ្ចឹមអន្ទង់ឱ្យធំធាត់ល្អ និងមានសុវត្ថិភាពបំផុតសម្រាប់សុខភាពអ្នកបរិភោគ ដើម្បីពេលរោងចក្រប្រមូលអន្ទង់ចិញ្ចឹមទៅកែច្នៃជាអន្ទង់អាំង វានឹងមានរសជាតិឆ្ងាញ់ ព្រមទាំងផ្តល់នូវអាហារូបត្ថម្ភស្របតាមចំណង់ចំណូលចិត្តអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyxeydc4YSkjGvTyCvXWyTJLkd2FVO15Xz9qYJ49OsV5kGDRMUCYSkXtT2RYZT-PeatQKldU7ceQjUNwvwl43uxBOxb3aZdDc4cSBySMCrOS3JAXTnkWjN-EL6gMIgIZ6yqKPyhOeNRa-GCERrOCW9mG8MvNdS4eroMFNtuYt8mimYqrVCUZZ5lzTd3yZN/s1500/image_2024-09-13_09-30-07.png

រោងចក្របានប្រើប្រាស់តិចនិកឧស្សាហកម្មកែច្នៃទាំងស្រុង ពីព្រោះរោងចក្រត្រូវផលិតអន្ទង់ច្រើនឱ្យបានចំនួន៣ម៉ឺនក្បាលក្នុង១ថ្ងៃ ។ បើរោងចក្រប្រើប្រាស់កម្លាំងកម្មករទាំងស្រុង ពុំប្រើប្រាស់ម៉ាស៊ីននោះ គឺត្រូវការកម្លាំងមនុស្សរហូតដល់រាប់ពាន់នាក់ឯណោះ បើមិនដូច្នោះទេ ពុំអាចអាំងអន្ទង់ឱ្យឆ្អិនទាន់តម្រូវការទីផ្សារទេ ។ រីឯពលរដ្ឋជប៉ុនដែលចូលចិត្តបរិភោគបាយជាមួយអន្ទង់អាំង ពួកគេចង់មកមើលការចិញ្ចឹមអន្ទង់ក្នុងរោងចក្រដោយផ្ទាល់ភ្នែក ។

ពលរដ្ឋជប៉ុនចូលចិត្តបរិភោគអន្ទង់អាំងណាស់ ពីព្រោះពួកគេជឿថា ការបរិភោគអន្ទង់នឹងផ្តល់នូវកម្លាំងដល់រាងកាយ និងមានសុខភាពល្អពេញមួយឆ្នាំ ជាពិសេស ការបរិភោគអន្ទង់ពេលអាកាសធាតុក្តៅ នឹងមានរសជាតិឆ្ងាញ់បំផុត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-0QIHLuTcMSTp-g_b0iwbuaKumLc0pJLQAbP42_a4g6JNKiNwrqXpymOf1TrT-VBFgv9qe74K78x82NF5MaeXPzPhpb81-ptuSYHlBKVTiiMuvL6kyRBbVrmlg-FRGSHdL30tRwNsjdJYJiVlnxLBpchgpI_-KBDydqm9fdZNSZVJuvDBoXnPrajHDmn/s1800/image_2024-09-13_09-30-09.png

រាងកាយនឹងចាប់ផ្តើមនឿយហត់ អស់កម្លាំង ដោយសារតែអាកាសធាតុក្តៅខ្លាំង ទើបធ្វើឱ្យជប៉ុនព្យាយាមរកវិធីកាត់បន្ថយកំដៅក្នុងខ្លួន ។ បន្ទាប់មក ជប៉ុនរកឃើញថា ការបរិភោគអន្ទង់នៅរដូវក្តៅនឹងធ្វើឱ្យសុខភាពរឹងមាំ មិនឆាប់នឿយហត់ក្នុងពេលមេឃក្តៅខ្លាំង ពីព្រោះវាជាអាហារមួយប្រភេទសម្បូរទៅដោយថាមពល ។

គួរបញ្ជាក់ថា ពលរដ្ឋជប៉ុនបានបរិភោគអន្ទង់អស់រាប់ពាន់ឆ្នាំមកហើយ ដោយសារពួកគេជឿថា អន្ទង់ផ្តល់នូវវីតាមីនជាច្រើនមុខ ដូចជា ៖ A, B1, B2, D និងវីតាមីន E ។ ក្រៅពីនេះ ជប៉ុនក៏បានរៀបចំពិធីបុណ្យបរិភោគអន្ទង់ផងដែរ គឺនៅចុងខែកក្កដា រហូតដល់ដើមខែសីហា ជារៀងរាល់ឆ្នាំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHrrlOYk4Cbnhs54EHMkDHhWVSb4iPp1VzI4pshngigVzn5h6AZs0kOttk93H2xBaR6yFhyAtWNmN14sfxJStZUJwuAtk_PMAuiJ3NPyp3zo32iSbgP6WBgPfJczalYcm5bSZ6dZ1uZk4jS5hmiXfN9HI2XT-47UBj8NmOmFIT4z0TmDkAF3yqyP0laSie/s1200/image_2024-09-13_09-30-10.png