Home ព័ត៌មានអន្តរជាតិ ភ័.យ ស្លន់ស្លោលើអាកាសក្រោយអ្នកដំណើរដណ្តើមអាកាសយានិកបើកយន្តហោះជំនួស

ភ័.យ ស្លន់ស្លោលើអាកាសក្រោយអ្នកដំណើរដណ្តើមអាកាសយានិកបើកយន្តហោះជំនួស

48
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ ដោយសារការស្រវឹងខ្លាំងពេក បុរសអ្នកដំណើរម្នាក់បានបង្កភាពចលាចលលើយន្តហោះ និងសម្រុកចូលក្នុងបន្ទប់អាកាសយានិកដើម្បីបញ្ជាយន្តហោះ ។ បុរសរូបនេះថែមទាំងនិយាយថា អាកាសយានិកពុំចេះបើកយន្តហោះ ប៉ុន្តែសំណាងល្អ ក៏មានការជួយអន្តរាគមន៍ទាន់ពេលវេលា ហើយអ្នកដំណើរទាំងអស់រួចផុតពីគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgd-jCSebq7XSQ0qd08KDP0dtuj3WGtcYjmpRqWRklk21-Ch62ZhuNG_rQvVIwTA_TSDtnyB6NdhxHlysMmCyvgasAZDsCXE8Rsvg1yHkvWgBHMitGKm-dqM0AF9-idPFfs708dsyNweReAmqVjyptXHGpykV8oPT-fumee7vxDGjaDeIKvvWkmpXESZVT/s1280/image_2024-09-13_09-21-37.png

ហេតុការណ៍នេះបានកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស EasyJet Airline គឺបុរសរូបនេះស្រវឹងខ្លាំង និងព្យាយាមសម្រុកចូលក្នុងបន្ទប់អាកាសយានិក ខណៈយន្តហោះកំពុងហោះលើអាកាស ។ បុគ្គលិកអាកាសចរណ៍បានជួយគ្នាហាមឃាត់បុរសនេះ ដើម្បីកុំឱ្យអ្នកដំណើរផ្សេងទៀតភ័យខ្លាច ហើយនៅទីបំផុត យន្តហោះបានចុះចតជាបន្ទាន់ ។

សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងមក ហេតុការណ៍ចលាចលមួយបានកើតឡើងលើជើងហោះហើរ EZY8235 របស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet Airline ដែលបានធ្វើដំណើរចេញពីអាកាសយានដ្ឋាន Gatwick ទីក្រុងឡុងដ៍ ទៅកាន់កោះ Kos ប្រទេសក្រិក ។ បុរសរូបនេះបានផឹកស្រា Whiskey រហូតដល់ស្រវឹងខ្លាំង រួចហើយក៏បង្កចលាចលលើអាកាសតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC1556Xpoz8wlwHan5l3xcQBENEeYc0MZL0yeDwo-GUIGU0VBGS2i9H0dEZHo_bA7AyRWq0hYOXO9Apdg70Q6l-YGtxqGiTI6Wvu9Vg0prBRQQajV80uDQxTl4PYXWZC73RJZNwtYOM-VOe7Qe1GcrQs24WWEV9evqxkCm2uCoLm-QgbbUeuIBpVw0_ihY/s686/image_2024-09-13_09-21-37%20(2).png

បុរសរូបនេះព្យាយាមសម្រុកចូលបន្ទប់អាកាសយានិក, បំផ្លាញប្រព័ន្ធ Intercom របស់យន្តហោះ និងបញ្ជាយន្តហោះជំនួសអាកាសយានិក ក្រោយពីយន្តហោះទើបតែប្រឈមជាមួយអាកាសធាតុមិនល្អ ។ រីឯអ្នកដំណើរផ្សេងទៀតភ័យខ្លាចយ៉ាងខ្លាំង អ្នកខ្លះស្រែកយំ ដោយសារខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ។

បុគ្គលិកអាកាសចរណ៍ និងអ្នកដំណើរខ្លះទៀតបានព្យាយាមចាប់បុរសរូបនេះឱ្យនៅស្ងៀមមួយកន្លែង មុនពេលយន្តហោះចុះចត ។ ពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Munich សមត្ថកិច្ច និងភ្នាក់ងារសង្គ្រោះបន្ទាន់បានចាប់ខ្លួនបុរសនេះដើម្បីចាត់វិធានការតាមច្បាប់ ។ អ្នកដំណើរពុំពេញចិត្តនឹងក្រុមហ៊ុនអាកាសចរណ៍ទេ ដោយសារអនុញ្ញាតឱ្យមនុស្សស្រវឹងឡើងលើយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHJcOcc-mAiJz7IzQJVcXLl-n3p3EUExVyjODR_cTFM6PGvFxOipHKb4f_00LcVwpvQ5hQtrx79ZSnXP13yS1tPAYYARGGN6Fv5aAG4y_a6SYsumkZgUhDra8dzzclK28MLCeJv4THrqn4U8tUvK5Ute-lgV5KR8SfUNhVpAbXLYejauwtuFnV2xv2cKH/s878/image_2024-09-13_09-21-37%20(3).png

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ EasyJet Airline និយាយថា សមត្ថកិច្ចបានចាប់ខ្លួនបុរសបង្កចលាចលលើយន្តហោះរួចហើយ ហើយក្រុមហ៊ុនផ្តោតលើសុវត្ថិភាពជាចម្បង ។ បុគ្គលិកអាកាសចរណ៍របស់យើងបានឆ្លងកាត់ការហ្វឹកហាត់គ្រប់គ្រងស្ថានការណ៍យ៉ាងឆាប់រហ័ស ដើម្បីផ្តល់សុវត្ថិភាពដល់ការហោះហើរ និងអ្នកដំណើរទាំងអស់គ្រប់ពេលវេលា ។

បើទោះហេតុការណ៍បែបនេះពុំកើតឡើងញឹកញាប់ក្តី ប៉ុន្តែក្រុមហ៊ុនចាត់ទុកថា វាជាហេតុការណ៍អាក្រក់បំផុត ។ ក្រុមហ៊ុននឹងពុំបណ្តោយឱ្យមានសកម្មភាពគំរាមកំហែងលើយន្តហោះដាច់ខាត ។ ហេតុការណ៍នេះហួសពីការគ្រប់គ្រងរបស់យើង ហើយយើងសោកស្តាយណាស់ ដែលវារំខានការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYk_qyD1N4F-RKigPL0_0w-LyWLk9lWvarmZBzTa54Vmwv8PzxhrOWRXSvJ80vk2s0pKikc4BxM7_7Q4vUetcTzZgN3WFIxwCd0hlCc8C0c02SlviLb-zug2RXd5orBa0XmX36qpZmIaPzJGUyBJvhWzrBNXdPihiqHFSpGB9lG6EoffH_eRN-Xkn7iznz/s615/image_2024-09-13_09-21-38.png

បន្ទាប់ពីយន្តហោះចុះចតរួច បុគ្គលិកអាកាសចរណ៍បាននាំអ្នកដំណើរទាំងអស់ចុះពីយន្តហោះទៅបន្ទប់សណ្ឋាគារ ។ ក្រុមហ៊ុនសន្យាទូទាត់ថ្លៃបន្ទប់សណ្ឋាគារ និងអាហាររបស់អ្នកដំណើរ មុនពេលយន្តហោះបន្តដំណើរទៅប្រទេសក្រិក នាថ្ងៃបន្ទាប់ ៕