Home ព័ត៌មានអន្តរជាតិ តារាម៉ូឌែលអាយុជិត១០០ឆ្នាំ ប្រាប់ពីគន្លឹះសំខាន់ៗឱ្យរាងកាយមានសុខភាពល្អ

តារាម៉ូឌែលអាយុជិត១០០ឆ្នាំ ប្រាប់ពីគន្លឹះសំខាន់ៗឱ្យរាងកាយមានសុខភាពល្អ

47
0

ប្រទេសអង់គ្លេស ៖ ស្ត្រីតារាម៉ូឌែលម្នាក់មានអាយុច្រើនបំផុតលើពិភពលោក បានប្រាប់ពីគន្លឹះសំខាន់ៗឱ្យរាងកាយមានសុខភាពរឹងមាំល្អ និងអាចធ្វើការរហូតដល់អាយុជិត១០០ឆ្នាំ ដោយសារលោកយាយចូលចិត្តបរិភោគបន្លែប្រភេទនេះ ហើយវាងាយស្រួលរកទៀតផង ។ ក្រៅពីនេះ នៅមានទម្លាប់ប្រចាំថ្ងៃមួយចំនួនទៀតដែលលោកយាយបានអនុវត្តជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotVtXr2veq_a0XJkFMpzCTJgYg3D5-UBzZAQq1udUoFrBV1ImUwmoKqyG7wGhIyshNBZ_8vT-7iuEMJ7HLvzkr5YURj62nE4WLcDqDvDu3gTB5dHWVMjVqDIFIWfxJB6ZwXF0SWbBFnmr8d6MRz9X9ujbHA4Kds5a4bVppp4YWK5KbjbCZUtvTVC3KKcO/s1600/image_2024-09-13_09-14-00%20(2).png

លោកយាយ Daphne Selfe អាយុ៩៦ឆ្នាំ ត្រូវបានកត់ត្រាក្នុង Guinness World Records ថា គឺជា Super Model អាយុច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០១៤ ។ ស្ត្រីរូបនេះពុំបានចូលនិវត្តន៍ពីការងារទេ ប៉ុន្តែនៅតែស្រឡាញ់ការងារជានិច្ច បើទោះជាមានអាយុលើស៩០ឆ្នាំក្តី ប៉ុន្តែលោកយាយនៅតែអាចរកប្រាក់ចំណូលរហូតដល់១.០០០ដុល្លារអាមេរិកក្នុង១ថ្ងៃពីការងារផ្សព្វផ្សាយពាណិជ្ជកម្ម ។ លោកយាយប្រាប់ថា នឹងសម្រាកពីការងារ លុះត្រាតែជីវិតចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1udtflrZEmtJZYAaqMGIvuA4SqyaZEyd5BHnR_iyBom5OiDlvUemZpbgDUThm8tvb5TpSdDtbGVZQCZ2WtQy8ytCvQyGpgtuuIgMHDmbijfpalMKj6sicmCiWXDVk6dCuK6c3v0ESTuRYLac_RKMI58U7UiF74fR3rzXP-3lIaM_zw235hQGNsHd-PcUF/s950/image_2024-09-13_09-14-00.png

លោកយាយកើតនៅឆ្នាំ១៩២៨ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយលោកយាយបានចាប់ផ្តើមប្រកបអាជីពជាតារាម៉ូឌែល ពេលអាយុ២១ឆ្នាំ ។ លោកយាយប្រាប់ថា ៖ «ខ្ញុំចាំថា ពេលខ្ញុំធ្វើការក្នុងហាងលក់ទំនិញនៅទីក្រុង Reading ភាគខាងលិចទីក្រុងឡុងដ៍ គឺមានការរៀបចំកម្មវិធីបង្ហាញម៉ូដមួយ និងផ្តល់រង្វាន់សម្រាប់អ្នកឈ្នះ ។ អ្នកឈ្នះនឹងបានបង្ហាញរូបថតក្នុងគំរបទស្សនាវដ្តី Reading & Berkshire ហើយខ្ញុំឈ្នះការបង្ហាញម៉ូដ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHbKEc3P_QK6QwMWZCMS50wGukGkJHFzhZWE1mD-e3-4UCIxSkqHtTCFHPwKO7NXW_JmHst49lEqXpS05iq_meDfPRQ5PTQOvtP4nSaJxGy-iKrLvNVuSrfW0SNp-YzaZwrlXbd4Y_D2GhLUTvxvgFR_e6-WMQ2OGdx68he9AAA1Npxl5j0WVI2GjhBcDz/s720/image_2024-09-13_09-14-01.png
ចាប់ពីពេលនោះមក លោកយាយបានចាប់ផ្តើមចាប់យកអាជីពនេះ និងមានឱកាសធ្វើការជាមួយបុគ្គលល្បីៗជាច្រើន ដូចជា ៖ Olay, Eyeko និង Dolce & Gabbana ។ លោកយាយបានបង្ហាញខ្លួនជាញឹកញាប់ក្នុងគំរបទស្សនាវដ្តី Vogue អស់រយៈពេល៧០ឆ្នាំកន្លងមក ហើយគេស្គាល់ថា លោកយាយជាតារាម៉ូឌែលបង្ហាញម៉ូដដ៏ល្បីល្បាញលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxd19wP5IYA8Ypxp7ezvBQikPPSxuDWJ0-L6TUp7N9J2CQAnUsupqM5ySnF77i8TxaMFugSHJRVyzLc9o30_kNmwQ3uYk93Pp5dBFCGo03QmqJjWXm2pGC4TxoCawW6DXAGLnzUJvgczt_Ktfl3dIZEZYK9cP0RIHdxnGQ2g5Es63DYyL9M2s2-rym_NLJ/s1200/image_2024-09-13_09-14-02%20(2).png

ពេលសម្ភាសន៍ជាមួយ The Telegraph លោកយាយបានប្រាប់ពីគន្លឹះសំខាន់ៗធ្វើឱ្យអាយុវែង និងនៅតែស្រស់ស្អាត ដូចជា ៖ លោកយាយហាត់ប្រាណរៀងរាល់ព្រឹក, ពុំជក់បារី, កំណត់ការបរិភោគអាហារកែច្នៃ និងផឹកទឹកឱ្យច្រើន ។ ក្រៅពីនេះ លោកយាយចូលចិត្តបរិភោគ Broccoli ដែលជាបន្លែ១ ក្នុងចំណោមបន្លែល្អសម្រាប់សុខភាព ១០ប្រភេទលើពិភពលោក និងទទួលស្គាល់ពីសាកលវិទ្យាល័យ Harvard ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgDrnnhPOxBqmegZMiup0qBwTwQkownCIkGyDec1hclNU1OF6cHKp-m94vgVEslkY8e6pAotlUQ7oj945wVT2hyALzupnHMYVAiOOlqzdQyuJTn7Ie-hCFDRYX4tfgKgHOsde7669pkJoutBsT5NW3AV_eTA3QcQGWfkb8GULu8V-caCr1nFQ3FrihlDFG/s728/image_2024-09-13_09-14-03.png

ការធំពេញវ័យក្នុងពេលសង្គ្រាមធ្វើឱ្យលោកយាយទម្លាប់បរិភោគអាហារមានកំណត់ ហើយលោកយាយប្រាប់ថា ពុំបារម្ភពីទម្ងន់រាងកាយឡើយ ប៉ុន្តែលោកយាយមានសំណាងល្អ ដោយសារចូលចិត្តបរិភោគអាហារមានប្រយោជន៍ដល់សុខភាព ។ លោកយាយថា ៖ «គួរតែបរិភោគអាហារឱ្យច្រើនជានិច្ច ។ ខ្ញុំចូលចិត្តបរិភោគ Broccoli ហើយនៅផ្ទះរបស់ខ្ញុំបានដាំបន្លែគ្រប់មុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9QPNbqmiPlyg0RVDBJhwxEN17uf_ab90rxgFHHDRQ8et4On37YXa_J1SIeKUD-mCuMYyIvQh6Jf5LY0xxJ_StBJ5f3_fWkpgCMdBU-CZ3sh0Gtk-xE8WQjwooT5q3IRYE3PsIQVbZdk3KoFDHHY9l43xtf3747AwMkAq-ycqa8yRoT09Sw23kzLTr3yfo/s1600/image_2024-09-13_09-14-02.png

លោកយាយទទួលស្គាល់ថា លោកយាយពុំបានកំណត់អាហារគ្រប់ពេលវេលាទេ ពីព្រោះពេលខ្លះ លោកយាយរស់នៅដោយភាពសប្បាយរីករាយ, ចូលរួមក្នុងសង្គម និងជប់លៀង ហើយលោកយាយមានកម្លាំងកំហែងធ្វើការជានិច្ច ។ លោកយាយថា ៖ «ខ្ញុំផឹកស្រាសំប៉ាញខ្លះៗដែរ ពេលខ្ញុំទៅចូលរួមពិធីខួបកំណើតមិត្តភក្តិ ឬផឹកក្នុងថ្ងៃកំណើតរបស់ខ្ញុំ» ៕