Home ព័ត៌មានអន្តរជាតិ ធ្លាប់តែឃើញខ្យងទំហំតូចៗ មកស្គាល់ខ្យងនេះមានទម្ងន់ដល់១៨គីឡូក្រាម

ធ្លាប់តែឃើញខ្យងទំហំតូចៗ មកស្គាល់ខ្យងនេះមានទម្ងន់ដល់១៨គីឡូក្រាម

89
0

ធ្លាប់តែឃើញខ្យងដែលមានទំហំតូចៗ ស្រាប់តែឃើញខ្យងមានទំហំធំមហិមារថែមទាំងមានទម្ងន់ធ្ងន់ខ្លាំងមិនគួរឱ្យជឿទៀត បានកំពុងធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញខ្យងមួយប្រភេទដែលមានសំបកធំរហូតដល់ ៩១ សង់ទីម៉ែត្រ ជាមួយទម្ងន់រហូតដល់ ១៨ គីឡូក្រាម នៅក្នុងតំបន់ទឹកភាគខាងលិច និងខាងជើងនៃប្រទេសអូស្ត្រាលី បានកំពុងធ្វើឱ្យមនុស្សម្នាជាច្រើន រួមទាំងអ្នកវិទ្យាសាស្ត្រ និងជំនាញមានការចាប់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOu65iZ8uzqkwBVubXN1iTYZIDBkV2MTMI_P4OMa78VN38g-rkFoDCcI759q04WzO5xqcF72AXjIslFeCrJkLHPW0vcXPdI6z96dafHnsORixRFuVNPH-iycKmRFPfGM-KQrayI3s8piFXVcZVgc1VhTSFJsYj2qTCesS3nLSmNr7K5K1wZqNGHp4VLCzh/s640/image_2024-09-11_09-38-35%20(3).png

យោងតាមការស្រាវជ្រាវ ខ្យងដ៏ធំមួយប្រភេទនេះមានឈ្មោះថា Syrinx aruanus ឬ ខ្យងត្រែអូស្ត្រាលី ត្រូវបានគេទទួលស្គាល់ថាជាខ្យងធំបំផុតរបស់ពិភពលោក ដោយសារតែវាមានទំហំធំខ្លាំងមិនធ្លាប់មាន និងមានទម្ងន់ធ្ងន់ទៀតផង។ ជាមួយនឹងជើងពណ៌លឿងភ្លឺ អមដោយសំបកដ៏សែនក្រាស់និងទំហំ ៩១ សង់ទីម៉ែត្រ ទម្ងន់ ១៨ គីឡូក្រាម ខ្យងត្រែអូស្ត្រាលីមិនត្រឹមតែជាខ្យងធំជាងគេលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាខ្យងដ៏ធំបំផុតដែលនៅតែមានជីវិតនៅលើផែនដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Pkoc8Xh9-C2O1KQpIhQiAlnMCQHlk44cz-U1dJhsANj1f56fhWX1eVXYTmt4skM2I4PGBvHR0iR1VJ_XLfEbMCnfa6bsX7tMCRxBUl8zWX4ZZSqUw2kARXa3UtzjRqP-qcgbcJLjKGB6AUxhZeE1RnHgtSGQkeVBvViBlozEqWBo-KB38Iq2TZgC6v0m/s1280/image_2024-09-11_09-38-35%20(4).png

យោងតាមការស្រាវជ្រាវ ខ្យងមួយប្រភេទនេះគឺពួកវាចូលចិត្តស៊ីពពួកដង្កូវ polychaetes, loimia និង diopatra ជាអាហារ។ នៅក្នុងការសិក្សាមួយនៅលើវេទិកា ResearchGate អ្នកជំនាញ John D. Taylor នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិទីក្រុងឡុងដ៍ និងសហការីរបស់លោកបាននិយាយថា ពួកគេបានរកឃើញខ្យងដ៏ធំនេះនៅលើឆ្នេរខ្សាច់នៃ Withnell Bay និង Western Australia នៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់តំបន់ទឹកភាគខាងលិច និងខាងជើងនៃប្រទេសអូស្ត្រាលី។ ដូច្នេះនៅពេលមនុស្សទៅកាន់តំបន់នេះ មនុស្សប្រហែលជាអាចជំពប់ជើងដួលលើខ្យងដ៏ធំបំផុតរបស់ពិភពលោក ដោយសារពួកវាតែងលាក់ខ្លួននៅក្នុងខ្សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6c0hRS7781KAzzv7VYl6aufkGbMU_VJTJDEcKTtT8Qsv5HajQutIYlGiUeKvCIxaweWaV6y6r5BoRxvTFH85JoTMtPIWvsxlT4wxDoILAzfA-2WZqKTFhhA9e3oLhVzu0m_5VM3eISAykFMwkK2CGz6ktfb0RRowz0n30w17jSa-qbSo-wLfssUw6len/s640/image_2024-09-11_09-38-35.png

បន្ថែមពីលើទំហំដ៏គួរឱ្យចាប់អារម្មណ៍របស់វា ខ្យងត្រែអូស្ត្រាលីក៏មានរូបរាងពិសេសមួយដែលត្រូវបានគេប្រដូចទៅនឹងត្រែ ហើយសែលរបស់ពួកវាគឺមានរចនាសម្ព័ន្ធជារង្វង់។ លើសពីនេះសំបកខ្យងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្ស ដោយជនជាតិដើមអូស្ត្រាលីតែងយកសំបកខ្យងទទេរទៅប្រើជាឧបករណ៍តន្ត្រី និងធុងទឹកជាដើម៕