Home ព័ត៌មានជាតិ ភ្ជុំបិណ្ឌអត់ដឹងទៅណា! តោះមកស្គាល់កន្លែងទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់

ភ្ជុំបិណ្ឌអត់ដឹងទៅណា! តោះមកស្គាល់កន្លែងទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់

103
0

ធ្មិចបើកៗដល់រដូវភ្ជុំបិណ្ឌហើយ បងប្អូនប្រុសស្រីប្រាកដជាមានបំណងដើរលេងកម្សាន្តទៅតំបន់ឆ្ងាយៗហើយមែនទេ? ដោយសាររដូវភ្ជុំបិណ្ឌមានថ្ងៃឈប់សម្រាកច្រើនដូច្នេះ ថ្ងៃនេះយើងចង់ណែនាំប្រិយមិត្តមកស្គាលរមណីយដ្ឋានល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់។ ពោធិ៍សាត់ គឺជាខេត្តមួយដែលមានសម្រស់ស្រស់ស្អាត មិនចាញ់ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរីប៉ុន្មាននោះទេ។ ខេត្តនេះគឺប្រមូលផ្ដុំទៅដោយទឹកជ្រោះ សត្វព្រៃ ដើមឈើធំៗ និងភ្នំតូច-ធំជាច្រើន ក៏ព្រោះតែចំណុចទាំងនេះហើយទើបធ្វើឱ្យទាក់ទាញភ្ញៀវទេសចរទៅលេងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តពោធិ៍សាត់ដែលអ្នកគួរទៅលេងក្នុងរដូវភ្ជុំ៖

១.កំពង់ហ្លួង ឬភូមិអណ្ដែតទឹក៖ សហគមន៍ភូមិអណ្តែតទឹកកំពង់ហ្លួង មានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡម៉ែត្រពីរាជធានីភ្នំពេញ។ កន្លែងនេះគឺជាតំបន់ទេសចរណ៍មួយដែលទទួលបានប្រជាប្រិយភាពខ្លាំងពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញទិដ្ឋភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលភាគច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឱ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmzMxB_8x4YD7v2PYeAxTUalA7P_dYs4jKbbchKD9EKvObB5Btgsz4HlSbYJw8QSrq0etYsHOT9857qKyag7RfqkQgZvS2J2Ce66ehnUl7ZZjcANbpAak6ezK4cDTW9gssQxVM54uVgqqBJpjFymlNSDQw4ikHq8eC3szxJUBKe_w8qpwEGClXK0MW02N/s960/image_2024-09-11_09-32-56.png

២.កោះសំពៅមាស៖ គឺជាកោះមួយដែលស្ថិតនៅចំកណ្តាលស្ទឹងពោធិ៍សាត់ ស្ថិតនៅខាងមុខសាលាខេត្ត ចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើង ប្រមាណ ១ ០០០ ម៉ែត្រ។ កោះដែលមានរាងជាសំពៅនេះ គឺជាកន្លែងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្ត។ កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅលេងលំហែកាយ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ហើយជាពិសេសនៅពេលយប់ប្រលប់កោះនេះគឺមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kKuAfInAN9EhLMLjq6IvoU4_E6NhkjoXjz1HwBSgurSvYTxKXFHes6G0nfAtmLZCtw02M0U-Kh2WBZQi7Hrw_QWAHnd8tL9U96yaMtL8Ivk9mQ_ts0V_riwzvxHFwvGo09ynQS8rR8-6cScnoiD2mmYA_Ihg8ovIRwEekdQdWkzK1OpyeiCnfLJm5Aig/s960/image_2024-09-11_09-33-11.png

៣.ទឹកធ្លាក់ថ្មដាតូច៖ ប្រសិនបើលោកអ្នកបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងផង។ ទឹកធ្លាក់ថ្មដាតូចជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាឈ្វង់ហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរឋានសួគ៌ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយពីថាល្អអើយសែនល្អ និងទាក់ចិត្តភ្ញៀវទេសចរឱ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyciKt11U3Vs4g264OumNClfguOCQ9MCdEBZoX_Ml9UbaUntrG4ocQYU6axoXddq2XIYzJ9tFbR3ny9htWhmZGjt10u9d_232cnoUHZ_EmnrTRHRELsowcvd_KSPGMr1Eqkbo-i6jAd8tgE995YubsInxhhLS4OnSPWKOUslMunnsHHm0J5bNyjOMigEH/s1024/image_2024-09-11_09-33-28.png

៤.ទឹកធ្លាក់ល្បាក់កំរោញ៖ ទឹកធ្លាក់ល្បាក់កំរោញ មានទីតាំងស្ថិតនៅភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤ គ.ម ពីកោះសំពៅមាស។ នៅពេលភ្ញៀវទៅដល់ទឹកធ្លាក់ល្បាក់កំរោញ ភ្ញៀវទេសចរអាចដើរទស្សនាកសិដ្ឋាន ពិកនិច ញុំអាហារឆ្ងាញ់ៗបែបស្រុកស្រែ ជួបជុំគ្រួសារបងប្អូន ហែលទឹកឬលេងទឹក ស្រូបយកខ្យល់ធម្មជាតិដ៏សែនត្រជាក់ និងដើរលេងថ្មើរជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7N9bs8vl7v0Y7CFcN5qxEDG4sZ8K9wwn7aRZ_KMmGEjwnL2jFZ4NyGMuAU2BJ4e1KGafqxoIwjAUqJlreST8RykcRNTEaNx-Xg_1K96AcbDeyHvlJhje5rWrTSybXlbNyICipeZu8KFjqWEwpwDsDrTLIZgNQtipAxKv-t_u-Lr0ThL0_-qiWFy1gFr_i/s1800/image_2024-09-11_09-33-45.png

៥.ទឹកធ្លាក់ច្រកល្អៀង៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបង្កប់ខ្លួននៅក្នុងព្រៃនៃកម្រងជួរភ្នំឱរ៉ាល់ក្នុងខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅក្នុងរមណីដ្ឋានដ៏ស្រស់ត្រកាលនេះ គឺជាជម្រកសត្វព្រៃជាច្រើនប្រភេទ អាកាសធាតុមានភាពទាក់ទាញ ម្លប់ឈើត្រជាក់ត្រឈឹម ខ្យល់បរិសុទ្ធ ហើយថែមទាំងមានទីតាំងសមរម្យសម្រាប់បោះតង់ និងសុវត្ថិភាពគ្រប់ពេលវេលាទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4F8-3hpnOvqjwHb3UCg6PlBjgT7GpK_R5d3UVVNQsCV-uFjDsDtxqllKqeHZB8KK724v2uJLx42cHabEm62esx85_3QIlMjoiyvaRB6SqmAyz2IdIYX3Jfd9937nHqkklRJq6dsf0THAM2QhJe6mmP1KrKRndj_6xOyLbDIC7K2f-hMSwtwjYeodUBlWe/s700/image_2024-09-11_09-34-03.png