Home ព័ត៌មានអន្តរជាតិ នូវែលសេឡង់តម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង

នូវែលសេឡង់តម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង

39
0

ប្រទេសនូវែលសេឡង់ ៖ វិស័យទេសចរណ៍នូវែលសេឡង់បានបង្ហាញក្តីបារម្ភពីការបាត់បង់ចំនួនភ្ញៀវទេសចរបរទេស ក្រោយពីរដ្ឋាភិបាលតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ចូលប្រទេសកើនឡើង៣ដង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3WuwlZlQDaKGmP05fursky_Gq2kvqHBKNqlDODfcr1-AWZ1QvLrK1oi6LjfjaZutItw1G3-Fni-c0CgXnWuoeJP8S-joprx71Y7j6ukquhlsSTNlTFuN_P5atriT9Q3JmmIvomTVTHKfH2Xt0AiZoJ7Bh85BJIMZBJ3WvYfSk-ivjOakkVjRDjuGwykam/s1480/image_2024-09-09_08-29-43.png

រដ្ឋាភិបាលនូវែលសេឡង់ប្រកាសថា ភ្ញៀវទេសចរបរទេសនឹងត្រូវបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើង៣ដង គឺភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១០០ដុល្លារនូវែលសេឡង់ (ឬស្មើជាង៦៤ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ ខណៈកន្លងមក ពួកគេបង់ត្រឹមតែ៣៥ដុល្លារនូវែលសេឡង់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyCKpbe0CQBJnPvAUVVBcXwF6lPJ8PqTYahHNtvNwDcEhzIGP5Qg05_W_3A_NEFlwnFbh9poyc6Ma28p_qZe25HhI1OrIMg1KUbuGtJ5q55e3l14BuF6lROXKaK2YNWg8uK05FYaKeniwkIhblOLaGF8aH44LaRQp3agwtSw7muL1-jiPvwIRGWGyRr8z/s1500/image_2024-09-09_08-29-56.png

ការប្រមូលប្រាក់ចូលប្រទេសនូវែលសេឡង់ពីភ្ញៀវទេសចរដើម្បីធានាថា ភ្ញៀវទេសចរនឹងបានរួមចំណែកក្នុងសេវាកម្មសាធារណៈ និងទទួលបានបទពិសោធន៍ល្អៗពេលពួកគេមកជាន់ទឹកដីនូវែលសេឡង់ ។ រដ្ឋាភិបាលបញ្ជាក់ថា បើទោះជាការបង់ប្រាក់ចូលប្រទេសនូវែលសេឡង់កើនឡើងខ្ពស់ក្តី ប៉ុន្តែភ្ញៀវទេសចរនឹងមានទំនុកចិត្តថា នូវែលសេឡង់ជាគោលដៅទេសចរណ៍ដ៏ពេញនិយមលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg6t6LvLIlgguU-oYn9WbtzaZKGVQpy_yZVKXWI_GX5-hqw0neGy6bBoc_8ZWCmtQy6_MHysYu8Ed7ds2EB5x-qK9lIRZoTOVkatshufuNfTIqCsPwbNiknF1r3Kx992nVhAwxwt6bGQbuQrA-KWuUemZgMzo3yKqs_Licdls5qjVTkF9B-8eugLEtXA3o/s1000/image_2024-09-09_08-30-13.png

វាធ្វើឱ្យមានមតិរិះគន់ពីសំណាក់វិស័យទេសចរណ៍របស់នូវែលសេឡង់ ពាក់ព័ន្ធនឹងការតម្រូវឱ្យភ្ញៀវទេសចរបរទេសបង់ប្រាក់ច្រើនចូលប្រទេស ។ សមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់ជឿថា ការប្រមូលប្រាក់ខ្ពស់នេះនឹងក្លាយជាឧបសគ្គសម្រាប់ភ្ញៀវទេសចរ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ខណៈវិស័យនេះបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនចូលប្រទេស ។ ម្យ៉ាងទៀត វិស័យទេសចរណ៍នូវែលសេឡង់ទើបតែងើបឡើងវិញ ក្រោយរងផលប៉ះពាល់ខ្លាំងពីការបិទព្រំដែនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieki8oZWbLem2Sa7QUzI6pBIWQeIV936l-MKeKyH1Kr04gno2Vkbh5alTdUhGI1LF0OKobGAjHfmgvwdNSbYIhdE-eR9ij3hhXgM9PFEeObPaTqY7d_MzMFPqk6TwazvgeR6ShjbDTwqZcuCOsM9z4v0VLEZtdZJ700u9F-857LlHck711CV3p2hIoLSRR/s1080/image_2024-09-09_08-30-20.png

រីបេកកា អ៊ីនក្រេម គឺជានាយកសមាគមឧស្សាហកម្មទេសចរណ៍នូវែលសេឡង់និយាយថា ៖ «ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់នូវែលសេឡង់ គឺយឺតជាងប្រទេសផ្សេងៗលើពិភពលោក ។ វិធានការប្រមូលប្រាក់ច្រើនពីភ្ញៀវទេសចរបរទេស វានឹងកាន់តែធ្វើឱ្យនូវែលសេឡង់បាត់បង់ការប្រកួតប្រជែងថែមទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYah-u-PHfGrwxg5kJEgGQ9n9-gAoBkA3hKdS910U7M5Hv_K8ndkfLXsG1JFuF5k_lRybMXoYvz2QPgJ8fCuKmL-aNKEhm4EJHxGau3Ud0_nNtqL8xnDR2zIU6AuUZfTHnwvUbIizZvWuUU55DudNk4_mX6SoTyVed76bBsWtmt26tEr52XL9h0T6j4poL/s1356/image_2024-09-09_08-31-00.png

ប្រទេសនូវែលសេឡង់បានចាប់ផ្តើមប្រមូលប្រាក់ចូលប្រទេសពីភ្ញៀវទេសចរបរទេស ចំនួន៣៥ដុល្លារនូវែលសេឡង់ តាំងពីខែកក្កដា ឆ្នាំ២០១៩ ។ ប៉ុន្តែប្រាក់ចំណូលបានពីការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះពុំគ្រប់គ្រាន់សម្រាប់ការចាយវាយពាក់ព័ន្ធនឹងភ្ញៀវទេសចរទេ ខណៈនូវែលសេឡង់ត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងប្រឈមជាមួយផលប៉ះពាល់លើបរិស្ថានធម្មជាតិដោយសារភ្ញៀវទេសចរ ៕