Home ព័ត៌មានជាតិ រង្វង់មូលប្រមោយ និមិត្តរូបដ៏សំខាន់ប្រចាំស្រុកវាលវែង ខេត្តពោធិ៍សាត់!

រង្វង់មូលប្រមោយ និមិត្តរូបដ៏សំខាន់ប្រចាំស្រុកវាលវែង ខេត្តពោធិ៍សាត់!

281
0

រូបសំណាក់សត្វដំរី ៥០៥ ក្បាល ប្រជុំគ្នានៅក្នុងបរិវេណរង្វង់មូល នៅលើខឿនក្បូរក្បាច់រចនាខ្មែរយ៉ាងមានភាពទាក់ទាញ ជាទីសក្តារៈបូជាមួយកន្លែង ទាក់ចិត្តភ្ញៀវទេសចរគ្រប់ៗរូបមិនអាចរំលងបានឡើយ នៅពេលបានមកកាន់ទឹកដីនៃស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3Hy3jJIiOtLSOOmeRmC7_q-UQiBF-uJjKwzL7hPjY926mCVNZKS3vBMAYsQT-N_FCZ5w-_M2RafLQqJujyDVkARqU_ZhPtqJgKbNyWhfxTX2VXn1lgcxoYibtfsFhAYkgRDqrhQ_PPcK3SxW8g-Fxei9jMhflVQAigs5ftnsEt-dzyTEAqjSQG-kZiMx/s2048/image_2024-09-07_10-14-40.png

វីដេអូចែកចាយពីបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រលោក Tan Kimsour បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅឯរង្វង់មូលប្រមោយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«មានមនុស្សមិនច្រើនទេ ដែលបានស្គាល់ទីនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuL6MRdNmKDzX0YDVSzBYVI1RiKSQndsizmmqTHDJvBJM65904XLLdCeUOn792Saue7Brs9_Sek5Xc5Nw1xv5i_-if9JhU9PxEbKxUCrFWCotVOzjF0llA_s-YinR7-ymIywRQYJKKmdNf7xOUb5EyhuW8Hfr9w0Sa5A3Lh3IcYLDBjCx5h9LLccm10C5e/s2048/image_2024-09-07_10-14-52.png

រង្វង់មូលប្រមោយ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីដើមឡើយទីនេះ គេហៅឈ្មោះថា រង្វង់មូលដំរី៥ ព្រោះតែមានរូបចម្លាក់ដំរីតែ ៥ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០២៣ គេក៏បន្ថែមរូបសំណាក់ដំរីព័ទ្ធជុំវិញវង្វង់មូលនោះចំនួន ៥០០ ទៀត ក៏បានដាក់ឈ្មោះទីនោះថាជា រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រមោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o_-jrMSslwuoslj5e-H-B4p5pvQLfPXjlU7l7tYuy_0esMF5chMM7LXFWt1fr3BpBwVJMHr0bAb9w_q6ffhh9dsk2jVFaausEI6Xru3Bp5r3QxsA7HGfsU5oKNtyuUMkbQxCdj__hQPUjqwFxbz9tl3J5DKtVIpcTq3eJIlAh0IwstAfXJ885R6e5oAY/s2048/image_2024-09-07_10-15-31.png

រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រមោយ នៅក្នុងស្រុកវាលវែងនេះ បានក្លាយជានិមិត្តរូបដ៏សំខាន់មួយប្រចាំខេត្តពោធិ៍សាត់ ដែលមិនត្រឹមតែជាទីជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាតំបន់ទេសចរណ៍ដ៏លេចធ្លោ និងជាប្រវត្តិសាស្ត្រនៃខេត្តទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfC2HhY69jhMoXWOWcqkxUW6sHu3AjRa0G5dDIomuO2n8h7XKlAey920VX3NoB71skYIH5Pb9DHWks0u__SGsAcrvQqcwFBlDvg2NZ1-8OnJkdqm7oD57UKJdUyzMJPAy0kR79dDX0a_Th604buZgPO7AkxmqHdXi7I2enQYuQtCOwH8HNzUlusY_-vpXS/s2048/IMG_4685.JPG

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និមិត្តរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖
ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។
ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។
ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” មានឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស មានទេសភាពធម្មជាតិស្រស់ស្អាតគ្មានពីរ ប្រៀបដូចនៅលើឋានសួគ៌។
ទី៤.ស្រុកវាលវែងមានឃុំចំនួន០៥ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាចំនួន០៥នាក់,
ទី៥.ស្រុកវាលវែងមានអភិបាលនៃគណៈអភិបាលស្រុកដឹកនាំចំនួន០៥ជំនាន់ ហើយបច្ចុប្បន្ននេះជាអភិបាលស្រុកជំនាន់ទី៥ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzjisq2bSgPKIL_qhphl_MVgxZwPNsIQIgAMpm3GTV78g5C0N41gtnwVEbhGInUGLrh7aSPlOvWZvx5Wn8V16uAY6jbBQG4Qybm7nlg0xQN_ArTRA5Y_gRd2091HuU8IXNNhGgV_EYSlzHjn33fLnew_u8qw5IRSBVhjS_TawLeOlXMjVDdYRI0iPxU4Mf/s2048/image_2024-09-07_10-15-22.png