Home ព័ត៌មានជាតិ រូបសំណាក់ស្តេចថៃទាំង ៧អង្គ ដាក់តាំងក្នុងឧទ្យានមួយ ដើម្បីឲ្យកូនថៃគ្រប់រូបចងចាំ និងគោរពស្ញប់ស្ញែង!

រូបសំណាក់ស្តេចថៃទាំង ៧អង្គ ដាក់តាំងក្នុងឧទ្យានមួយ ដើម្បីឲ្យកូនថៃគ្រប់រូបចងចាំ និងគោរពស្ញប់ស្ញែង!

157
0

ឧទ្យានមួយកន្លែងនៅក្នុងប្រទេសថៃ ត្រូវបានកសាងឡើង ដើម្បីបង្ហាញពីភក្តីភាពរបស់ប្រជាជនថៃ ដែលមានចំពោះព្រះមហាក្សត្ររបស់ពួកគេ។ រូបសំណាក់លង្ហិន កម្ពស់ ១៤ ម៉ែត្រ ចំនួន ៧ ដែលតំណាងឲ្យព្រះមហាក្សត្រទាំង ៧ អង្គ ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្តថៃ កំពុងបង្ហាញខ្លួនតាមជើងភ្នំយ៉ាងមានភាពលេចធ្លោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBo_jGTjkHh0v4kQE8c4SDH4jCh_9K-I3Q_0Gdxvjtj5rZPHj2evAk7P2LeMO7tInjJRzjJ0GDQfs3hVuTVO0OMrAcdzWksx6Qx4nocOkSNNpeA4P62I6IEVJklCFXXpr95jaIQV8OaJO2D-ozfVfb9zP3bYBOR7koFYy48HtFXWmfncQsL0Kd9cfaHz4N/s1024/image_2024-09-07_10-18-15.png

ឧទ្យាន Rakabhati (រាជាបាកឌី) ក្នុងទំហំផ្ទៃដី ៣៦ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកហ៊ូហ៊ិន ក្នុងខេត្តប្រាជួប ឃីរីខាន់ ប្រទេសថៃ។ ឧទ្យាននេះក៏ត្រូវបានគេចាត់ទុកថាជាសួនកម្សាន្តប្រវត្តិសាស្រ្ត ទេសចរណ៍ និងទីកន្លែងគោរពស្ញប់ស្ញែងចំពោះអតីតស្តេចថៃទាំង៧ ជំនាន់។ ទីនេះត្រូវបានបង្កើតឡើងដោយកងទ័ពភូមិន្ទថៃដោយចំណាយថវិកាប្រមាណនឹង ២៨ លានដុល្លារអាមេរិក ដែលបានដាក់សម្ពោធជាផ្លូវការកាលពីអំឡុងឆ្នាំ២០១៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfsJUx2nK_jtBp2Nn4sh9VZYzbJweCvDB_bGX11RrM-a320n-ossNGmFjtkfYr6iP6NlIz-G355hLvGdFY9SvPxexQclF7c5R5-RPjCPjyU91Le9SfZvy-6P1FX3A55zt3kjVMoNkXk-tuS0oPH0iH7Jx6xV3LGupWywErorWOndd7vEXyeQ9QkhwLY75/s600/image_2024-09-07_10-18-29.png

រូបសំណាក់សំរិទ្ធទាំង៧ ដែលតំណាងឲ្យព្រះមហាក្សត្រថៃទាំង ៧អង្គ គឺរួមមាន៖
១ ព្រះបាទរាមខេមហាំង នៃសម័យសុខោទ័យ
២ ព្រះបាទណារ៉េសួន នៃសម័យអយុធ្យា
៣ ព្រះបាទណារៃ នៃសម័យអយុធ្យា
៤ ព្រះបាទតាក់ស៊ីន នៃសម័យថុនបុរី
៥ ព្រះបាទរាមាទី១ នៃសម័យរតនៈកូស៊ីន
៦ ព្រះបាទមងគុត្ត នៃសម័យរតនៈកូស៊ីន
៧ ព្រះបាទជូឡាឡុងកន នៃសម័យរតនៈកូស៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIHlZ1UWzB8Mjg1vM1o55dJ9Gov4rvQ6-IQOyzi8kDODws0v-i8Q6Z7cezxsIdY-k_SnHLqVP0iyV1TOyLoOVcrsrWukdYGzMeEHpVdfzSi3IVFFFejLXrGwphrXaII8hY_WmldCYj7mE2pqkBYqurDz_qL6cgXALonDJKAGzGKaaX_NMRa2h7MYbZb3yV/s750/image_2024-09-07_10-18-54.png

កាន់តែអស្ចារ្យ រូបសំណាក់ព្រះមហាក្សត្រថៃទាំង៧អង្គ ដែលបង្ហាញអំពីក្រសែភ្នែកសំឡឹងមើលទៅមុខក្នុងទិសដៅតែមួយយ៉ាងអង់អាច ក្លាហាន ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃរបបរាជានិយម និងការការពារប្រទេសបានយ៉ាងមានភាពរុងរឿង តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕