Home ព័ត៌មានអន្តរជាតិ កាន់តែងាយស្រួលហើយ ! រថភ្លើងដឹកទំនិញពីថៃមករាជធានីភ្នំពេញនឹងបើកដំណើរការឆាប់ៗនេះ

កាន់តែងាយស្រួលហើយ ! រថភ្លើងដឹកទំនិញពីថៃមករាជធានីភ្នំពេញនឹងបើកដំណើរការឆាប់ៗនេះ

41
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅខែកញ្ញា ឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។

ប្រទេសថៃបានពិភាក្សាជាមួយកម្ពុជាពីការផ្លាស់ប្តូរទីតាំងស្កេនទំនិញទៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ស្កេនទំនិញនៅប៉ោយប៉ែតទៀតទេ រីឯការដឹកអ្នកដំណើរតាមរថភ្លើង នឹងដំណើរការនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ប្រទេសទាំងពីរនឹងផ្តោតលើសុវត្ថិភាពការដឹកទំនិញរបស់រថភ្លើងសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx70h2wqn_k4Zzk5xnzPOw4P2Ta5UJCXJho23ExnhslGPidkJeBwotNOHzTqLGPB1TSQLDO9zGL4IVjwVGVgwLrYo3g0vz6-BZqBkM0ooTDgtPM1NOGbUPpn888gwi1sgqkC2ZFOAhkcu_rznJX2EbhsvZYTvypqsAoMjJTlUW8KQWfaiaGfd44r0roHCi/s1200/image_2024-09-06_08-17-46.png

លោក ពិឈេត គុនណាថាំរ៉ាក់ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ និយាយថា ៖ «នៅខែកញ្ញា ឆ្នាំ២០២៤ (ប៉ុន្តែពុំទាន់កំណត់ថ្ងៃច្បាស់លាស់) ខាងរថភ្លើងថៃមានគម្រោងដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនលើកដំបូង គឺចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ទៅកាន់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។ ការដឹកទំនិញតាមផ្លូវរថភ្លើងនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈរវាងកម្ពុជា និងថៃ តាំងពីឆ្នាំ២០១៩» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqvyoza4x8fqH9vZ-no3HBykPg7xsHR7H_byHmi0sxLDkpMWwBaz6o2aH2p2ARi3nm0ekqDubVidXNgDFMeHjZ8hVsKxj7NZojWAl_K6w1HbM1mlwghCWstq13L1ONtjihoNTYA_jG_4WR9fB6qtULHidWXBZhIirOsQPGKdy21SVzeRqVqWpNTwv5BuE/s800/image_2024-09-06_08-17-54.png

លោកបន្តថា ៖ «ជំហានដំបូង នឹងដំណើរការរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. (GML) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PTT Public Company Limited ។ រថភ្លើងនឹងធ្វើដំណើរ ចំនួន២ជើងក្នុង១សប្តាហ៍ ដោយដឹកទំនិញដូចជា ៖ កំទេចផ្លាស្ទិក, ប្រេងម៉ាស៊ីន និងប្រេងហ្វ្រាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG3n0gYK4GuUvo0tbv1zWm0XA2Oo2bbhFgxfnfiH2mZe6FsgjGwVBAYVTcOnBrJRMfGXMmO2yBnzBzA07DzMs_8yT6HaFeI9dP73blbvinQ-GxNwKxLqhOoshyjNKK3aPhPUd2pX9nP2L4UOuuaSWYBcI6HKE0okcMBVCN1eUqDESwD5PoZTF303vvwcJh/s1600/image_2024-09-06_08-19-26.png

លោកបន្តទៀតថា កាលពីចុងឆ្នាំ២០២៣ ខាងរថភ្លើងថៃបានសាកល្បងដឹកទំនិញឆ្លងកាត់ព្រំដែនជាលើកដំបូង តាមរយៈក្រុមហ៊ុន GML ដែលចាកចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ទៅកាន់រាជធានីភ្នំពេញ ។ ពេលនោះ ថៃបានដឹកកំទេចផ្លាស្ទិក និងប្រេងម៉ាស៊ីនចំនួន២ទូរ ហើយគ្មានបញ្ហាពេលធ្វើដំណើរទេ ប៉ុន្តែមានបញ្ហាការពិនិត្យទំនិញរបស់មន្ត្រីគយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFIehZ079Amjd90L72QgltlikJqXtghDPjORej0gvR-l_J4KmCZ2M47LwLBgVjn0XUl6x8y-dhzdM-fwdOZboajgerZpoYQ_GHF84JwP7FFwpVG1BbrzFAyAgAkaNfaYWUA6BLIR1i_n_X5NhZrecAgIsyh89Q42jIdiSxCbOlfs0rovRnqflwb5REhxbR/s800/image_2024-09-06_08-18-24.png

ពេលរថភ្លើងដឹកទំនិញទៅដល់ប៉ោយប៉ែត គឺត្រូវលើកទំនិញចេញពីរថភ្លើងទៅដាក់លើរថយន្ត ដើម្បីយកទៅត្រួតពិនិត្យនៅនាយកដ្ឋានគយ ដែលនៅឆ្ងាយពីប៉ោយប៉ែតប្រមាណ២គីឡូម៉ែត្រ ។ ពេលពិនិត្យទំនិញរួចរាល់ ត្រូវលើកទំនិញពីរថយន្តឡើងលើរថភ្លើងវិញ ទើបធ្វើដំណើរទៅរាជធានីភ្នំពេញ ។ វាពុំងាយស្រួលទេ និងចំណាយពេលយូរណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRiqO6iLhMP1p23WAMIw5X0dyEa3whLc2O9NVkcEX7ZduLxyo13qqaT5xALXHlPHjUtkiajRZDR7SEekQEWVCF6DAoHP2jARIPa3zqtGisiM7CaSyzKBWkUHUVxvKV6-2qzvojaYAGAeIO0uyk7A8vZ5wnXQSdx34oUCxE2fJCzhKDoZLRNTb0linuGSH/s1280/image_2024-09-06_08-18-43.png

ហេតុនេះ ប្រទេសទាំងពីរក៏បានបង្កើតក្រុមការងាររួមគ្នា និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងត្រួតពិនិត្យទំនិញនៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ត្រួតពិនិត្យនៅប៉ោយប៉ែត ។ បច្ចុប្បន្ន យើងកំពុងត្រៀមខ្លួនដើម្បីឱ្យការដឹកទំនិញតាមរថភ្លើងមានប្រសិទ្ធភាពបំផុត, ងាយស្រួល, សន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ស្របតាមគោលនយោបាយរបស់ក្រសួងគមនាគមន៍ថៃ ដែលជំរុញការដឹកទំនិញតាមរថភ្លើងទៅកាន់តំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jWgXuGwcWtsd6XLoIptyj3Q6s0XZPp6ctTOdI1oNur-KUJJZ1fQ3L6ljpAI3ZsdMetHgoYSzNm6IhHcJ8FA47GFspnFtNowZ89QarVSGtQmk-FMzI6gSYjQghXlfaYvF12QpiIJ_D0OH3XWRiZOElTWZCrYLCYKjBy9zAbWuTJbZmiOjGsernWGbKdww/s780/image_2024-09-06_08-19-13.png

ចំណែកការដឹកអ្នកដំណើរតាមរថភ្លើងពីប្រទេសថៃទៅកម្ពុជា លោក សុរ៉ាផុង ពិយ៉ាកឆូត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃកំពុងពន្លឿនឱ្យដំណើរការឆាប់ៗ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាពីការត្រៀមដឹកអ្នកដំណើរតាមរថភ្លើងឱ្យមានសុវត្ថិភាពបំផុត ។ ភាគីថៃរំពឹងថា ការដឹកអ្នកដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរនឹងដំណើរការនៅឆ្នាំ២០២៥ ៕