Home ព័ត៌មានអន្តរជាតិ បុរសជប៉ុនគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ តែនៅមានកម្លាំងធ្វើការធម្មតា តោះមកដឹងពីមូលហេតុ!

បុរសជប៉ុនគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ តែនៅមានកម្លាំងធ្វើការធម្មតា តោះមកដឹងពីមូលហេតុ!

81
0

ប្រទេសជប៉ុន៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះលោក Daisuke Hori អាយុ ៤០ ឆ្នាំនៅក្នុងខេត្ត Hyogo ប្រទេសជប៉ុន បាននិយាយថា ជារៀងរាល់ថ្ងៃលោកគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ប៉ុន្តែលោកនៅតែមានកម្លាំងពេញលេញធម្មតាដូចមនុស្សគេងបានគ្រប់គ្រាន់អ៊ីចឹងតើនេះមកពីមូលហេតុអ្វីទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJyKHCEHhmbaWdj7FQhaLANYsFscusKrq4vuIqzhuVZtLHOgZS8JNUIDW1bYK9heJe_Lru-UtD-gzkYmk0kjq6U43Cy-gSnRm9FLsf4VjUI1vPoAqMBHGinCs-CxA7OzC6YHAFvMgNXBy60F3CTQwvXOYPxob3Nb7lSctJjrqJV7PM0hYTzYoHJkMl_Zr/s1044/photo_2024-09-03_11-58-24.jpg
យើងគ្រាប់គ្នាដឹងហើយថា ការគេងឱ្យបានគ្រប់គ្រាន់គឺវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង ដោយមនុស្សត្រូវតែគេងយ៉ាងតិច ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ ទោះជាយ៉ាងណាបុរសជប៉ុនម្នាក់នេះអះអាងថា ទម្លាប់គេងមិនធម្មតារបស់លោកគឺល្អជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOBx6_jM2wH0grW39MohzcScFe8Uv5iAvveAqwLh81_HdJi3S9NqimgfZrQEFppMPnp1J9BuwDml6ybXAm_zJQwP2fUdffrwUoKC_kcjvRE9CP-3qHi9eU3ZG1p4IAh3mCYzV5ybI-iCANC-cZK4ADqui0IY-oQdnzlhbhRBZVnEqLVPTrY6tAQ36cUFD/s1024/image_2024-09-05_09-14-39.png

លោក Daisuke Hori គឺជាអ្នកជំនួញម្នាក់ដែលចូលចិត្តតន្ត្រី គំនូរ និងការរចនាមេកានិច លោកតែងតែមានទម្លាប់ចូលគេងនៅម៉ោង ២:៣០ am ហើយភ្ញាក់ពីដំណេកនៅម៉ោង ៣:០០ am ដោយលោកតែងតែមានទម្លាប់គេងបែបនេះជារៀងរាល់ថ្ងៃអស់រយៈពេល ១២ ឆ្នាំហើយ។ Hori បាននិយាយថា “គ្រាន់តែលេងកីឡា ឬផឹកកាហ្វេមួយម៉ោងមុនពេលញ៉ាំអាហារ នោះអ្នកនឹងជៀសវាងការងងុយគេង”។ ការគេងតិចតួចបែបនេះជួយឱ្យលោកមានសុភាពរាងកាយល្អជាងមុន ក៏ដូចជាមានស្បែកស្អាត និងសុខភាពផ្លូវចិត្តរឹងមាំ។ លោក Daisuke Hori បានបន្តថា ក្នុងឆ្នាំ ២០១៦ លោកបានបង្កើតសមាគមបណ្តុះបណ្តាលការគេងខ្លីរបស់ប្រទេសជប៉ុន ដែលរៀបចំថ្នាក់រៀនស្តីពីការគេង និងសុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidHGFob0nedfFPklw3ejIQfJyCKTipK9tJLrKC2-TY-JEAYdIaC96-dhIj6pgENUH7AAfhYyxVZBTYA6MuScSK2GOcohyphenhyphenz10jBSLXTvueJ3-dH7NdVyQtETCzFTz_y2N5ZBuuu478lIIC__BKWQMmKpKahnaTp_ZvAL7-MPcF753w5PpnHJx2YxJoupMtK/s1144/image_2024-09-05_09-14-51.png

បន្ទាប់ពីបង្កើតសមាគមរួចរហូតមកដល់ពេលនេះលោក Hori បានបង្រៀនសិស្សជាង ២,១០០ នាក់ហើយឱ្យក្លាយជាអ្នកគេងខ្លីបំផុត។ អ្នកអនុវត្តមួយចំនួនបានរាយការណ៍ថា ពួកគេបានកាត់បន្ថយពេលវេលានៃការគេងពី ៨ ម៉ោងទៅ ១ ម៉ោងកន្លះក្នុងមួយថ្ងៃបន្ទាប់ពីអនុវត្ត និងរក្សាទម្លាប់នេះអស់រយៈពេល ៤ ឆ្នាំ។ គេសង្កេតឃើញថា ទោះបីជាសិស្សទាំងនោះគេងបានតិចតួចក៏ដោយ ក៏ស្បែក និងសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពល្អដដែល។ ដោយរឿងរ៉ាវរបស់ Daisuke Hori គឺបានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ទាប់ពីបានចែករំលែកនៅលើបណ្តាញសង្គម ដោយមានមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dZSisZEJ2fooqtJaqmwoM4UWP4S96b5VVFYkoir28bEatNAsNqGl4kFYac0j5kX0RtES6jC3imu5U8WPmpRHKWuBMVeYvWJG0CzDFDZzjdKWHQu3-KwDqZ7iEbl6Igi2p7-cE0rJF0gyMlDRnB_28QFp_35YwDPFAf17xT62YB4qR_p92zQfhUQbgGX8/s1113/photo_2024-09-03_11-58-23.jpg

អ្នកខ្លះថា ពួកគេសរសើរបុរសវ័យ ៤០ ឆ្នាំរូបនេះណាស់ ដែលចេះគ្រប់គ្រងពេលវេលា និងបង្កើនផលិតភាព ប៉ុន្តែក៏មានមតិជាច្រើនថា ការបន្ថយពេលវេលាសម្រាកគឺមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ជាពិសេសខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកក៏បានកត់ត្រាថា មានមនុស្សមួយចំនួនគឺមិនអាចគេងលក់អស់ជាច្រើនទសវត្សរ៍ ហើយនៅតែមានសុខភាពល្អធម្មតា។ សរុបសេចក្តីមក ការគេងគឺអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗនោះទេ ប៉ុន្តែជាទូទៅមនុស្សភាគច្រើនតែងមានទម្លាប់គេងច្រើនម៉ោងដើម្បីបង្កើនថាមពល ហើយមានមនុស្សតិចណាស់ ដែលមានទម្លាប់គេងតិចសុខភាពល្អ៕