ការបោះបង្គោលព្រំដែនរវាងប្រទេសនិងប្រទេស រវាងរដ្ឋនិងរដ្ឋ គឺជាការព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរប្រទេស មិនចាំបាច់មានអ្នកទីបីទេ ព្រោះជារដ្ឋឯករាជ្យអធិបតេយ្យ។
នៅកម្ពុជា ការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង រួមមាន វៀតណាម ឡាវ និងថៃ មិនអាចប្រើប្រាស់ផែនទី Google Maps ដើម្បីធ្វើជាមូលដ្ឋានបាននោះឡើយ ទោះបីកម្ពុជាចង់ប្រើប្រាស់ ក៏ភាគីផ្សេងមិនព្រមនោះដែរ។
ក្នុងការបង្គោលព្រំដែននេះ កម្ពុជា ប្រើប្រាស់បង្គោលព្រំដែន៣ប្រភេទ ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ខ្លួនដែលរួមមាន៖
១. បង្គោលមេ
២. បង្គោលបំពេញបន្ថែម
៣. បង្គោលតម្រុយព្រំដែន











