Home ព័ត៌មានជាតិ លិខិតបកស្រាយ! ជុំវិញករណីទាហានម្នាក់ ចោទថាត្រូវបានមេបញ្ជាការធ្វើបាប

លិខិតបកស្រាយ! ជុំវិញករណីទាហានម្នាក់ ចោទថាត្រូវបានមេបញ្ជាការធ្វើបាប

190
0

ថ្មីៗមានគណនីហ្វេសប៊ុកឈ្មោះ Gidi Jing ជានាយទាហានរបស់អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បានធ្វើការបង្ហោះវីដេអូ ស្នើឱ្យថា្នក់ដឹកនាំជួយ ដោយលើកឡើងថាខ្លួនត្រូវបានមេបញ្ជាការធ្វើបាប ក្រោយពីខ្លួនជួយពលរដ្ឋស្លូតត្រង់។

ជុំវិញករណីនេះ អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បានចេញលិខិតធ្វើការបកស្រាយដោយលើកឡើងថា៖” ទាហាននោះ ជាអនុសេនីយ៍ត្រី ឈ្មោះ រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ មុខងារ មេក្រុម “ខ” ដឹកជញ្ចូន អង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤”។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្ដែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមលើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មានបទបញ្ជាថ្មី ដូចនេះលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន។

ហើយនៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយលោកវរសេនីយ៍ទោ ប្រាក់ សារ៉ាវ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកម្លាំង ១០០% លើចំណុចខ្ពស់ហើយមិនអនុញ្ញាតឱ្យដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ស្រាប់តែលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

លុះនៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGNIrDKcNcPn3aGopEK2L7WlUa2RF6qpf5euM3Oi5afHwgXtm8WvAlttMeRpC0FKYX3syilx2jeZPaTmVkxHk9PkPreFkrZ97zgyaJvB1-zPSdLkR2ZLqEyCqvhp-4EJ15MCnOjc1w-z4HQDk4SkwADah6scXtZfrurpyatSFLVsGfYXOauakMXrL7s87/s1280/457861755_496186739829962_9020426229122686196_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDnt5RPfgHZnfVQjbIWXo1SLjHYUDDvy-lGaRQ3WTJFi1F53ycMVtKTUi5ofEUJ-zwKnQvZxXidns68GMusAPyIbdJhff5Bjxm9xNHHRVwVy72IKn2VgzsWvuMi6zqleTyhfJ4swUZq0k86yey7or7T0Qo11XKhFKeM6MSvCFJT7zmm9jLcpY4AqaLzuU/s1280/458114593_496186779829958_6486616762964210957_n.jpg