Home ព័ត៌មានជាតិ នៅកម្ពុជា! ថតរូបអ្នកដទៃ ដោយគ្មានការអនុញ្ញាត អាចជាប់ពន្ធនាគារដល់១ឆ្នាំ

នៅកម្ពុជា! ថតរូបអ្នកដទៃ ដោយគ្មានការអនុញ្ញាត អាចជាប់ពន្ធនាគារដល់១ឆ្នាំ

185
0

ការថតរូបអ្នកដទៃ ដោយគ្មានការអនុញាតពីសមីខ្លួនគេ អ្នក​អាច​គិត​ថា ជា​រឿង​ធម្មតា ក៏ប៉ុន្តែ​ការធ្វើបែបនេះអាចឱ្យអ្នក​ប្រឈមមុខនឹងទោសទាន់។

យោងតាម មាត្រា​ ៣០២ បទប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយខែ​ទៅ​ មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០រៀល​ទៅ​ ២០០០ ០០០ រៀល​។

ដោយឡែក ចំពោះការស្តាប់ ឬថតសំដី ដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀលផងដែរ នេះបើយោងតាមក្រមព្រហ្មទណ្ឌ ,មាត្រា៣០១។

នៅកម្ពុជា មនុស្សម្នាក់ៗមាន “សិទ្ធិខាងរូបភាព” ដែលជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពនានាដែលអាចបង្ហាញពីបុគ្គលនោះ ឬអត្តសញ្ញាណរបស់បុគ្គលនោះ ដែលត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សិទ្ធិនេះ ជាផ្នែកមួយនៃសិទ្ធិបុគ្គល សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល ក្នុងមាត្រា ១០ នៃក្រមរដ្ឋប្បវេណី៕