ដំណើរទស្សនកិច្ចដោយឥតគិតថ្លៃឆ្ពោះទៅកាន់ទិសឦសានដែលមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ រហូតដល់ចុងឆ្នាំ២០២៤។
ដើម្បីអាចចូលរួមដំណើរទស្សនកិច្ចនេះបាន គឺតម្រូវឱ្យប្រជាពលរដ្ឋ សាធារណជន ធ្វើការចុះឈ្មោះជាមុនសិន។
ដើម្បីចុះឈ្មោះអនឡាញ សូមធ្វើការស្កេន QR Code (ដែលមានភ្ជាប់ក្នុងរូបភាព) ដោយអនុវត្តស្របតាមគោលការណ៍ “មកមុន ទទួលបានមុន” ។
ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង ខេត្តត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ការធ្វើដំណើរមួយជើងចំនួន២០០នាក់ ដោយទទួលបានអាហារទទួលទាន៣ពេល ភេសជ្ជៈ និង ការស្នាក់នៅ។រាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕










