Home ព័ត៌មានអន្តរជាតិ សុភ័ក្រ្ត កុសុម៉ា បោ.កហ្វេនថានៅ Single តែការពិតជិតបានប្តីមុនហ្វេនបាត់

សុភ័ក្រ្ត កុសុម៉ា បោ.កហ្វេនថានៅ Single តែការពិតជិតបានប្តីមុនហ្វេនបាត់

58
0

ចូលរួមក្នុងកម្មវិធីសម្ភាសន៍មួយហើយប្រាប់ហ្វេនៗថានៅ Single គ្មានអ្នកញ៉ែមិនទាន់បានប៉ុន្មានផងស្រាប់តែតារាស្រី សុភ័ក្រ្ត កុសុម៉ា ជិតក្លាយជាកូនក្រមុំបាត់ទៅហើយ។ ពិធីការិនីនិងជាអ្នកចម្រៀងពូកែវោហាស័ព្ទរូបនេះបានបោកប្រាស់ទំនុកចិត្តហ្វេនៗទាំងការពិតជិតបានប្តីដេកឱបទ្រូង បោកហ្វេនៗចាស់ដៃតែម្តងសូម្បីតែមិត្តភក្តិមួយចំនួនក៏ចាញ់បោក សុភ័ក្ត្រ កុសុម៉ា ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqLof0mF8N3V5VnqulDobgEixZReeMbR2fIfB8Kh4jL2D3sX3pR6-gZ2zmYCOhye-sS_lWcSM5zqrkGxuxK8HCbRgYjn-K4D5Y2yLa-2E6fFd7vP8LxfDhnZme3dtpOmaxAERmATUMODKr1BGv8uKd2lZ6t621l8fo5ZlB_WqhhAbbj8PdMhEOdBIsvld/s2048/457320882_1079615860399159_6636816658298703383_n.jpg

ពិតជារឿងដ៏គួរឱ្យរំភើបភ្ញាក់ផ្អើលអមដោយអារម្មណ៍សប្បាយរីករាយសម្រាប់ហ្វេនៗជាខ្លាំងបន្ទាប់ពីពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី៣០ ខែសីហា ត្រូវបានគូស្នេហ៍សុំរៀបការយ៉ាងរ៉ូមែនទិកបន្លំខ្លួនធ្វើជាអ្នកលើកអាហារលួចបង្កប់ចិញ្ចៀននៅក្នុងចានអមដោយផ្កាកុលាបពណ៌ក្រហមដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZsc77xExEQR4f8WPPrTmpeX_jUI6_Y6qa6ww7nr5Mycdy_oWYzN8u27u5Qj8lFq6SlQpl2KX2GtRW0VyGUyCgq6HqBffEZu_WmEHvXqPgcdXnQ9kN2epj7eLqxTpM7AuDT-a985TtMIbXAoqY6CZnxOFKbhtlJcydPEJWFniIYuVWcgdxtmr9F240d3-/s2048/image_2024-08-31_09-10-23.png

ទទួលបានការ surprised ត្រូវបានមនុស្សជាទីស្រលាញ់សុំរៀបការបែបនេះ សុភ័ក្រ្ត កុសុម៉ា រំភើបចិត្តដល់ស្រក់ទឹកភ្នែក ខណៈនាងក៏យល់ព្រមទទួលយកសំណើរៀបការពីមិត្តប្រុសមានការចូលរួមពីមិត្តភក្តិក្នុងចង្កោមសិល្បៈដូចគ្នា។ បន្ទាប់ពីយល់ព្រមរៀបការ សុភ័ក្រ្ត កុសុម៉ា និងអនាគតស្វាមី រួមទាំងមិត្តភក្តិដែលទៅញុំាអាហារជាមួយគ្នាបានបន្តទៅកាន់កម្មវិធីមួយតង់ទៀត ខណៈតារាល្បីៗ Influencer មានទំនាក់ទំនងជិតស្និទ្ធជាមួយពិធីការិនីរូបនេះបាន surprised មួយតង់ទៀតធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា រំភើបចិត្តលុតជង្គង់ចុះអមដោយទឹកភ្នែកនៃការសប្បាយចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfCQNs5QYU95GZaqDjjR8uK2AlYcVTG43_C00QkmYv4sCCBhg1Etaz22_wrU1a5ywNBmjPtn8JEBPL8TNXdc0dlY0rkUFbqHQsv0yJdFryuA0xUtp0jKYd9y9vMo4flZwMJPFtKah2pBET3RGQwk7UABzx-7Zqgu3L8pp19XWPVW8QAmHMaO-7pqbvETEG/s2048/image_2024-08-31_09-10-24.png

ក្នុងកម្មវិធីតង់ទី២នេះ មានតារាល្បីៗជាច្រើនរូបបានចូលរួមដូចជា ទេព បូព្រឹក្ស មាន សូនីតា, វី យ៉ារ៉ូ ដាវិដ ជីជី នភាល័យ ដាដាវ ចេននីនិងស្វាមី ពេជ្រ សិរីរ័ត្ន រួមទាំងក្រុមគ្រួសារគ្រួសារជាដើម។ លើសពីនេះទៅទៀត លោក ផល្លា គូស្នេហ៍ សុភ័ក្រ្ត កុសុម៉ា បានថតវីដេអូក្លិបមួយនិយាយពីទំហំចិត្តនៃក្តីស្រលាញ់ចំពោះតារាស្រីរូបនេះខណៈអ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ២០១៧ និងបានបង្ហាញនៅលើបណ្តាញសង្គមថាបានភ្ជាប់ពាក្យនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្នើសុំការរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJN1SCliJ_i2Ufz_lRD_DELGx5Xl-JEKbQkij3z5qffa0IAYrPdxs1cSx5EX-7CcQ35gmY6qxd4LZX4Aa3eTGgueL4Z_PDbUgvnAwkPG6hPtJqSieXTcCUxvixs_YA3TRPnhKqXxEteFckJbrFhfrrCVpXcuFqBFUWPKLwEesdK179Aj4M2v_VfCaLRrA/s2048/image_2024-08-31_09-10-27%20(2).png

ដំណឹងដែល សុភ័ក្ត្រ កុសុម៉ា ជិតក្លាយជាកូនក្រមុំមានប្តីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលផ្ទុះយ៉ាងខ្លាំងពេញបណ្តាញសង្គមមានការចែករំលែករាប់ម៉ឺននាក់ និងមានការទស្សនារាប់លានដង។ ហ្វេនៗជាច្រើនបានចូលរួមសម្តែងក្តីអបអរចំពោះនាង និងបាននិយាយចំអន់ថាបោកហ្វេនៗបានសម្រេច ប្រាប់ថានៅ Single គ្មានអ្នកយក តែការពិតមានស្នេហា Private បានប្តីមុនហ្វេនៗបាត់។ អ្នកក្នុងអាជីពសិល្បៈជាច្រើនរូបទៀតក៏បានចូលរួមអបអរសាទរ ដំណឹងរៀបការរបស់ សុភ័ក្ត្រ កុសុម៉ា ផងដែរ៕