Home ព័ត៌មានអន្តរជាតិ ផ្ទុះការរិះគ.ន់ ពីមហាជនលើយុវជនឥណ្ឌាបង្ហោះវីដេអូខ្ពើ.ម អាហារថៃ

ផ្ទុះការរិះគ.ន់ ពីមហាជនលើយុវជនឥណ្ឌាបង្ហោះវីដេអូខ្ពើ.ម អាហារថៃ

78
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ផ្ទុះការរិះគ.ន់ យ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើយុវជនឥណ្ឌាម្នាក់ ក្រោយពីបង្ហោះវីដេអូបង្ហាញការខ្ពើ.ម អាហារថៃក្នុងបណ្តាញសង្គម ។ អ្នកប្រើប្រាស់បណ្តាញសង្គមថៃភាគច្រើននិយាយថា អាហារឥណ្ឌាគ្មានអនាម័យបំផុត ហេតុអ្វីមករិះគ.ន់ អាហារថៃទៅវិញ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi49p0lQDUIey1qgsTbrffFv_sI2asOQWW-Kp68yOhzQgA7wTXTnIbsGWljjVttNcqWQ1NQ2uYMwCMIB1PaxpIzTQsh8GirweUL0DfEKguLbVHvugCDwbBcJdFH8dnemg7Yz6VApHBfihblN0e5EtpajVfiWUsLAarpF9YjSIRiJmqKRYV4OYbpmWgCrajM/s1007/photo_2024-08-29_14-24-51%20(2).jpg

វាបានក្លាយជាប្រធានក្តៅគគុករវាងអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងយុវជនឥណ្ឌា ក្រោយពីយុវជនរូបនេះបង្ហោះវីដេអូខ្លីមានរយៈពេលប្រមាណជាង១នាទី កាលពីថ្ងៃទី១០ ខែសីហា កន្លងមក ។ ក្នុងវីដេអូនេះ យុវជនឥណ្ឌាបានបង្ហោះអាហារថៃ និងចិន ប៉ុន្តែបែរជាបង្ហាញអាកប្បកិរិយាខ្ពើម និងចង់ក្អួត ក្រោយពីមើលអាហារថៃរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0pxdQlELOTvfTCThsAbxslX5nTWPONW6MtXPOM_DFGtiTJHdknuXxhhViWMKrYkb1-KUuE4bPJBb33YykAoXDUm37ID41A7_7fA1eIkjIVyvrqAR58Lb-aQr9SmAqFBas-SRwnNZ21F9kIVJleZO58cR71AxA7aq3xp-MiruZSrviRYHGFiBRPJVhZFoi/s1280/photo_2024-08-29_14-24-51%20(4).jpg

យុវជនឥណ្ឌាជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះថា «Paku Zone» ដែលមានចំនួនអ្នកតាមដានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ ។ ក្រោយពីវីដេអូខាងលើបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃយ៉ាងច្រើនចូលទៅបញ្ចេញមតិរិះគន់យុវជននេះ ។ ការបញ្ចេញមតិភាគច្រើនបានលើកឡើងពីអាហារឥណ្ឌាគ្មានអនាម័យបំផុត និងគ្មានប្រទេសណាកខ្វក់ដូចឥណ្ឌាទេ ។

អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់និយាយថា ៖ «ហ៊ានធ្វើវីដេអូរិះគន់អាហារប្រទេសគេផង ហេតុអ្វីមិនមើលអាហារប្រទេសខ្លួនឯង» ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «អាហាររបស់ឥណ្ឌាយ៉ាប់ជាងនេះទៅទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEpTdTDMrSkZWz59xgNA4d3NOdGdzt9ZlsA-jUfWKnmv97naonXcwp3e_9FSQwamYbXt7zZhM-aHTMpeo0rfvp5iMinl_OC0nyyjdlhCY9OMhK0x4SigYSAIiajgvOmjyYI6xx6cmsIQPo_SzyWDs6TISrQgMLuNxqQYtD3cl6gSZ8BQ2gAI22BrvmtX3j/s1024/photo_2024-08-29_14-24-51.jpg

ជនជាតិថៃផ្សេងទៀតនិយាយថា ៖ «អាហារឥណ្ឌាគួរឱ្យចង់បរិភោគចង់ស្លាប់ ហើយវិធីចម្អិនវិញក៏ស្មោគគ្រោក និងមានក្លិនខ្លាំង ។ មុននឹងមើលងាយអាហារអ្នកដទៃ តើអាហាររបស់ខ្លួនឆ្ងាញ់កម្រិតណាទៅ…» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «អាហារឥណ្ឌាកខ្វក់បំផុតនៅលើពិភពលោក» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «អ្នកគ្មានសិទ្ធិមើលងាយអាហារអ្នកដទៃទេ ខណៈអាហាររបស់ខ្លួនគ្មានអនាម័យបំផុត ។ តើធ្លាប់មើលវីដេអូធ្វើម្ហូបឥណ្ឌាក្នុងបណ្តាញសង្គមដែរឬទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7Px44yWBJwSI7qsQj8UOy5eaVkF_ir9vkuvr0zYU4QaOMQ95SGu_UicTS9ii4YEpG2tH1GNsy24WU578IKi5ZaozDqQiNNNnpK_G8sb-TO3u2dbmibjaJWwciwPVrzIaDtZF2WfAJ0NpH6fDDS1W8GMuRqXrOkcuts5Emr6Z9dccKHWXwLaAAZRTxx4r/s860/photo_2024-08-29_14-24-51%20(3).jpg

គួរបញ្ជាក់ថា កន្លងមក ក៏មានជនជាតិឥណ្ឌាធ្លាប់រិះគន់អាហារថៃដែរ គឺបុរសឥណ្ឌាម្នាក់បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមរិះគន់ស៊ុតចៀនថៃថា ពុំគួរឱ្យបរិភោគ និងមានខ្លាញ់ច្រើនពេក ។ បុរសឥណ្ឌារូបនេះថែមទាំងបានយកដៃច្របាច់ស៊ុតចៀនថៃ ដូចច្របាច់ខ្ទះដូងទៀតផង ហើយធ្វើឱ្យមហាជនថៃមិនពេញចិត្តម្តងហើយ ៕