Home ព័ត៌មានជាតិ មិត្តល្អ! ជប៉ុន ត្រៀមជួយស្តារផ្លូវជាតិលេខ១ តាមសំណើសុំរបស់រដ្ឋាភិបាលកម្ពុជា

មិត្តល្អ! ជប៉ុន ត្រៀមជួយស្តារផ្លូវជាតិលេខ១ តាមសំណើសុំរបស់រដ្ឋាភិបាលកម្ពុជា

109
0

នៅកិច្ចប្រជុំពិភាក្សាការងារជាមួយដៃគូអភិវឌ្ឍន៍ ចៃកា (JICA) អំពីគម្រោងស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យជប៉ុនជួយស្តារកំណាត់ផ្លូវជាតិលេខ ១ ពីភូមិសាស្ត្ររាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ និងការសាងសង់បន្ថែមនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ធ្វើដំណើរ ឬដឹកទំនិញនានា ចេញ-ចូល ឆ្លងកាត់រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhci83C9S0sVynbctLHR4GPQbInfgvr5esreqgYXGdhjiYjg7Slf7kpVXM3Psot2eclq1g-Hi9AkCxeTad8FbWD-gsnyQ8v-3SyKahbMrMH_lAwDR7Rz8bzYyehfwjmuXO61bkJM1eskfmJKuGE-P8TdxKZg-Bv5Aax7niSNWrUzDNyde5CHx3G-l5kgG6D/s2048/image_2024-08-29_15-19-38.png

ពាក់ព័ន្ធករណីនេះភាគីខាងជប៉ុន ចៃកា (JICA) បានឯកភាពទទួលយកសំណើ ហើយនឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg57_F4_VD70Zy-waR3ZhVOX6KKIC8ZGmJ6G8joZJQgP_suzqIZsgh1harE2tUosq6XmqUv-_PQ-yq9Nty6sGNa01hqTATn0DdXMHe2may3iC72hs4kn8mpWRCMV4RRWvSK0pvoAswbpDwQy_HjHAUsBpURpfytptYB6KiN83I0JlV15kRdHxJDI4JIiRX/s2048/image_2024-08-29_15-19-40.png

ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណដល់ ចៃកា (JICA) ដែលជាតំណាងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយស្តារ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជានាពេលកន្លងមក។

សូមរម្លឹកដែរថា គម្រោងសាងសង់កំណាត់ផ្លូវលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សច្បារអំពៅ ត្រើយខាងកើត ត្រូវបានសម្ពោធដាក់ប្រើប្រាស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZ2XL8iyUfemilKF1W8jGRVHL26FXjcpqW1jppBsbeB00YTn2AAE-rRw5-_f58dEWl5T5YAgRIyy7Q8T4hUZ9sopUBE-227MnWVMEy5e17AO-wv2LGkYr5O4dFAnFxLbpH3u7rvCJEipsSGKOiVoLE6v2e0bKK1XHPF56m3ut2Q_-gv5poH64THANX713/s1080/image_2024-08-29_15-19-37.png

គម្រោងនេះ បានចំណាយថវិកាសរុបជាង ២៣លានដុល្លារ ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinc9txL7GCLBhMBzdAltlOcarXbIB8j8co0kBzJRRu3tPK9W4N4cymTiuLsFwp2NmObHkcljr2zdGe3sfWApT9ZJR7hksnDhBfLrIGPM9ecMYsNLeyQcOUaPBGzSw3seZjcjvFkdBsyGXxublvOc976KAqe73ImjLYjSISWSSr7P3lq7llcoxaZOhdiL6N/s2048/image_2024-08-29_15-19-35.png