ShanaeLael ជាអ្នកបង្កើតមាតិកាមួយរូបដែលមានដើមកំណើតអាម៉េរិក និងបានរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយថែមទាំងមានស្វាមីជាជនជាតិខ្មែរដែលបានតាំងលំនៅក្នុងខេត្តបាត់ដំបង។ អ្នកនាង បានបង្កើតមាតិកាផ្សេងៗជាច្រើនដែលផ្សព្វផ្សាយពីប្រទេសខ្មែរ ជាពិសេសក្នុងតំបន់ដែលខ្លួនរស់នៅ។ លើសពីនេះការនិយាយទៀតសោតគឺអ្នកនាងអាចនិយាយភាសាខ្មែរបានមួយទំហឹងមិនចាញ់ជនជាតិដើមប៉ុន្មាននោះទេ។

ជារឿយៗ អ្នកបង្កើតមាតិកា ShanaeLael ត្រូវបានទស្សនិកជនសាទរព្រោះតែបានឃើញជនបរទេសជាអ្នកបង្កើតមាតិការូបនេះបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាប្រកបដោយភាពសាមញ្ញាបំផុត។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍ថាអ្នកនាងមានមុខមាត់ដូចខ្លាំងដូច Isabella ម្ចាស់មកុដ Miss Grand International 2022។
ផ្ទុះការសរសើរថាដូចគ្នានេះដោយសារតែ ផេនខេក បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមដែលទំនងអ្នកបង្កើតមាតិកា ShanaeLael ចូលរួមក្នុងកម្មវិធីនៅរាជធានីភ្នំពេញស្របពេលដែលតុបតែងខ្លួនទៅមើលមួយភ្លែតពិតជាមានភាពស្រដៀងគ្នាខ្លាំងសឹងតែគិតថាជា Isabella បាត់ទៅហើយ។ 
មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលគិតថាស្រដៀងគ្នាខ្លាំង សូម្បីតែ ផេនខេក មុនដំបូងក៏បានណែនាំប្រាប់ទស្សនិកជនថាជា Isabella ដែរប៉ុន្តែសាមីខ្លួនបាននិយាយខ្មែរមកច្បាស់ៗ Isabella ពីអាម៉េរិក ស្ទាយ៍អាម៉េរិក។
គួរបញ្ជាក់ផងដែរថា Isabella គឺជាតារាម៉ូដែល និងជាបវរកញ្ញារបស់ប្រទេសប្រេស៊ីល ដែលបានគ្រងមកុដ Miss Grand International 2022។ នាងគឺជានារីប្រេស៊ីលដំបូងគេដែលបានឈ្នះការប្រកួត Miss Grand International ខណៈនាងក៏ធ្លាប់មកប្រទេសកម្ពុជានិងមានទំនាក់ទំនងជិតស្និទ្ធជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ៕










