ទម្រង់ប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានចែកចេញជា៣គឺ ប្លង់រឹង ប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។.png)
នៅក្នុងចំណោម៣នោះ ប្លង់រឹង គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិសំខាន់ជាងគេ និងជាប្លង់ដីដ៏ល្អជាងគេនៅកម្ពុជា។
ប្រសិនបើ ពលរដ្ឋមានករណីអ្នកបានបាត់ប្លង់នេះ អាចរៀងពិបាកបន្តិចក្នុងការធ្វើថ្មី ដោយត្រូចឆ្លងកាត់ច្រើនដំណាក់ការ៖
ទី១. អ្វីដែលត្រូវធ្វើមុនគេនោះគឺ ដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលនៅទីតាំងណាដែលអ្នកបាត់ប្លង់ដីនោះ។
ទី២. អាចចុះជាព័ត៌មានជូនដំណឹងដល់សាធារណជន ដែលមានដូចជា៖ កាសែត ឬមធ្យោបាយផ្សាយនានា អំពីការណីបាត់ប្លង់ដី។
ទី៣. ដាក់ពាក្យស្នើសុំកសាងប្លង់ទុតិយតានៅអង្គភាពច្រកចេញចូលតែមួយនៃសាលារាជធានីខេត្ត ដោយមានភ្ជាប់ ជាមួយនឹងឯកសារទី១ និងទី២ ខាងលើ ប្លង់ថតចំលង និងអត្តសញ្ញាណប័ណ្ណថតចំលង។
ទី៤. បុគ្គលិកនៃអង្គភាពនឹងបញ្ជូនសំណុំបែបបទបន្ទាប់ពីបុគ្គលស្នើសុំបានបង់ប្រាក់កម្រៃសេវារដ្ឋបាលរួចរាល់ ទៅកាន់មន្ទីររៀបចំ ដែនដីដើម្បីចាត់វិធានការ។
ទី៥. បន្ទាប់ពីមន្ទីរដែនដី និងភូមិបាលឃុំ/សង្កាត់/ក្រុង បានបំពេញបែបបទរួចរាល់ រដ្ឋបាលរាជធានី/ខេត្ត នឹងប្រកាសបិទផ្សាយអំពីដំណឹងបាត់ប្លង់ដី និងការស្នើសុំធ្វើប្លង់ថ្មីរបស់ម្ចាស់សំណើរចំនួន២លើក។
ទី៦. ក្នុងករណីពុំមានការតវ៉ាណាមួយនោះទេ រដ្ឋបាលរាជធានី/ខេត្តនឹងបញ្ជូនមកមន្ទីររៀបចំដែនដីគឺដើម្បី បោះពុម្ពប្លង់ដីទុតិយតា៕.png)
		
	









