Home ព័ត៌មានជាតិ ក្រៅពីប្រាសាទអង្គរវត្ត តើខេត្តសៀមរាបមានកន្លែងទេសចរណ៍ល្បីៗណាខ្លះ?

ក្រៅពីប្រាសាទអង្គរវត្ត តើខេត្តសៀមរាបមានកន្លែងទេសចរណ៍ល្បីៗណាខ្លះ?

90
0

នៅពេលនិយាយពីខេត្តសៀមរាប យើងគ្រប់គ្នាប្រាកដជានឹកឃើញដល់ប្រាសាទអង្គរវត្តដែលជាប្រាសាទអច្ឆរិយៈរបស់កម្ពុជា រួមទាំងប្រាសាទបាយ័ន និងប្រាសាទបាពួនជាដើម។ ទោះជាយ៉ាងណាក្រៅពីប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញទាំងនេះ ទឹកដីនៃខេត្តសៀមរាបរបស់យើងក៏សម្បូរទៅដោយរមណីយដ្ឋានសប្បាយៗជាច្រើនទៀតផងដែរ រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ។ ដូច្នេះនៅក្នុងអត្ថបទនេះក្រៅពីប្រាសាទ យើងនឹងនាំប្រិយមិត្តមកស្គាល់កន្លែងទេសចរណ៍ល្បីៗជាច្រើននៅខេត្តសៀមរាប។

១.បារាយទឹកថ្លា៖ បារាយទឹកថ្លា ឬបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ ដែលមានប្រភពទឹកមកពីភ្នំគូលេនបានកសាងឡើងតាំងពីសម័យបុរាណក្នុងសតវត្សទី១១ មកម្លេះ។ កន្លែងនេះគឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដែលមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដែលភ្ញៀវទេសចរអាចមកសិក្សាអំពីរប្រវត្តិសាស្រ្ត ក៏ដូចជាសម្រាកលំហែកម្សាន្ត មើលប្រាសាទ ស្រស់ស្រូបអាហារក្នុងតំបន់ និងថតរូបទុកជាអនុស្សាវរីយ៍ជាដើម។ សហគមន៍ទេសចរណ៍បារាយទឹកថ្លា មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃ ឃុំទឹកវិល ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ១០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-d0vg4HnmZTdAHIlTXEFN0KKCrQmOYE_NAt6jGla7Ih6DzZ2E1gR_nwZBgIu08eVGDmRKzj9Kzd_2yt1j3xyK7v7_vnjAeHAyhKVcg0vlYDridxWOIdnJpgqaUrjUuPwRhxFRJzmTM3WXN73zdILH9aPz2lM_P2VuJsJ04c-SaxfncgCCQUHNbovr2Rt/s1539/image_2024-08-26_10-03-34.png

២.ល្ខោនសៀកកម្ពុជាហ្វារ៖ ហ្វារសៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយដែលពិតជាអស្ចារ្យ ដែលអ្នកមិនគួររំលងឡើយ ព្រោះនៅទីនេះអ្នកនឹងបានឃើញការសម្តែងរបស់ហ្វារ ដែលមានលក្ខណះពិសេសលើសពីសៀកទៅទៀត មានន័យថាក្រុមអ្នកសម្តែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និងសិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរដូចជា រឿងប្រវត្តិសាស្ត្រ ឬរឿងបែបសម័យទំនើប។ ដូច្នេះសម្រាប់ពេលល្ងាចបន្ទាប់ពីទស្សនាតំបន់កម្សាន្តផ្សេងៗរួច សូមកុំរំលងកន្លែងនេះអី ព្រោះវានឹងធ្វើឱ្យអ្នកស្ងើចសរសើរអំពីទេពកោសល្យ ថាមពល មនោសញ្ចេតនា និងការសម្តែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីវ័យក្មេងខ្មែរយើងជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_dnKH1EkwmLhohCg0NhOg3mfjI1KN42dDGHWB4TpMmjXNL95rFgC3juPn8e3zgDn7y67LJ2WivLnj6i37gXVsIlwiMoFkgStrUvkAAgp9sohXk4CmdvVxhU8B9XShiUPr5_Krz1cYkvp0HLMEH8T2vTDVd9YIMNAIWPhwLZdnbSs7F209GTKlgXcRwG_/s800/image_2024-08-26_10-04-13.png

៣.ភូមិវប្បធម៌កម្ពុជា៖ ភូមិវប្បធម៌កម្ពុជាគឺជាកូនស្រុកគំរូមួយដែលមានសំណង់ ផ្ទះ និងអគារប្រវត្តិសាស្រ្តទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់។ ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា និងចរិតលក្ខណៈរបស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្តែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជា និងអាចទស្សនាការសម្តែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរជាដើម។ ហើយនៅតាមភូមិនីមួយៗ អ្នកទេសចរក៏អាចមើលឃើញការបង្ហាញអំពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1y7RDEGlO38kitFSqu4YM5Xv01AZJeWIqDvARTtG_U7zo-ExWujCevXyxpnZwzvTldGZzZyBuGOMTQslgpsczMgtnve1p5u7FdFloFHLLRHdXxvHc8norMHRGLsfWKT9g7y_kj-ayEk1BUpK5vpY11hpJb-uO0rJGpUQgCnOSGDo9N1UCh0XrSslX02gM/s960/image_2024-08-26_10-05-15.png

៤.ពើងគំនូរ៖ នៅទីនេះ មានដើមឈើត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ ហើយមានចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ ដែលបន្សល់ទុកតាំងពីសតវត្សទី ១១ មកម្លេះ។ ចំណែកឯផ្លូវចូលមានដើមឫស្សីដុះយ៉ាងក្រាស់ឃ្មឹកអមសងខាងគ្របលើផ្លូវចូល ប្រៀបដូចជាល្អាងភ្នំមួយយ៉ាងវែងអន្លាយរហូតដល់ទៅ ៣ គីឡូម៉ែត្រឯណោះ។ នៅទីនោះគឺមានអាកាសធាតុត្រជាក់ស្រឹប ព្រោះតែឥទ្ធិពលនៃផ្ទាំងថ្ម និងដើមឈើធំៗធ្វើឱ្យយើងមានអារម្មណ៍ថា កំពុងស្ថិតនៅទីតាំងមួយដូចគេប្រសិទ្ធឡើងយ៉ាងដូច្នោះ។ ហេតុនេះដើម្បីអាចទៅដល់ទីតាំងដ៏អស្ចារ្យនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត ឬស្ដាំដៃប្រហែល ១ គីឡូម៉ែត្រ នោះនឹងទៅដល់ជើងភ្នំគូលែន។ នៅពេលទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ ៣ គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងប្រវត្តិសាស្ត្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMX6x7SE5vh1Z_3B0Vz7gmIugd1bJvJ1G0w6Q4K17OJikqL2pdm47Hb2x-PQvlIWGtjHi-n1OdyvFjvzL49Phyphenhyphen0o0rgWPcRh0TjRavIoCp8XD3Lwno5Ms8O1YvT1xxg1XnrzN8Oogjs2A-ARAlo6cTZ2oz5cc8YaQydP6M373SA5Zc4luVhu6_Edp26ycg/s1280/image_2024-08-26_10-06-13.png

ក្រៅពីរមណីយដ្ឋានទាំងបួនខាងលើ សៀមរាបក៏មានតំបន់ទេសចរណ៍ល្បីៗជាច្រើនទៀតដូចជា ឧទ្យានភ្នំគូលែន សហគមន៍ទេសចរណ៍បន្ទាយស្រី ទំនប់ម្កាក់ ភូមិលិចទឹកកំពង់ភ្លុក ទឹកធ្លាក់ក្បាលស្ពាន ភ្នំក្រោមនិងសួនផ្កាភ្នំក្រោម ផ្សាររាត្រីអង្គរ ស្រះដូរីក ភូមិលិចទឹកមេជ្រៃ សួនមេអំបៅ កសិដ្ឋានចិញ្ចឹមក្រពើ កសិដ្ឋានចិញ្ចឹមសេះ Pub Street ភ្នំអំពិល ពិភពទឹកអង្គរ និងរាប់រយកន្លែងទៀត៕